» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7448 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697619 នាក់

តុលាការ​សាលាឧទ្ធរណ៍​ដោះលែង​ឧកញ៉ា​គិត​ធាង​ថៅកែ​រ៉ុ​ក​ដែល​ជាប់គុក​រឿង​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​ស្ងាត់ៗ​

 


​ភ្នំពេញ​៖​ឧកញ៉ា គិត ធាង ថៅកែ​ក្លឹប​កំសាន្ត​រ៉ុ​ក​ដែល​ជាប់ចោទ​ក្នុង​សំណុំរឿង​ចែកចាយ​ជួញដូរ​គ្រឿងញៀន​ជិត​៣០​គីឡូក្រាម​ត្រូវបាន​សាលាឧទ្ធរណ៍​សម្រេច​ដោះលែង​ស្ងាត់ៗ​កាលពីដើម​សប្តាហ៍​នេះ​។​a drug theang 

ឧកញ៉ា គិត ធាង​ថៅកែ​ក្លឹប​រ៉ុ​ក ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ឲ្យ​លោក​ជាប់ពន្ធនាគារ​រយៈ​ពេល​៤​ឆ្នាំ ពីបទ​ចាត់ចែង​សម្របសម្រួល​ឲ្យ​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ និង​សមគំនិត ពាក់ព័ន្ធ​ករណី​ជួញដូរ​ចែកចាយ​គ្រឿងញៀន​ជិត​៣០​គីឡូក្រាម​មាន​អាវុធ​ខុសច្បាប់ នៅក្នុង​ក្លឹប​កម្សាន្ត​របស់ខ្លួន​ដែល​ធ្លាប់ធ្វើ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ​ថា​មិនមាន​ការចែក​ចាយ​ប្រើប្រាស់​នោះ ទើបតែ​ត្រូវបាន​តុលាការ​ជាន់ខ្ពស់ សម្រេច​ដោះលែង​ដោយ​ស្ងាត់ៗ​។​
​ប្រភព​ដែល​គួរ​ឲ្យ​ទុកចិត្ត បាន​ទម្លាយ​នៅ​ថ្ងៃទី​១៤ ឧសភា​ថា សាលាឧទ្ធរណ៍ បានសម្រេច​កាត់ទោស​ត​ម្រឹ​ម​ដោយ​ឲ្យ​លោក គិត ធាង អនុវត្ត​ទោស​រយៈពេល​តែ​២​ឆ្នាំ​ប៉ុណ្ណោះ ចំណែក​ទោស​នៅសល់ ត្រូវ​ព្យួរ​ជាធម្មតា​មានន័យថា​ដោះលែង​!​។

​លើកលែងតែ​ឧ​ក៉​ញា​គិត​ធាង​ដែលមាន​លុយ​ចំណាយ​និង​ជា​សាច់ញាតិ​លោក​ឧកញ៉ា​គិត​ម៉េង​ប្រធាន​ក្រម​ហ៊ុន​រ៉ូយ៉ាល​គ្រុប​ចេញ​សម្រាប់​ជនជាប់ចោទ​ប្រមាណ ៣០​នាក់​ផ្សេងទៀត​ក្នុងនោះ​មាន​ចិន​៦​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​គ្រឿងញៀន​ជាមួយ​លោក គិត ធាង ដែរនោះ មិន​ត្រូវបាន​ដោះលែង​នោះទេ​គឺ​នៅ​ទុក​ក្នុង​គុក​តាម​អនុសាសន៍​សម្តេចនាយក​រដ្ឋមន្ត្រី​ដែល​ប្រកាសថា​មិន​ឲ្យ​មានការ​ដោះលែង​អ្នកណាម្នាក់​ពេល​បង្ក្រាប​ដំបូង​កាលពី​ឆ្នាំ​២០១៩​។​

​សូមបញ្ជាក់​សមត្ថកិច្ច បាន​ចាប់ឃុំខ្លួន​លោក គិត ធាង កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩ ។​បន្ទាប់មក កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ផ្ដន្ទាទោស​ឲ្យ​លោក គិត ធាង ជាប់ពន្ធនាគារ​រយៈពេល​៤​ឆ្នាំ ពីបទ​ចាត់ចែង​សម្របសម្រួល​ឲ្យ​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ និង​សមគំនិត​ពាក់ព័ន្ធ ករណី​គ្រឿងញៀន​ជិត​៥០ (៤៩,៤៤)​គីឡូក្រាម​ក្រោម​មក​ថា​មាន​ប្រមាណ​៣០​គីឡូ​វិញ ដែល​សមត្ថកិច្ច​នគរ​បាល​រា​ធានី​ភ្នំពេញ​ក្រោម​បញ្ជា​លោក​ស​ថេត​ឆ្មក់​ចូល​បង្ក្រាបបាន​នៅក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់​កាលពីដើមឆ្នាំ​២០១០​។​

តែ​ក្នុង​រយៈពេល​កាត់ទោស​ជាប់គុក​នោះ​ឧកញ៉ា​គិត​ធាំ​ង​មិនដែល​ស្គាល់​គុក​ម៉េច​ទេ​គឺ​ដេក​នៅ​ពេទ្យ​មាន​ម៉ាស៊ីនត្រជាក់​ក្រោម​ឡេស​ព្យាបា​ន​ជម្ងឺ​នៅ​ពេទ្យរុស្ស៊ី​ឆ្កុយ​។​សូមជម្រាបថា​ករណី​យ៍​គ្រឿងញៀន​នេះដែរ​បើ​នៅ​ប្រទេសជិតខាង​យើង​កុំថាឡើយ​ដល់​៣០​ឬ​៥០​គីឡូ​ត្រឹមតែ​២​គីឡូ​គេ​ព្យួ​ករបាត់​ហើយ​។​ជាក់ស្តែង​ស្ត្រី​ខ្មែរ​ត្រូវ​តុលាការ​វៀតណាម​កាត់ទោស​ប្រហារ​ជី​ត​វិត​ព្រោះតែ​កាន់​គ្រឿងញៀន​ឲ្យ​គេ​ប្រមាណ​២​គីឡូក្រាម​ពី​ស្រុក​ខ្មែរ​ចូល​វៀតណាម​៕a drug rock2 a drug rock3 a drug rock7 a drug rokc a drug theang1 a drug theang2 
​