» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12447 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702618 នាក់

ជនជាតិខ្មែរ​៣​នាក់​កាន់​លិខិតឆ្លងដែន​បរទេស​ត្រូវ​ប៉ូលិស​សិង្ហ​បុរី​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការលាង​លុយ​

 

​ប្រទេស​សឹង្ហ​បុរី​៖​ទ្រព្យសម្បត្តិ​ប្រហែល​១​ពាន់​លាន​ដុល្លារ​សិង្ហ​បុរី ឬ​ស្មើនឹង​ប្រមាណ​៧៣៦​លាន​ដុល្លារ​អាមេរិក រួមទាំង​ទ្រព្យសម្បត្តិ យានជំនិះ ទំនិញ​ប្រណីតៗ និង​ដុំ​មាស​ត្រូវបាន​រឹបអូស នៅក្នុង​ការ​វាយឆ្មក់​របស់​ប៉ូលិស​ដ៏​ធំ​បំផុត​មួយ​របស់​អាជ្ញាធរ​ប្រទេស​សិង្ហ​បុរី ។​​មនុស្ស​១០​នាក់ ដែលមាន​អាយុ​ចន្លោះ​ពី​៣១ ទៅ​៤៤​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​នៅ​យប់​ថ្ងៃ​ពុធ​ទី​១៦ ខែសីហា​។ អ្នក​ទាំងនោះ​មាន​សញ្ជាតិ​កម្ពុជា ស៊ី​ប តួ​ក​គី ចិន និង​នី​-​វ៉ា​នូ​អា​ទូ (Ni-Vanuatu)​។ ចំណែក​១២​នាក់​ផ្សេងទៀត កំពុង​ស៊ើបអង្កេត ខណៈ​មនុស្ស​៨​នាក់​ផ្សេងទៀត កំពុង​ត្រូវបាន​ប៉ូលិស​តាម​ចាប់ខ្លួន​។​a money singapor2 

​ប៉ូលិស​សិង្ហ​បុរី បាន​បង្ហាញថា ជនសង្ស័យ​ទាំងនោះ​បាន​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ ដើម្បី​បញ្ជាក់​ប្រភព​នៃ​មូលនិធិ​នៅក្នុង​គណនី​ធនាគារ​សិង្ហ​បុរី​។ តាមរយៈ​ការស៊ើបអង្កេត​យ៉ាង​ទូលំទូលាយ រួមទាំង​ការវិភាគ​របាយការណ៍​ប្រតិបត្តិការ​គួរឱ្យ​សង្ស័យ ប៉ូលិស​បានកំណត់​អត្តសញ្ញាណ​ជនបរទេស​មួយក្រុម​ដែល​សង្ស័យថា មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការលាង​លុយ​ពី​សកម្មភាព​ឧក្រិដ្ឋកម្ម​របស់​ពួកគេ​នៅ​បរទេស​។ សកម្មភាព​ទាំងនេះ រួមមាន​៖ ការបោកប្រាស់ និង​ល្បែង​អន​ឡាញ​។ មន្ត្រី​ជាង​៤០០​នាក់ មកពី​នាយកដ្ឋាន​កិច្ចការ​ពាណិជ្ជកម្ម នាយកដ្ឋាន​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម បញ្ជាការ​ប្រតិបត្តិការ​ពិសេស និង​នាយកដ្ឋាន​ស៊ើបការណ៍​ប៉ូលិស បាន​វាយឆ្មក់​ក្នុងពេល​ដំណាលគ្នា​នៅ​ទីតាំង​ជាច្រើន​នៅ​ទូទាំងប្រទេស​សិង្ហ​បុរី​កាលពី​ថ្ងៃ​អង្គារ​ទី​១៥ ខែសីហា​កន្លងទៅ​។​

​ប៉ូលិស​រឹបអូស​បាន​អចលនទ្រព្យ​ចំនួន​៩៤ និង​រថយន្ត​ស៊េរី​ទំនើប​ចំនួន​៥០​គ្រឿង ដែលមាន​តម្លៃ​ប៉ាន់ស្មាន​សរុប​ជាង​៨១៥​លាន​ដុល្លារ​សិង្ហ​បុរី ព្រមទាំង​គ្រឿងអលង្ការ និង​ស្រា​ថ្លៃៗ​ជាច្រើន​ផងដែរ​។ ប៉ូលិស​ក៏បាន​រឹបអូស​គណនី​ធនាគារ ដែល​ពាក់ព័ន្ធ​ជាង​៣៥ ដែលមាន​សមតុល្យ​ប៉ាន់ស្មាន​សរុប​ជាង​១១០​លាន​ដុល្លារ​សិង្ហ​បុរី​ផងដែរ​។ សាច់ប្រាក់ រួមទាំង​រូបិយ​បណ្ណ​បរទេស សរុប​ជាង​២៣ លាន​ដុល្លារ​សិង្ហ​បុរី កាបូប និង​នាឡិកា​ប្រណីត ឧបករណ៍​អេឡិចត្រូនិក ដូចជា​កុំព្យូទ័រ និង​ទូរ​សព្ទ​ដៃ គ្រឿងអលង្ការ មាស និង​ឯកសារ​ពាក់ព័ន្ធ​នឹង​ទ្រព្យសម្បត្តិ​មួយចំនួន ត្រូវបាន​រឹបអូស​។​

​បើតាម​ប៉ូលិស​សិង​ហ្បុ​រី បុរស​ជនជាតិខ្មែរ​ចំនួន​៣​នាក់ ត្រូវបាន​ចាប់ខ្លួន​ផងដែរ​។ បុរស​ទី​១ អាយុ​៤១​ឆ្នាំ ត្រូវបាន​រកឃើញថា មាន​លិខិតឆ្លងដែន​បរទេស​ដែល​គេ​ជឿថា ចេញ​ដោយ​ប្រទេស​ចិន​។ ប៉ូលិស​រឹបអូស​បាន​លុយ​ជាង ៧៧៧០០០​ដុល្លារ​សិង្ហ​បុរី និង​រូបិយ​បណ្ណ​បរទេស​ផ្សេងទៀត ឧបករណ៍​អេឡិចត្រូនិក កាបូប និង​នាឡិកា​ទំនើប គ្រឿងអលង្ការ និង​បានចេញ​ដីកាហាមឃាត់​លើ​ទ្រព្យសម្បត្តិ​មួយចំនួន និង​យានយន្ត​ដែលមាន​តម្លៃ​ជាង​៧៦​លាន​ដុល្លារ​សិង្ហ​បុរី​។ ប៉ូលិស​ក៏បាន​បង្កក​គណនី​ធនាគារ​ពាក់ព័ន្ធ​ចំនួន​៣​ដែលមាន​សមតុល្យ​សរុប​ជាង​២,៤​លាន​ដុល្លារ​សិង្ហ​បុរី​។ បុរស​នេះ​នឹងត្រូវ​ចោទប្រកាន់​ពីបទ​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ​តាម​មាត្រា​៤៧១ ផ្ដន្ទាទោស​តាម​មាត្រា​៤៦៥ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ចំណែក បុរស​ជនជាតិខ្មែរ អាយុ​៣៣​ឆ្នាំ​ម្នាក់​ផ្សេងទៀត ត្រូវបាន​គេ​រកឃើញថា មាន​លិខិតឆ្លងដែន​បរទេស​ផ្សេងទៀត ដែល​គេ​ជឿថា​ចេញ​ដោយ​ប្រទេស​ចិន និង​សាធារណរដ្ឋ​ដូ​មី​នី​កែន​។ ប៉ូលិស​រឹបអូស​បាន​លុយ​ជិត​៦​សែន​ដុល្លារ​សិង្ហ​បុរី និង​រូបិយ​បណ្ណ​បរទេស​មួយចំនួន គ្រឿងអលង្ការ នាឡិកា​ប្រណីត ឯកសារ​អំពី​ទ្រព្យសម្បត្តិ និង​ឧបករណ៍​អេឡិចត្រូនិក និង​ចេញ​ដីកាហាមឃាត់​លើ​ទ្រព្យសម្បត្តិ និង​យានយន្ត​៣​គ្រឿង​។ តម្លៃ​ប៉ាន់ស្មាន​ជាង​១២,៦ លាន​ដុល្លារ​សិង្ហ​បុរី​។ ប៉ូលិស​ក៏បាន​បង្កក​គណនី​ធនាគារ​ពាក់ព័ន្ធ​ចំនួន​ពីរ​ដែលមាន​សមតុល្យ​សរុប​ជាង​២៨០០០​ដុល្លារ​សិង្ហ​បុរី និង​រូបិយ​បណ្ណ​បរទេស​ផ្សេងទៀត​។ បុរស​ទី​៣ អាយុ​៣១​ឆ្នាំ ក៏​ត្រូវបាន​រកឃើញថា​មាន​លិខិតឆ្លងដែន​បរទេស​ដែល​គេ​ជឿថា ចេញ​ដោយ​ប្រទេស​ចិន​។ ប៉ូលិស​រឹបអូស​បាន​លុយ​ជាង​៦០​ម៉ឺន​ដុល្លារ​សិង្ហ​បុរី និង​រូបិយ​បណ្ណ​បរទេស​មួយចំនួន ឧបករណ៍​អេឡិចត្រូនិក កាបូប និង​នាឡិកា​ទំនើប គ្រឿងអលង្ការ និង​បានចេញ​ដីកាហាមឃាត់​យានយន្ត​២​គ្រឿង​ដែលមាន​តម្លៃ​ជាង​៥៨​ម៉ឺន​ដុល្លារ​សិង្ហ​បុរី​។ បន្ថែម​លើ​នេះ ប៉ូលិស​ក៏បាន​បង្កក​គណនី​ធនាគារ​ពាក់ព័ន្ធ​ចំនួន​ប្រាំបី​ដែលមាន​សមតុល្យ​សរុប​ជាង​១០​លាន​ដុល្លារ​សិង្ហ​បុរី និង​រូបិយ​បណ្ណ​បរទេស​ផ្សេងទៀត​៕(ប្រភពបរទេស)a money singapor a money singapor3 

​