
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8654 នាក់
ម្សិលមិញ 9639 នាក់
សរុប 20698825 នាក់
ភ្នំពេញ៖កាលពីថ្ងៃថ្ងៃសុក្រទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកដ្ឋានពន្ធនាគារ បាន ទទួល ពន្ធនាគារព្រៃសគម្រោងថ្មី ពីលោក សន្តិបណ្ឌិត ចាន់ គីមសេង អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ដែលជាម្ចាស់សំណង់ជាមួយក្រុមហ៊ុនឯកជនមកគ្រប់គ្រងចាំផ្ទេរអ្នកទោសខ្លះពីគុកព្រៃសដែលកំពង់ចង្អៀតណែនណាន់តានតាប់។
ពន្ធនាគារព្រៃសថ្មីដែលសង់តាមស្តង់ដាអន្តរជាតិវាត្រូវបានសាងសង់ឡើងអស់រយៈពេល៤ឆ្នាំលើផ្ទៃដីទំហំ ១,៥ ហិកតា ក្នុងទំហំទឹកប្រាក់ប្រមាណ៤លានដុល្លារអាមេរិកស្ថិតនៅ ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ សាងសង់ឡើងដោយក្រុមហ៊ុន គន្ធ រីខុន ហូលឌីង ហើយបាន ប្រគល់ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុដែលជាម្ចាស់គម្រោង។
ទោះបីយ៉ាងណាមន្ត្រីសិទ្ធមនុស្សលីកាដូលោកអំសំអាបានសម្តែងការបារម្ភថាប្រសិនបើពន្ធនាគាថ្មីនេះទុកសម្រាប់តែដាក់អ្នកទោសមានលុយគឺវានឹងធ្លាក់ចូលក្នុងរូបភាពរើសអើងជាមិនខាន៕