
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 9565 នាក់
ម្សិលមិញ 9639 នាក់
សរុប 20699736 នាក់
កំពង់ឆ្នាំង៖ អធិការនគរបាលស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានចងកធ្វើអត្តឃាតសម្លាប់ខ្លួនដោយមិនដឹងពីមូលហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននៅវេលាម៉ោង៨ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភ្នំដងស្ថិតនៅក្រោយភូមិព្រៃគ្រីជើង ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។
មន្ត្រីនគរបាលដែលធ្វើអត្តឃាតចងកសម្លាប់ខ្លួនខាងលើនេះមានឈ្មោះ ណែម សេត អាយុ៥៤ឆ្នាំ ទើបតែងតាំងតំណែងជាអធិការនគរបាលស្រុកជលគីរី ថ្មីៗ។ក្រុមគ្រួសារ, លោក ណែម សេតបានឲ្យដឹងថាគាត់ មិនដែលមានបញ្ហាអ្វីនៅក្នុងគ្រួសារនោះឡើយ ហើយរូបគាត់ក៏គ្មានជំងឺប្រចាំកាយអ្វីដែរ។ តែក្រុមគ្រួសារថាគសាត់ អាចមានបត្តិអ្វីមួយផ្សេង តែលោកមិនដែលប្រាប់ដល់ក្រុមគ្រួសារ ឱ្យដឹងនោះទេកន្លងមកនេះ។
នគរបាលព្រហ្មទណ្ឌបច្ចេកទេសផ្នែកកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះទៅពិនិត្យសាកសពនៅកន្លែងកើតហេតុ និងបានបញ្ជាក់ថា អធិការស្រុករូបនេះ គឺពិតជាស្លាប់ដោយការ ចងកធ្វើអត្តឃាតដោយខ្លួនឯងពិតមែន។