» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5109 នាក់

ម្សិលមិញ 6359 នាក់

សរុប 14091742 នាក់

លោក​ចេង​មុនី​រ៉ា​មេខ​ណ្ឌ័​មានជ័យ​ដឹកនាំ​កម្លាំង​ចុះ​ឆែក​វត្ត​ច្បារអំពៅ​របស់​ព្រះ​តេជគុណ ហោ សុខុន​ក្រោយពី​សម្តេច​ក្រឡាហោម​ថា​លើកជើង​ជ្រុល​!


​ភ្នំពេញ​៖​នៅ​ថ្ងៃ​សៅរ៍ ៥​កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ២៥៦២​ត្រូវ​នឹង​ថ្ងៃទី​០៩ ខែ​កុ​ម្ភះ ឆ្នាំ​២០១៩​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ​ដឹកនាំ​ដោយ​លោក​ចេង មុនី​រ៉ា​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ បាន​ដឹកនាំ​កម្លាំងចំរុះ​មួយ មាន​អាជ្ញាធរ​សង្ឃ​សិស្ស​ពិសេស​កងកម្លាំងប្រដាប់អាវុធ​ខណ្ឌ​ចុះ​ធ្វើ​អនាម័យ​ពេញ​បរិស្ថាន​ក្នុង​បរិវេណ​​វត្ត​ពោធិ៍ ព្រះបាទ​ហៅ​វត្ត​ច្បារអំពៅ​ដែលមាន​ព្រះ​តេជគុណ ហោ សុខុន ព្រះចៅអធិការ​វត្ត​។​a hor sokhon1 

ការពិត​រូបភាព​បើ​ពិនិត្យ​គឺជា​ការចុះ​ធ្វើ​អនាម័យ​តែ​ធា​តពិត​ខ្លឹមសារ​គឺជា​ការចុះ​ឆែកឆេរ​ត​វត្ត​តែប៉ុណ្ណោះ​ក្រែង​មាន​បង្កប់​ស្អី​ដែល​អាច​ធើ​ស៊ី​តេជ​កូន​ហោ​សុខុន​បាន​។​ព្រោះថា​កាលពី​ថ្ងៃទី​៩​កុម្ភៈ​ឆ្នាំ​២០១៩​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានចាត់ទុក​សារ​លើក​តំកើង​សម្តេច​សរ​ខេង​ថា​ជា​ផ្កាយ​សំណាង​របស់​កម្ពុជា​គឺ​ដូចជា​បាន​ធ្លាក់ចូល​ទៅក្នុង​ឧបាយកល​របស់​អ្នកនយោបាយ​ទុច្ចរិត ដែល​តែងតែ​មានបំណង​ចង់​បំបែកបំបាក់​គណបក្ស​ប្រជាជន​កម្ពុជា​"​ទៅវិញ​។​

​សូមបញ្ជាក់ថា​ព្រះ​តេជគុណ ហោ សុខុន​ឧ​ត្ត​ម​ទីប្រឹក្សា​និង​ជា ព្រះចៅអធិការ​វត្ត​ច្បារអំពៅបាន សរសេរ​សារ​មួយ​តាម​ហ្វេ​ស​ប៊ុ​កថា​"​សម្តេច​ក្រឡាហោម ស ខេង ជា​ផ្កាយ​សំណាង​របស់​ប្រទេស​កម្ពុជា មានតែ​សម្តេច​ក្រឡាហោម ស ខេង មួយរូប​គត់​ដែល​អាចធ្វើអោយ​កម្ពុជា​រួច​ផុតពី​ទណ្ឌកម្ម​របស់​អន្តរជាតិ​ក៏ដូចជា​រួច​ផុតពី​ការផ្តាច់​អនុគ្រោះ​ពន្ធ​EBA​របស់​សភា​អឺរ៉ុប​ផងដែរ​ជាពិសេស​អាច​បញ្ឈប់​ការជ្រៀតជ្រែក​ពី​បរទេស​លូកដៃ​ចូល​នយោបាយ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​"​។

ក្រោយពី​សារ​នេះ​ចេញ សម្តេច​ក្រឡាហោម សខេង​រងារហ្ម៉ងហើយបាន​លោត​ជើង​បី​ជើង​បួន​ព្រោះ​សារ​ចឹ​ង​វា​ផ្ទុយ​ពី​បណ្តាញឃោសនា​នា​ដែល​ខំ​ឡង់សេ

​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រធាន​គណបក្ស​និង​ជា​នាយករដ្ឋមន្ត្រី​ថាជាកំពូលមេដឹកនាំ។​

នៅ​ថ្ងៃទី​៩ ខែកុម្ភៈ​សម្តេច​ក្រឡាហោម​បាន​ប្រ​ញ៉ាប់​តប ឆ្លើយ​វិញ​ថា "​សូម​ថ្វាយបង្គំ​ព្រះ​តេជគុណ ហោ សុខុន (Facebook Page: Hor Sokhon)!​។ "​ក្រោយពី​ខ្ញុំព្រះករុណាខ្ញុំ​បាន​អាន​សារ​នៅលើ ផេ​ក​ហ្វេ​ស​ប៊ុ​ករ​បស់​ព្រះ​តេជគុណ​ចុះ​ថ្ងៃទី​១​ខែកុម្ភៈ​ឆ្នាំ​២០១៩​នេះ​ខ្ញុំព្រះករុណាខ្ញុំ​មានការ​រំភើប​យ៉ាងខ្លាំង ប៉ុន្តែ​ក៏មាន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ណាស់ដែរ​ចំពោះ​ពាក្យពេចន៍ នៅក្នុង​សារ​នេះ​ដែល​មានន័យ ជាការ​លើកដាក់ បណ្តុះបង្អាប់ លើកតម្កើង​ហួស​និ​ស័​យ រហូតដល់​ខ្ញុំព្រះករុណាខ្ញុំ​យល់ឃើញថា សារ​នេះ​ដូចជា​បាន​ធ្លាក់ចូល​ទៅក្នុង​ឧបាយកល​របស់​អ្នកនយោបាយ​ទុច្ចរិត ដែល​តែងតែ​មានបំណង​ចង់​បំបែកបំបាក់​គណបក្ស​ប្រជាជន​កម្ពុជា​"​។

​ព្រះ​តេជគុណ​ប្រហែលជា​បាន​ជ្រាប​ហើយ​!​ជារឿយៗ​ពួក​អ្នកនយោបាយ​ដែលមាន​គំនិត​ទុច្ចរិត ជានិច្ច​ជា​កាល​តែងតែបាន ថ្លែង​សារ​មានន័យ​បញ្ចើចបញ្ចើ និង បណ្តុះបង្អាប់ បែបនេះ​ចំពោះ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គ្មានអ្វី​ក្រៅពី បំណង​ចង់​ឲ្យ​មានការ សង្ស័យ​គ្នា មិន​ទុកចិត្ត​គ្នា ឈ្នានីស​គ្នា ដើម្បី​ធ្វើ​ឲ្យ​មានការ​បែកបាក់​គណបក្ស​ប្រជាជន​កម្ពុជា​។ ប៉ុន្តែ​វា​ជាការ​នឹក​ស្រមៃ​សុទ្ធសាធ​ដែល​ពួកគេ​គិតថា​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាក់​ចូលក្នុង​អន្លុង​របស់​ពួកគេ​នោះ​"​។​a hor sokhon 

​ក្នុងនាម​ខ្ញុំព្រះករុណាខ្ញុំ ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ខ្ញុំព្រះករុណាខ្ញុំ​សូម​ពិត​ពុទ្ធដីកា និង ជម្រាប ប្រគេន​ព្រះ​តេជគុណ និង ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​មេត្តា​ជ្រាបថា​៖ គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​គណបក្ស​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល​នាពេល​បច្ចុប្បន្ននេះ គឺ​បានបង្ហាញ​ច្បាស់​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​បេស​សកម្ម​របស់ខ្លួន ហើយ​ថា ក្នុង​គ្រប់​កាលៈទេសៈ​ទាំងអស់ គឺ​សុទ្ធតែ​មានការ​ចូលរួម ពី​ថ្នាក់ដឹកនាំ និង សមាជិក សមាជិកា គ្រប់​ជាន់ថ្នាក់ ដើម្បី​ផលប្រយោជន៍ ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​"​។

"​ការណ៍​នេះ​បានបង្ហាញ​យ៉ាងច្បាស់​ថា គឺ​គ្រប់​ជ័យជម្នះ ក្នុង បេសកកម្ម​បម្រើ​ជាតិ របស់​គណបក្ស​ប្រជាជន​កម្ពុជា មិនមែន​កើតឡើង​ដោយសារតែ អច្ឆរិយបុគ្គល ណាមួយ​ឡើយ តែ​គឺជា​ការប្រមូលផ្តុំ​នូវ បញ្ញាញាណ ការខិតខំ​ប្រឹងប្រែង​ទាំង​កម្លាំងកាយ ចិត្ត​របស់ ថ្នាក់ដឹកនាំ សមាជិក​គ្រប់​ជាន់ថ្នាក់ ដោយមាន​ការចូលរួម​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ប្រជាពលរដ្ឋ​។ ដូច្នេះ​អ្វីៗ​ជា​ស្នាដៃ​ដែល​រូបខ្ញុំ​ព្រះករុណា​ផ្ទាល់​សម្រេចបាន​ក្នុង​បេសកកម្ម​បម្រើ​ជាតិ​កន្លងមកនេះ​គឺ​គ្រាន់តែ​ជាការ​រួមចំណែក​ដ៏​តូច​មួយ​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ​"​។​

ទោះជា​យ៉ាងណា​ព្រះ​តេជគុន​ហោ​សុខុន​មិនបាន​ដកថយ​ឡើយ​លោក​បានចេញ​ឃ្លិប​ឆ្លើយបំភ្លឺ​ត្រឡប់​ទៅវិញ​ជូន​សម្តេច​ក្រឡាហោម ស ខេង​ដែលមាន​ខ្លឹមសា​ថា​៖
​អាត្មាភាព​ភិក្ខុ​អគ្គបណ្ឌិត ហោ សុខុន តួនាទី​ជា​ចៅអធិការ​វត្ត​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ផ្សព្វផ្សាយ​ព្រះធម៌​តាម​វិទ្យុ​និង​ទូរទស្សន៍ សូម​ចម្រើនពរ សម្តេច​ក្រឡាហោម ស ខេង មេត្តា​ជ្រាបថា កាលពី​ព្រឹក​មិញ​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៩​ម៉ោងជាង​៩​ព្រឹក​ម៉ោង​នៅ​កម្ពុជា អាត្មា​បានឃើញ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច ស ខេង បាន​Share​ផេ​ក​ផ្លូវការ​របស់​អាត្មាភាព (Hor Sokhon Page) ការ​Share​នោះ​មាន​សំណេរ​ប្រកបដោយ​អត្ថន័យ​និង​បាន​ពិត​ថេរៈ​ដីការ​ចំពោះ​អាត្មា​នូវ​ហេតុផល​មួយចំនួន​....... ដូច​ច្នេះ​ហើយ បន្ទាប់ពី​អាត្មាភាព​បាន​អាន​សំណេរ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​សម្តេច​ក្រឡា​ហោម​រួចមក​អាត្មា​បាន​ត្រេះ​រិះ​ពិចារណា​យល់​ពី​បំណងល្អ​របស់​សម្តេច​ក្រ​ឡា​ហោម។a hor sokhon3 

ព្រោះហេតុនេះ ​ឥឡូវនេះ អាត្មាភាព សូម​បកស្រាយ​ពន្យល់​ពី​ហេតុផល​ពិត​និង​បំណង​ពិត​របស់​អាត្មា​ដែល​បាន​សរសេរ​អត្ថបទ​កោតសរសើរ​និង​គោរព​ចំពោះ​សម្តេច​ក្រឡាហោម ស ខេង ថា​ជា​ផ្កាយ​សំណាង​របស់​កម្ពុជា​ពិតៗ​។​ហេតុផល​ពិត​និង​បំណង​ពិត​ស្ថិតក្នុង​វី​ឌី​អូ Live ខាងក្រោម​នេះ​ទាំងអស់​អាស្រ័យហេតុនេះ សូម​សម្តេច​ក្រឡាហោម ស ខេង បាន​ជ្រាប​នូវ​ការពិត​។​ចាំមើលមើលថាសារព្រះតេជគុណហោសុខុនអាចធ្វើឲ្យមានរបត់នយោបាយអ្វីថ្មីដែរ?៕a hor sokhon2 a hor sokhon4 a sar kkheng bb