» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7922 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698093 នាក់

សម្តេច​សខេង​៖​កម្ពុជា​មិនអាច​ធ្វើការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​តែម្នាក់ឯង​បានទេ​!

​បាត់ដំបង​៖​សម្ដេច ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​២ សីហា​ថា​៖ ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន មិនអាច​ប្រទេស​ណាមួយ​ធ្វើ​តែឯង​បានឡើយ​ចាំបាច់​ត្រូវមាន​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ម៉ឹងម៉ាត់ ជាមួយ​បណ្ដា​ប្រទេស​ជាប់​ព្រំដែន​។​a drug bong 

​នាឱកាស​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ មជ្ឈមណ្ឌល​បន្សាប​ព្យាបាល និង​ស្ដារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន ស្ថិតនៅ​ភូមិ​ស្ដៅ ឃុំ​ស្ដៅ ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង ជាមួយ​ឯកឧត្តម​កែ​គឹមយ៉ាន​ឧបនាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​អាជ្ញាធរ​ប្រឆាំង​គ្រឿងញៀន​សម្ដេច ស ខេង បាន​គូសបញ្ជាក់ថា កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ប្រយុទ្ធប្រឆាំង​ទៅនឹង​គ្រឿងញៀន ដោយ​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ សមត្ថកិច្ច​បានធ្វើការ​បង្ក្រាប និង​រឹបអូស​នូវ​សារធាតុ​ញៀន​បាន​យ៉ាងច្រើន និង​រាប់រយ​តោន ។ សម្តេច​ក្រឡាហោម​ឲ្យ​ដឹងថា​៖​សារធាតុ​ញៀន​សព្វថ្ងៃនេះ គឺជា​សារធាតុ​ញៀន​គួបផ្សំ បានន័យថា «​គេ​យកសារ​ធាតុគីមី​ផ្សេងៗ បូ​កប​ញ្ជូ​ល​គ្នា ផលិត​ជា​គ្រឿងញៀន​»​។​​សម្ដេច​បញ្ជាក់ថា «​ការ​ចរាចរ​គ្រឿងញៀន មិនមែន​មានតែ​នៅ​ប្រទេស​កម្ពុជា​នោះទេ គឺមាន​នៅតាម​បណ្ដា​ប្រទេស​នានា លើ​សកលលោក​។  ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក៏​មិនអាច​ប្រទេស​ណាមួយ ធ្វើ​តែ​ឯកឯង​បាន​នោះទេ ចាំបាច់​ត្រូវមាន​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​យ៉ាង​ម៉ឹងម៉ាត់ ពិសេស​ជាមួយ​បណ្ដា​ប្រទេស​ជាប់​ព្រំដែន​»​។​

​សម្ដេច​ក្រឡាហោម​គូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​ជាប់​ព្រំដែន​នេះ ពិត​ជាមាន​សារៈសំខាន់​ជា​គន្លឹះ ហើយក៏​ផ្អែក​ជាគោលការណ៍​អន្ដរជាតិ​ដែល​អង្គការសហប្រជាជាតិ​បានដាក់​ចេញ ព្រោះ​កម្ពុជា ជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ ខណៈ​អង្គ​នេះ​ក៏មាន​យុទ្ធនាការ​មួយ ដើម្បី​ដឹកនាំ​ចាត់ចែង និង​សម្របសម្រួល ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿង​។​​សម្រាប់​មជ្ឈមណ្ឌល​ស្តា​នីតិសម្បទា​ថ្មី​ដែល​អាច​ទទួល​មនុ​ស្សបាន​៤០០​នាក់​នេះ សម្ដេច​ក្រឡាហោម ស ខេង មាន​ក្ដី​សង្ឃឹមថា មជ្ឈមណ្ឌល​បន្សាប​ព្យាបាល និង​ស្ដារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​នេះ នឹង​ទទួលបាន​ជោគជ័យ ក្នុង​បេសកកម្ម និង​រួមចំណែក​ក្នុងការ​ស្ដារ​នីតិសម្បទាអ្នករងគ្រោះគ្រឿងញៀន៕​a drug bb3 a drug bong1 a drug bong2 a drug bong3 
​