» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12569 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702740 នាក់

អភិបាលខេត្ត​កំពង់ឆ្នាំង និង​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ចែក​ប្លង់ដី​នៅ​មូលដ្ឋាន​ស្រុក​កំពង់លែង ជូន​ប្រជាពលរដ្ឋ​

​ខេត្តកំពង់ឆ្នាំង ៖ ប្លង់ដី​លំនៅឋាន​ចំនួន ៤៥៣​ប័ណ្ណ របស់​ពលរដ្ឋ​នៅ ស្រុក​កំពង់លែង ខេត្ត​កំពង់ ឆ្នាំង ត្រូវបាន​លោក សឹង សំ ណា​ង ប្រធាន​ក្រុមការងារ​ជាតិ​ថ្នាក់កណ្ដាល​ចុះ​មូលដ្ឋាន​ស្រុក​កំពង់លែង និង​អភិបាលខេត្ត​កំពង់ឆ្នាំង លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ ចុះ​ចែកជូន​ពលរដ្ឋ​ដោយផ្ទាល់​នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២៣ ។ ពលរដ្ឋ​ដេ​ល​ទទួលបាន​ប័​ណ្ឌ​លំនៅឋាន នៅថ្ងៃនេះ មាន​ចំនួន ៤៣០​គ្រួសារ នៅក្នុង​ភូមិ​ប៉ប្រក និង​ភូមិ​សំរោង​សែន ឃុំ​សំរោង​សែន ស្រុក​កំពង់លែង​។​a chhnang land2 

លោក​សឹង​សំណាង​បាន​លើកឡើងថា កន្លងមក​ដី​លំនៅឋាន​ជាង ១៨​ហិច​តា នៅក្នុង​ឃុំ​សំរោង​សែន​នេះ គឺ​ស្ថិតនៅក្នុង​ដី​តំបន់ ៣ របស់​រដ្ឋ​ដែល​ពុំ​អាច​ឲ្យ​ជំនាញ និង​អាជ្ញាធរ​ចេញ​ប្លង់រឹង​បានឡើយ ។ ប៉ុន្តែ​ក្រោយពី​អន្តរក្រសួង​និង​អាជ្ញាធរ​ដែនដី​ចុះ​ពិនិត្យ​ជាក់ស្ដែង​កន្លងមក ប្រមុខ​រាជរដ្ឋាភិបាល​បានសម្រេច​កាត់​ឆ្វៀល​ដី​លំ នៅ​ឋាន​ជាង ១៨​ហិច​តា​នេះ​ពី​តំបន់ ៣ មកជា​តំបន់​១​វិញ ទើប​អាជ្ញាធរ​ស្រុក​ខេត្ត និង​ជំនាញ​ចុះ​វាស់វែង​តាម​នីតិវិធី និង​បានចេញ​ប័ណ្ណ​រឹង​ប្រគល់ជូន​ប្រជាពលរដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ស្របច្បាប់ ។ លោក​បាន​ថ្លែង​ទៀតថា ក្រោយពី​ពលរដ្ឋ​បានទទួល​ប័​ណ្ឌ​នេះហើយ ប្រជាពលរដ្ឋ​អាច​ចែក​កូន​ចែក​ចៅ​ធ្វើជា​មរតក និង​ក៏​អាច​លក់ដូរ​ស្របច្បាប់​ផងដែរ ។ ហើយ​នៅក្រោយពេល​បោះឆ្នោត​រួច ក្រុមការងារ​នឹងធ្វើ​ការ​កាត់​ឆ្វៀល​ដី​កសិកម្ម​ពី​តំបន់​៣ ជូន​ប្រជាពលរដ្ឋ​បន្តទៀត​។​

​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ បាន ឲ្យ​ដឹង​ដែរ​ថា សម្រាប់​ខេត្តកំពង់ឆ្នាំង ប្រមុខ​រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​កាត់​ឆ្វៀល​ដី​តំបន់​៣ និង​តំ បន់​២ ជាង ៦​ម៉ឺន​ហិច​តា ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ជាង ៦​ម៉ឺន​គ្រួសារ ដែល​មន្ត្រី​ជំនាញ​កំពុងតែ​ចុះ​ពិនិត្យ​វាស់វែង​ជា​លក្ខណៈ​ប្រព័ន្ធ​សព្វថ្ងៃនេះ ដើម្បី​ធ្វើ​ប័ណ្ណ​រឹង​ត្រៀម​ចែកជូន​ប្រជាពលរដ្ឋ ។ ជាក់ស្ដែង​ថ្ងៃនេះ ប្រជាពលរដ្ឋ​ចំនួន ៤៣០​គ្រួសារ នៅក្នុង​ឃុំ​សំរោង​សែន និង​ទទួលបាន​ប្លង់រឹង លើដី​លំនៅដ្ឋាន​របស់ខ្លួន​ចំនួន ៤៥៣​ប័ណ្ណ​។ នេះ​គឺជា​ការយកចិត្តទុកដាក់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​នោះឡើយ ។ ដូចនេះ ដើម្បី​ឆ្លើយតប​ចំពោះ​រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ត្រូវ​នាំគ្នា​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា នៅ​ថ្ងៃទី​២៣ ខែកក្កដា​ខាងមុខនេះ ដើម្បី​ជ្រើសរើស​តំណាងរាស្ត្រ អាណត្តិ​ទី​៧ និង​ដើម្បី​បង្កើត​រា​ជម​រដ្ឋាភិបាល​ដឹកនាំ​ប្រទេសជាតិ​ឲ្យ​ទទួលបាន​សុខសន្តិភាព និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ជា​បន្តទៀត​។​

​ប្រធាន​មន្ទីរ​ដែនដី​នគរ​រូ​បប​នីយកម្ម​សំណង់ និង​សុរិយោដី លោក លី សុភា ដែល​បាន​ចូលរួម​ក្នុង ឱកាស​នោះដែរ បាន​ឲ្យ​ដឹងថា ការងារ​វាស់វែង​ដីធ្លី​គិត​មកដល់ពេលនេះ មន្ទីរ​បាន​ចុះ​វាស់វែង​ដីជូ​ន​ប្រជាពលរដ្ឋ​ចំនួន​៣២​ម៉ឺន ១៦១​ក្បាលដី ស្មើ​និង ៤៦% នៃ​ចំនួន​ប៉ាន់ស្មាន​ក្បាលដី​សរុប នៅក្នុង​ខេត្តកំពង់ឆ្នាំង មាន​ចំនួន​ប្រមាណ ៧០​ម៉ឺន​ក្បាលដី​។​​ដោយឡែក​តាម​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ខេត្តកំពង់ឆ្នាំង ត្រូវ​ធ្វើការ​កាត់​ឆ្វៀល​ដី​តំបន់​៣ មក​តំបន់​១ មាន​ចំនួន ៩៩៤​ហិច​តា និង​កាត់​ឆ្វៀល​លពី​ដី​តំបន់​២ មក​តំបន់​១ មាន ចំនួន ៤​ម៉ឺន ៦​ពាន់ ៧០៤​ហិច​តា ដើម្បី​ចេញ​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​កាន់កាប់​ជា​កម្មសិទ្ធិ​ស្របច្បាប់ ។​​ចំពោះ​ឃុំ​សំរោង​សែន ស្រុក​កំពង់លែង​មកដល់ពេលនេះ​មន្ទីរ​បានចេញ​ប័ណ្ណ​រឹង​លើដី​លំនៅឋាន​ជូន​ប្រជាពលរដ្ឋ​បាន​ចំ​ម​នួន ៤៥៣​ប័ណ្ណ គឺ​នៅ​ក្នុងភូមិ​សំរោង​សែន ចំនួន ២០៩​ប័ណ្ណ និង​ភូមិ​ប៉ប្រក ចំនួន​២១៩​ប័ណ្ណ ។​a chhnang land1 a chhnang land3 a chhnang land4 

​