» គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ! » តើប្រពន្ធវិមជ្ឈការស្មៀនមានសិទ្ធបដិសេធហត្ថលេខាមេឃុំចៅសង្កាត់? » សមត្ថកិច្ចនគរបាលប្រឆាំ​ងគ្រឿងញៀនខេត្ដកំពង់ស្ពឺ​បង្រ្កាបនៅឱរ៉ាល់បានមុខសញ្ញា​២​នាក់​ថ្នាំញៀនប្រភេទចម្រុះជាង​១០គីឡូក្រាម.,,

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3851 នាក់

ម្សិលមិញ 7641 នាក់

សរុប 18982542 នាក់

ដាំ​ស្ពៃជើងទា​២​ហិកតា​បាន​តម្លៃថោក​ពេក ប្រកាស​ឲ្យ​ទទេ​! …


​ខេត្តបាត់ដំបង​៖​ឈ្មោះ​អ៊ឹម សុ​ភ័​ក្រ​ជា​កសិករ​ដាំ​ស្ពៃជើងទា​ម្នាក់ នៅ​ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​បាន​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ដោយសា​គាត់​ប្រកាស​ចែក​ស្ពៃ​គាត់​ហ្វ្រី​ដល់​ប្រជាពលរដ្ឋ​ក្នុង​រយៈពេល​២​ថ្ងៃ​។​a bb gabage1 

មូលហេតុ​គឺ​ដោយសារ​គាត់​អស់សង្ឃឹម​ដែល​ចំការ​ដំណាំ​ស្ពៃជើងទា​២​ហិកតា​របស់គាត់​ដល់​ពេលដែល​ត្រូវ​ប្រមូល​ផល​ហើយ តែ​បែរជា​ពុំ​សូវ​មាន​ទីផ្សារ​លក់​ចេញទៅ​វិញ ដូច្នេះហើយ​លោក​បានប្រកាស​ចែក​ស្ពៃជើងទា​ជាង​១០​តោន ឲ្យ​ពលរដ្ឋ​ដែលមាន​បំណង​ចង់បាន ដោយ​ឥតគិតថ្លៃ ចាប់​ថ្ងៃទី​២៥ ដល់​២៧ ធ្នូ ឆ្នាំ​២០១៩​។​លោក​អ៊ឹម សុ​ភ័​ក្រ​បាន​ដាំ​ស្ពៃជើងទា​លើ​ផ្ទៃដី​២​ហិកតា ដែល​ទទួលបាន​ផល​ប្រមាណ​ជិត​៥០​តោន ។

លោក​បាន​កាត់​ស្ពៃជើងទា​លក់​អស់​មួយចំនួនធំ ក្នុងតម្លៃ​៤០០​ទៅ​៥០០​រៀល នៅ​អំឡុង​ថ្ងៃទី​១០​ដល់​ថ្ងៃទី​២០ ធ្នូ នេះ​។ លុះដល់​ថ្ងៃ​២៥ ធ្នូ​នេះ លោក សុ​ភ័​ក្រ បានសម្រេច​ចិត្ត​ចែក​ស្ពៃ​ដែល​នៅសល់​ជាង​១០​តោន ឲ្យ​ពលរដ្ឋ​មក​កាត់​យក​ដោយ​ខ្លួនឯង​។ បើ​គ្មាន​អ្នកយក​ស្ពៃ​ទាំងនេះ​ទេ លោក សុ​ភ័​ក្រ នឹង​ភ្ជួរ​(​ឈូសឆាយ​)​ស្ពៃ​ចោល ក្រោយ​ថ្ងៃទី​២៧ ធ្នូ ព្រោះ​វា​ដល់​អាយុកាល ដូច្នេះ​បើ​មិន​ភ្ជួរ​ចោល វា​ក៏​រលួយ​ដែរ​។​

​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់លោក​អ៊ឹម សុភ័ក្ដ្រ បាន​បង្ហោះ​រូបភាព​ចំការ​ស្ពៃ​ក្នុង​ទឹកមុខ​សោកសៅ​បំផុត ដោយ​ភ្ជាប់​ជាមួយ​ពាក្យ​ពេ​ជ​ន៏​មួយចំនួន​ថា​«​ខ្ញុំ​មិន​ចង់​លក់​ស្ពៃ​ទាំងនេះ​ទេ ដោយសារ​តម្លៃ​ទាប​ពេក​ត្រឹម​៣០០​រៀល ហើយ​អ្នកទិញ ទិញ​ចំនួន​តិចៗ (​ទិញ​យកទៅ​បរិភោគ ឬ​លក់​ខ្លះ​) មិនមែន​ម៉ៅ​ទិញ​ទាំងអស់​ផង​។ អ៊ីចឹង ខ្ញុំ​សម្រេចចិត្ត​ឲ្យ​ពលរដ្ឋ​នៅក្នុង​ស្រុក​ដែល​ចង់​បានមក​កាត់​យក​»​។

កាលពីពេល​ថ្មីៗ​នេះ កសិករ​រូបនេះ បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ដោះស្រាយ​និង​រក​ទីផ្សារ​សម្រាប់​គាត់ ខណៈ​ស្ពៃ​ជាច្រើន​តោន​កំពុង​ប្រឈមមុខ​នឹង​ការខូចខាត ដោយសារ​គ្មាន​អ្នកបញ្ជា​ទិញ​។ ក្រោយ​ការអំពាវនាវ​នេះ មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង និង​ប្រធាន​កសិកម្ម​ស្រុក​រតនមណ្ឌល បាន​ចុះទៅពិនិត្យ ស្ពៃ​ដែល​បាន​ដាំ​ដុះ​លើដី​ខ្ញុំ ហើយ​ថា​មន្ទីរ​ក៏​មិនដឹង​ធ្វើ​យ៉ាង​ដែរ ព្រោះស្ពៃ​ដល់ពេល​កាត់​ហើយ​។a bb gabage