» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10469 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700640 នាក់

ពង្រឹង​សន្តិសុខ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ចាត់តាំង​លោក សុខ ផល ឲ្យ​ទទួល​ភារកិច្ច​ដឹកនាំ​សហការ​បង្ក្រាប​បទល្មើស​ល្បែង​ស៉ី​សង​គ្រប់​ប្រភេទ នៅ​ទូទាំងប្រទេស​បន្ទាប់​ពីស​កម្ម​ភាព​ជួញដូ​មនុស្ស

​ភ្នំពេញ​៖ ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២២​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បានចេញ​លិខិត​បង្គាប់ការ​មួយ​ដោយ​ចាត់​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដើម្បី​ដឹកនាំ​សហការ​បង្ក្រាប​បទល្មើស​ល្បែង ស៉ី​សង់​គ្រប់​ប្រភេទ នៅ​ទូទាំងប្រទេស​។ សម្ដេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ក្នុង​លិខិត​បង្គាប់ការ​យ៉ាង​ដូច្នេះ​ថា «​ត្រូវបាន​ចាត់ ឯកឧត្តម សន្ដិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដឹកនាំ​ក្រុមការងារ ដើម្បី​សហការ​បង្ក្រាប​បទល្មើស​ល្បែង​ស៉ី​សង​គ្រប់​ប្រភេទ ទូទាំងប្រទេស​។ លិខិត​បង្គាប់ការ​នេះ មាន​ប្រសិទ្ធភាព​អនុវត្ត​ចាប់ពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២២ រហូតដល់​ថ្ងៃ​បញ្ចប់​បេសកកម្ម​»​។​a sok phall3 

​មានការ​កត់សម្គាល់ថា​៖​ការបញ្ជា​ទៅ​មន្ត្រីក្រោមឱវាទ​ឱ្យ​ពង្រឹង​ការបង្ក្រាប​ល្បែងស៊ីសង​នេះ ធ្វើឡើង​ក្រោយពី​អ្នកសារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ជា​បន្តបន្ទាប់ ជុំវិញ​ការបើក​ល្បែងស៊ីសង​តាម​បណ្ដា​ឃុំ​ស្រុក​មួយចំនួន ដូចជា ល្បែង​ប្រជល់មាន់​តាម​អន​ឡាញ ល្បែង​ជល់​មាន់ បៀរ​អាប៉ោង និង​ល្បែង​ឡូតូ ជាដើម​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាពកម្សោយ​នៃ​ការអនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​ទោះជាយ៉ាងណាការចាត់លោកនាយឧត្តមសេនីយ៍សុខផលគឺល្អព្រោះកន្លងមកលោកសុខផលធ្លាប់ធ្វើជាប្រធាននាយយកដ្ឋានពត៍មានបន្ទាប់មកប្រធាននគរបាលកណ្តាលសន្តិសុខនិងឡើងមកជាអគ្គនាយកដ្ឋានគរបាលអន្តោរប្រវេសន៍មុននិងចូលនិវត្តន៍ហើយតែងតាំងមុខងារនយោបាយជារដ្ឋលេខាធិការដែលបង្ហាញថាលោកសុខផលមានបទពិសោធគ្រប់គ្រាន់ប្រសិនបើលោកធ្វើ។

​ក្រៅពី​រឿង​ល្បែង​នេះ​បញ្ហា​ជួញដូរ​មនុស្ស​និង​ការលាង​លុយ​ក៏បង្ក​ជាការ​ព្រួយបារម្ភ​ផងដែរ​។​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្តេច​ក្រឡាហោម ស ខេង ក្នុង​ពិធី​មួយ​កាលពី​ថ្ងៃទី​៨ ខែកញ្ញា​នេះ បាន​ទម្លាយ​ថា​មាន មេខ្លោង​ជួញដូរ​មនុស្ស​បណ្ដាញ​អន្តរជាតិ កំពុង​ប្រើប្រាស់​ទឹកដី​កម្ពុជា​ធ្វើជា​កន្លែង​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​យ៉ាង​សាហាវ​។​​សម្តេច​បាន​គូសបញ្ជាក់ថា ភាគច្រើន​បញ្ហា​នេះ​កើតឡើង​នៅ​ខេត្ត​ព្រះសីហនុ តែមាន​ពីរ​ករណី​រកឃើញ​នៅ​ភ្នំពេញ ជនរងគ្រោះ​ជា​ជនជាតិ​ជប៉ុន តែ​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​សុវត្ថិភាព​។​

សម្តេច​បាន​ជំរុញ​ឱ្យ​មន្ត្រី​រួមគ្នា​ទប់ស្កាត់ ដើម្បី​កុំឱ្យ​កម្ពុជា​រអិល​ធ្លាក់​ទៅក្នុង​បញ្ជីខ្មៅ នាំទៅដល់​ហានិភ័យ​វិស័យ​ធនាគារ និង​សន្តិសុខ​សង្គម​៖ «​នេះ​ជា​បទល្មើស​មួយ​ដែលមាន​អង្គការ​ចាត់តាំង ទាំង​បទល្មើស​គ្រឿងញៀន និង​បទល្មើស​ជួញដូរ​មនុ​សុ្ស […] អ៊ីចឹង​បញ្ហា​នេះ ជា​បញ្ហា​ប្រឈម​របស់​យើង​មាន​ពីរ​ចំណុច ដែល​ខ្ញុំ​ចង់​បញ្ជាក់ថា​ទាក់ទង​នឹង​មុខមាត់​ប្រទេស គឺ​ទី​១ ទាក់ទង​នឹង​បញ្ជី​ប្រផេះ​នៃ​ធនាគារ​នៅ​កម្ពុជា និង​ទី​២ គេ​ហៅថា​ចំណាត់ថ្នាក់​លេខ​៣ នៃ​ការជួញដូរ​មនុ​សុ្ស​»​។​a casino chakval1 a catch sihanu a game vanda1 a sok phall1 a sok phall4 


​