» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7814 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697985 នាក់

មេបញ្ជាការ​យោធា​ខេត្តកំពង់ឆ្នាំង ៖ សត្រូវ​ដែល​បំផ្លាញ​សន្លឹកឆ្នោត​បក្ស​CPP!​គឺ​ក្រុម​លួច​ឈូសឆាយដី​អតីតយុទ្ធជន​ដែលមាន​អនុក្រឹត្យ​របស់​ប្រមុខ​រដ្ឋាភិបាល​និង​អ្នក​នៅ​ពី​ក្រោយខ្នង​!?​តើ​វា​ជា​អ្នកណា​?

កំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​បាន​និយាយ​ត​គ្នា​ថា​ជន​ដែល​ថ្លើមធំ​ហ៊ាន​យក​គ្រឿងចក្រ​ទៅ​ចូល​លួច​ឈូសឆាយដី​អតីតយុទ្ធជន​ដែលមាន​អនុ​ក្រិ​ត្យ​របស់​រាជរដ្ឋាភិបាល នៅ​ស្រុក​សាមគ្គី​មានជ័យ​នោះ ប្រហែលជា​មានអំណាច​មិនធម្មតា​ទេ​ព្រោះ​គ្មាន​អ្នកណា​ទប់ស្កាត់បាន​?! ។​​បើ​យោងតាម​សេចក្ដីរាយការណ៍​ថា​៖​មាន​មនុស្ស​មួយក្រុម​បាន​មានបំណង​រំលោភ​យក​ដី​អតីតយុទ្ធជន​ដោយ​លួច​យក​គ្រឿងចក្រ​លួច​ចូល​ឈូសឆាយ​យក​(​ដី​អតីតយុទ្ធជន​ដែលមាន​អនុក្រឹត្យ )​ដោយ​ពួកគេ​ឆ្មក់​ឆ្លៀតឱកាស់​ពេល​គេ​កំពុង​រវល់​ឃោសនាបោះឆ្នោត ឆ្នាំ​២០១៨ ។​a chnang bull1 

ករណី​យ៍​នេះ​-​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ឆ្នាំង និង​ជា​មេបញ្ជាការរង​យោធភូមិភាគ​ពិសេស ឧ​ត្ត​ម​សេនីយ៍​ទោ ធន ធឿន បានដាក់​បទបញ្ជា​ដាច់ខាត គ្រប់​អង្គភាព​ត្រូវ​ប្រុង​ប្រុ​យ័​ត្ន ដើម្បី​ការពារ​ជនខិលខូច បើ​ចូល​ត្រូវ​ដេញចាប់​ឲ្យ​ខាងតែបាន ហើយ​ពួក​នេះហើយ​ដែលជា​សត្រូវ​បំផ្លាញ​សន្លឹកឆ្នោត​បក្ស​CPP​ផងដែរ ពួកគេ​ជា​ជន​ឱកាសនិយម ចាំតែ​យើង​ប្រហែស​ពួក វា​ប្រមូលផ្ដុំ វាយលុក​យក​ភ្លាមៗ​តែម្តង ដូចនេះ គ្រប់​កំលាំង​ត្រូវ​តាមដាន​អោយបាន​ជាប់​ជាប្រចាំ និង​រាយ​ការ​ជាបន្ទាន់ ។​a chnang bull 

-​ឧ​ត្ត​ម​សេនីយ៍​ទោ ធន ធឿន បានអោយដឹងថា គ្រឿងចក្រ​នេះ​បាន​ចូលមក​សំងុំ​ចាំ​លួច​ឈូសឆាយដី​តាំងពី​ថ្ងៃទី​8/7/2018 កំលាំង​កងទ័ព​បាន​ទៅ​ឃាត់​មិនអោយ​ឈូសឆាយ​ម្តង​រួចហើយ ប៉ុន្តែ​មកដល់​ថ្ងៃទី​11/7/2018 ម៉ោង​6​ព្រឹក​វា​បាន​លួច​ឈូសឆាយ នៅពេល​កំលាំង​យើង​ទៅ​ទាន់​បាន​បើករ​ត់ទៅ​លាក់​ក្នុងព្រៃ​?! ។ បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​កំពុង​ហាម​មិនអោយ​ចូលមក​ឈូស​ដី​បន្ត​ទៀតឡើយ​
​។​ប៉ុន្តែ​ដូចជា​មិនមាន​ប្រ​សិ​ទ្ទិ​ភាព​ឡើយ​។​

ជាក់ស្តែង​កាល​ថ្ងៃទី​11/7/2018 មាន​គ្រឿងចក្រ​អា​ប៊ុល​កង់​កៅស៊ូ ដែល​បាន​ឈូសឆាយដី​សម្បទាន​អតីតយុទ្ធជន ត្រូវបាន​កំលាំង​ផ្នែក​សឹក​រង ស្រុក​សាម​គី្គ​មានជ័យ សហការ​ជាមួយ​នគរបាល​ស្រុក​ចាប់​នាំមក​រក្សារ​ទុក​នៅ​អធិការ​ស្រុក ដើម្បី​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​។​តែ​គួ​ឲ្យ​ហួសចិត្ត​គឺ​​គ្រឿងចក្រ​បាន​នាំ​មកដល់​អធិការ​ស្រុក​នៅ​ម៉ោង​5,37​នាទី​ល្ងាច​នេះ​ចំណែក​ម្ចាស់​បាន​រត់គេច​បាត់​?!​។​

​គួរ​បញ្ជាក់ថា ៖​ករណី​គ្រឿងចក្រ​លួច​ចូល​ទន្ទ្រាន​ឈូសឆាយ​ដីព្រៃ ដី​សម្បទាន​សង្គមកិច្ច ដី​១០%​ឬ​ដី​សហគមន៍​នេះ​មិនមែន​មានតែ​នៅ​ស្រុក​សាមគ្គី​មានជ័យ​ប៉ុណ្ណោះ​ទេ​គឺមាន​ស្ទើរតែ​គ្រប់​ស្រុក​ទាំងអស់​ក្នុង​ខេត្តកំពង់ឆ្នាំង​។ ជាក់ស្ដែង​ដូចជា​នៅ​ឃុំ​ច្រ​ណូ ឃុំ​ស្វាយ​រំពារ និង​ឃុំ​ពោរ​ស្រុក​កំពង់លែង ដែលមាន​ផ្ទៃដី​រាប់ម៉ឺន​ហិកតា​និង​នៅ​តំបន់​ជំវិញ​ភ្នំ​ពាម​លោក​និង​នៅ​តំបន់​វាល​តាម​ជើងភ្នំ​សូ​រិ​យ​នៅក្នុង​ឃុំ​ជៀប​ស្រុក​ទឹកផុស​ដែលមាន​ដី​រាប់ម៉ឺន​ហិច​ត្តា​ជាដើម​។​

អ្នក​ដែលមាន​សិទ្ធ​ទៅ​រំលោភ​យក​ដី​ទាំងនោះ​ភាគច្រើន​សុទ្ធសឹង​ជា​អ្នកមានអំណាច​ដោយ​គេ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ចាប់ពី​ចាប់ពី​ថ្នាក់ភូមិ​រហូតដល់​ថ្នាក់ស្រុក ។​មិនតែប៉ុណ្ណោះ​មាន​ព័ត៌មាន​បែកធ្លាយ​ល្បី​រន្ទឺ​ថា មាន​ស្នងការរង​នគ​បាល​ខេត្ត​កំពង់​ឆ្នាំ​ម្នា​ក់មាន​ដី​នៅ​តំបន់​គោគ​ព្រះ​ឃុំ​ច្រ​ណូ​ក​ស្រុក​កំពង់លែង​រាប់រយ​ហិកតា​និង​មាន​ដី​នៅ​តំបន់ភ្នំ​សូរិយា​ឃុំ​ជៀប​ស្រុក​ទឹកផុស​រាប់រយ​ហិកតា​ផងដែរ​។​

ដោយសារអភិបាលខេត្តលោកគ្មានលទ្ទភាពបង្ក្រាប​ព័ត៌មាន​នេះ ជា​សារ​មួយ​ផ្ញើជូន​ថ្នាក់ដឹកនាំ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​ឯកឧត្តម​ឱម យិនទៀង​ជា​ប្រធាន​និង​ឯកឧត្តម​ជា​សុផារ៉ា​រដ្ឋមន្ត្រីក្រសួង​ដែនដី​ដើម្បី​ជូនជ្រាប​ជា​ព័ត៌មាន​និង​ដើម្បី​មាន​វិធានការ​ទប់ស្កាត់​ទាន់ពេលវេលា​ផង​៕a chnang bul3 a chnang bul4 a chnang bull2
​