» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9227 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699398 នាក់

អង្គរក្ស​ម្ចាស់​ឡាន Rolls Royce ទាំង​៤​នាក់ ដែល​បង្កបញ្ហា​តាម​ដងផ្លូវ ត្រូវបាន​សមត្ថកិច្ច​ហៅ​មក​សួរនាំ និង​សុំទោស​ជា​សាធារណៈ

 (​ភ្នំពេញ​)៖ នូវ​ហេតុការណ៍​មួយ​ដែល​បានកើត​ឡើង​រវាង​ប្រជាពលរដ្ឋ និង​​បុរស​៤​នាក់ ជា​អង្គរក្ស​ជិះ​តាម​ការពារ​ឡាន​ចៅហ្វាយនាយ​របស់ខ្លួន​ម៉ាក Rolls Royce ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2BL-1717 ដោយ​ប៉ះ​ទ​ង្កិ​ច​គ្នា​ដោយ​ពាក្យសម្ដី និង​កាយវិការ​មិន​សមរម្យ​តាម​ដងផ្លូវ​នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២៣​ម្សិលមិញ​ហើយ មានការ​ចែកចាយ​នៅតាម​បណ្ដាញ​សង្គម Facebook បង្ក​ឲ្យ​មានមតិ​រិះគន់​ត្រូវបាន លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៊ុន សុ​សិក្ខា ស្នងការរង​ទទួល​ការងារ​ផែន​សន្តិសុខ ហៅ​មក​ធ្វើការ​សួរនាំ នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២៣​។a guard sorry1

អ្នក​ទាំង​៤​នោះ​រួមមាន​៖ ទី​១៖ ឈ្មោះ មិន សុជាតិ អាយុ​៣៧​ឆ្នាំ​, ទី​២៖ ឈ្មោះ កែវ សុវណ្ណ​រ៉ា អាយុ​៣៤​ឆ្នាំ​, ទី​៣៖ ឈ្មោះ សោ​ប ចាន់ធូ អាយុ​៣០​ឆ្នាំ និង​ទី​៤៖ ឈ្មោះ អ៉ិ​ត ស៊ុន​ណាត អាយុ​៣៤​ឆ្នាំ​។​​នៅ​ចំពោះមុខ​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បុរស​ទាំង​៤​នាក់​បាន​ឲ្យ​ដឹងថា កាលពី​ម្សិលមិញ ពួកគេ​ទាំង​៤​នាក់ បាន​ជិះ​តាម​ពីក្រោយ​ដើម្បី​ការពារ​ចៅហ្វាយនាយ​របស់ខ្លួន ដោយ​ចេញពី​បឹង​កេងកង​ឆ្ពោះទៅ​ផ្លូវ​៦០​ម៉ែត្រ លុះ​មកដល់​ចំណុច​ឡឥដ្ឋ​ផ្លូវជាតិ​២ ដោយសារ​ចរាចរណ៍​ចង្អៀត​ក៏មាន​ម៉ូតូ​១​គ្រឿង ជិះ​ដោយ​បុរស​ម្នាក់​មក​ជិត​ក្បែរ​ម៉ូតូ​របស់គេ ហើយក៏​ប៉ះ​ឈ្នាន់​ម៉ូតូ​គ្នា ពេលនោះ​ពួកគេ​ក៏​លើកដៃ​រៀល​ឃាំង មិន​ឲ្យ​គាត់​ទៅមុខ​បន្ត​។ ពេលនោះ​ហើយ​ដែល​ធ្វើ​ឲ្យ​មានការ​ប៉ះទង្គិច​ពាក្យសម្តី​គ្នា​ទៅវិញទៅមក និង​មាន​កាយវិការ​មិន​សម​រម្យ​។​

​ក្រុម​អង្គរក្ស​ម្ចាស់​រថយន្ដ​ទំនើប​ខាងលើ បានទទួល​ស្គាល់​រាល់​កំហុស​ខុសឆ្គង​ដែល​ពួកគេ​បាន​ប្រព្រឹត្ត ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​សាធារណៈជន​នៅតាម​ដងផ្លូវ និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បានឃើញ​ហេតុការណ៍​ដោយផ្ទាល់ និង​តាម​បណ្តាញ​សង្គម ព្រមទាំង​សូម​ប្រជាពលរដ្ឋ​មានការ​យោគយល់​អធ្យាស្រ័យ​ដល់​ពួកគេ ដោយ​សន្យាថា​នឹង​ខិតខំ​កែប្រែ​ខ្លួន​ជា​ពលរដ្ឋ​ល្អ​មិន​ឲ្យ​រឿងរ៉ាវ​បែបនេះ​ទៀតឡើយ​។​
​ទោះបីយ៉ាងណា​អត្ដ​សញ្ញាណ​របស់​ម្ចាស់​រថយន្ដ​ទំនើប​ដែ​លើ​ជើងកាង​៤​នាក់​ការបារ​ខាងលើនេះ មិនត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​នោះទេ​។ គេ​សង្ឃឹមថា ម្ចាស់​រថយន្ដ​នឹងធ្វើ​ការ​អបរំកូនចៅខ្លួនប្្ធេមកុំឲ្យឈ្លើយចឹងជាមិនខាន។a guard sorry a guard sorry2 a guard3