» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6810 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696981 នាក់

ខ្មែរ​វ៉ៃ​ខ្មែរ​និង​ដំបង​ពីក្រោយ​បែកក្បាល​ស្លាប់​នៅ​ខេត្ត​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ​

​​ប្រទេស​ថៃ​៖ កម្មករ​ខ្មែរ​ម្នាក់ ធ្វើការ​នៅក្នុង​ខេត្ត​ឈុន​បុរី​ប្រទេស​ថៃ បាន​ស្លាប់​ភ្លាមៗ​ក្រោយពី​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដោយសារ​មាន​ជនជាតិខ្មែរ​ដូចគ្នា លប​វាយ​នឹង​ដំបង​ឈើ​ជ្រុង​ចំក្បាល​ពីក្រោយ​ពេល​អង្គុយ​លេង​។​ករណីនេះ​បានកើត​ឡើង​កា កាលពី​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃត្រង់ នៅត្រង់ចំណុច ទីតាំង​កន្លែង​បាញ់ថ្នាំ​រថយន្ត មួយកន្លែង ផ្លូវ​លេខ​១៩/១ ស្ថិត​ក្នុងភូមិ​១ ឃុំ​ណង​រី ស្រុក​មឿង ខេត្ត​ឈុន​បុរី ប្រទេស​ថៃ​ឯ​ជនបង្ក​បាន​រត់គេចខ្លួន​បាត់ស្រមោល ។​

a_khmer_die
​

តម្រួត​ថៃ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ វ៉ា គឹម​សេង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ប៉ុន្តែ​មិនទាន់​ដឹងថា ជនរងគ្រោះ​រស់នៅក្នុង​ខេត្ត​ណា នៃ​ប្រទេស​កម្ពុជា​នោះទេ​។​សាក្សី​ឈ្មោះ ស៊ុំ សក្តិ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​ជនជាតិ​ថៃ ធ្វើការ​នៅ​កន្លែង​ជាមួយគ្នា បាន​និយាយថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ កំពុង​អង្គុយ​ធ្វើការ​ជាធម្មតា ភ្លាមនោះ​ក៏​ស្រាប់តែ​ឮ​ដូចជា​សម្លេង​គេ​វ៉ៃ​មនុស្ស លុះ​ពេល​ក្រលេក​មើលទៅ​ម្តងទៀត ឃើញ​ជនរងគ្រោះ ដួល​ដេក​ទៅលើ​ដី ពោរពេញ​ទៅដោយ​ឈាម ដោយនៅ​ពីក្រោយ​ខ្នង ឃើញ​ឈ្មោះ ផេ​ក លៀប ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ត្រូវជា​ក្មួយ កំពុង​ឈរ​កាន់ដំបង​ឈើ​ជ្រុង​វាយ​បន្ថែមទៀត​។ ខ្លួន​បាន​លោ​តទៅ​ស្រែ​ឃាត់ ដែរ​តែ​ជនសង្ស័យ​ក៏បាន​រត់​គេចខ្លួនបាត់​តែម្តង​។​a_khmer_die2

​អ្នកស្រី ថុ​ន​ឌី សកល អាយុ​៣៧​ឆ្នាំ​ជា​ជាតិ​ថៃ ដែលជា​ថៅកែ​បានលើកឡើង ថា ជនសង្ស័យ​ខាងលើ គេ​គឺជា​មនុស្ស​រាបសា​រណាស់ ដោយ​មិនដែល​ចេះ​កោងកាច​ដាក់​អ្នកណាម្នាក់​ឡើយ ដោយ​គ្រាន់តែ​កន្លងមក គេ​ធ្លាប់មាន​រោគ​ស​សៃ​ប្រសាទ​ហើយ​សង្ស័យថា អាច​ខាន​លេបថ្នាំ​យូរពេក ទើប​រោគសញ្ញា​នេះ​រើ​ឡើងវិញ​។​a_khmer_die1

​ប្រភព​បាន​រាយការណ៍​មក​ថា ក្រោយពេល​កើតហេតុ ក្រុម​តម្រួត​បាន​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​ឈុន​បុរី ព្រមទាំង​បាន​ជួយ​ធ្វើ​ចលនា​បេះដូង​ផង ប៉ុន្តែ​ជនរងគ្រោះ​បាន​ស្លាប់​តាមផ្លូវ​ទៅហើយ ចំណែក​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ថៃ តាម​ចាប់ខ្លួន បាន​នៅត្រង់ចំណុច ឃុំ​បាង​ប្លា​សយ​ក្នុងស្រុក​មឿង ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕
​