» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 108 នាក់

ម្សិលមិញ 10264 នាក់

សរុប 14139290 នាក់

អ្នកនយោបាយ​ម៉ាឡេស៊ី​ម្នាក់​ថា​នៅមាន​ជនជាតិ​ម៉ាឡេស៊ី​៣០០​នាក់​ជាប់ឃុំ​នៅ​ក្រុ​ងព្រះសីហនុ​ដោយសារ​ចាញ់បោក​តាម​ប្រព​ន្ធ័​អន​ឡាញ​!?

 

​ខេត្ត​ព្រះសីហនុ​៖​មេដឹកនាំ​គណបក្សនយោបាយ​ម៉ាឡេស៊ី​មួយរូប​បាន​ប៉ាន់ប្រមាណ​ថា មាន​ពលរដ្ឋ​ម៉ាឡេស៊ី​ជាង​៣០០​នាក់​នៅតែ​បន្ត​ជាប់​ក្នុង​ទីតាំង​ប្រតិបត្តិការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​ក្នុងប្រទេស​កម្ពុជា បើទោះបី​ជាមាន​ពលរដ្ឋ​របស់ខ្លួន​មួយចំនួន​ត្រូវបាន​ជួយសង្គ្រោះ​ឱ្យ​ត្រលប់​ទៅកាន់​ប្រទេស​របស់​ពួកគេ​វិញ​កាលពីពេល​ថ្មីៗ​នេះ​ក៏ដោយ​។​a malysia worker 

​ប្រធាន​យុវជន​នៃ​គណបក្ស Malaysian Chinese Association (MCA) ដែល​តំណាងឱ្យ​ជនជាតិ​ចិន​-​ម៉ាឡេស៊ី អ្នកស្រី Nicole Wong បាន​ប្រាប់ វី​អូ​ឌី នៅ​សប្ដាហ៍​នេះ​ថា គណបក្ស​របស់ខ្លួន​បាន​ឆ្លើយតប​ទៅនឹង​សំណើសុំ​ឱ្យមាន​ការជួយ​សង្គ្រោះ​ចាប់តាំងពី​ខែមករា​មក ដែល​ភាគច្រើន​ទទួលបាន​ពី​សមាជិកគ្រួសារ​ដែល​អះ​អាង​ថា កូនៗ​របស់​ពួកគេ​ជាប់​នៅក្នុង​ប្រទេស​កម្ពុជា​។​​អ្នកស្រី​ថា​៖ «​ជនរងគ្រោះ​មួយរូប​ដែល​បាន​ទាក់ទង​ដោយ​សម្ងាត់​មកកាន់​គណ​បក្ស បាន​លាតត្រដាង​ឱ្យដឹងថា មាន​មនុស្ស​ប្រមាណ​ជា​៥០​នាក់​កំពុងតែ​ត្រូវបាន​ជាប់​នៅក្នុង​អគារ​ចាក់សោរ​មួយ​របស់​ក្រុម​ប្រព្រឹត្ត​ប្រតិបត្តិការ​ឆបោក​។ យើង​ក៏​ទទួលបាន​ដំណឹង​ថា ក្នុង​តំបន់​នោះ​ក៏មាន​អគារ​ស្រដៀង​គ្នា​នេះ​ជាច្រើន​ផងដែរ ដែល​ធ្វើឱ្យ​យើង​អាច​សន្មត​បាន​ថា​មាន​មនុស្ស​ជាច្រើន​ផ្សេងទៀត​កំពុងតែ​ជាប់​នៅ​ទីនោះ​»​។​

​គួរ​បញ្ជាក់ថា ពលរដ្ឋ​ម៉ាឡេស៊ី​ចំនួន​១៦​នាក់​កាលពីដើម​ខែមេសា​នេះ ត្រូវបាន​ជួយសង្គ្រោះ​ដោយ​អាជ្ញាធរ​កម្ពុជា ក្រោម​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ម៉ាឡេស៊ី និង​ប៉ូលិស​អន្តរជាតិ បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី និង​គណបក្ស MCA លើកឡើង​ពី​ការព្រួយបារម្ភ​អំពី​ប្រជាពលរដ្ឋ​របស់ខ្លួន​ដែល​ត្រូវបាន​ជួញដូរ​ឱ្យមក​ធ្វើការ​នៅ​កម្ពុជា​។​​អ្នកស្រី Nicole Wong បាន​ពន្យល់ថា ដំណើរការ​ជួយសង្គ្រោះ​នេះ​បានចាប់ផ្ដើម​ដំបូង​តាមរយៈ​ការបញ្ជូន​ព័ត៌មាន​ទៅកាន់​ក្រុមប្រឹក្សា​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ជួញដូរ​ជន​ចំណាកស្រុក (MAPO) របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី ហើយ​បន្ទាប់មក​បញ្ជូន​ព័ត៌មាន​ទៅកាន់​ប៉ូលិស​អន្តរជាតិ Interpol និង​អង្គភាព​នគរបាល​អាស៊ាន (Aseanapol)​។​

​អ្នកស្រី​ថា​៖ «​បើទោះបីជា​រដ្ឋាភិបាល​ក​ម្ពុ​ជា​រកឃើញថា មាន​ករណី​ប្រព្រឹត្ត​សកម្មភាព​ខុសច្បាប់​ទាំងនេះ​ក្នុងប្រទេស​ក៏ដោយ ប៉ុន្តែ​ពួកគេ​ហាក់​មិនបាន​ចាត់វិធានការ​ផ្លូវច្បាប់​ណាមួយ​លើ​ករណីនេះ​នោះទេ​»​។​
​អ្នកស្រី​NicoleWong​បន្ថែមថា​គណបក្ស​រប​ស់​អ្នកស្រី​កំពុងតែបន្ត​ព្យាយាម​ជួយសង្គ្រោះ​អ្នក​ដែល​ទាក់ទង​មកកាន់​ខ្លួន ដោយ​គិត​រហូតមក​ដល់ពេលនេះ ពួកគេ​បានទទួល​ការស្នើ​ឱ្យជួយ​ជាង​១០០​ករណី​ហើយ​។ ក្នុងនោះ​មាន​ករណី​មួយ​ដែល​ប្រជាពលរដ្ឋ​មួយរូប​បាន​អះអាងថា ប្អូនថ្លៃ​របស់ខ្លួន​ជាប់​នៅក្នុង​ប្រទេស​កម្ពុជា​។​​យោងតាម​អ្នកស្រី Nicole Wong ករណី​ដែល​រៀបរាប់​ខាងលើនេះ ក៏​ស្រដៀង​គ្នា​ទៅនឹង​ករណី​ជនរងគ្រោះ​ជាច្រើន​ផ្សេងទៀត​ដែល​អះអាងថា ខ្លួន​ត្រូវបាន​ឃុំខ្លួន ធ្វើ​ទារុណកម្ម និង​ជំរិត​ទារប្រាក់​នៅក្នុង​ប្រតិបត្តិការ​ឆបោក​នៅ​ទូទាំងប្រទេស​កម្ពុជា​ផងដែរ​។​

​អ្នកស្រី​ថា​៖ «​យោងតាម​ការអះអាង​នៅក្នុង​ករណី​ខាងលើ ជនរងគ្រោះ​ត្រូវបាន​បង្ខំ​ឱ្យធ្វើ​ការ​ថែម​ម៉ោង ហើយ​និង​ត្រូវ​រង​នូវ​ការវាយដំ​ប្រសិនបើ​ខ្លួន​ជំទាស់​។ យើង​ក៏​ទទួលបាន​ដំណឹង​ថា ជនរងគ្រោះ​ទាំងឡាយ​ក៏​កំពុងតែ​ស្ថិតក្នុង​ប្រតិបត្តិការ​កាស៊ីណូ​អន​ឡាញ​ក្រោម​សម្ពាធ​ការងារ​ធ្ងន់ធ្ងរ និង​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​ចាក​ចេញពី​កន្លែងធ្វើការ​របស់​ពួកគេ​ដោយ​សេរី​នោះទេ​។ ជនរងគ្រោះ​ម្នាក់ៗ​ត្រូវបាន​បង្ខំ​ឱ្យបំពេញ​តាម​អ្វីដែល​ក្រុមហ៊ុន​ចង់បាន ខណៈ​ការបរាជ័យ​ក្នុងការ​សម្រេចបាន​នូវ​គោលដៅ​នៃ​ការលក់ដូរ នឹងធ្វើ​ឱ្យ​ពួកគេ​រង​នូវ​ការរំលោភបំពាន​លើ​រូបរាងកាយ​»​។​

​យោងតាម​របាយការណ៍​ដែល​ទទួលបាន​ដោយ​គណបក្ស MCA ប្រជាជន​ម៉ាឡេស៊ី​ក៏ត្រូវ​បាន​ជួញដូរ​សម្រាប់​ការងារ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា និង​ប្រទេស​ថៃ​ផងដែរ ប៉ុន្តែ​អ្នកស្រី Nicole Wong បានឱ្យដឹងថា វា​មិនមែនជា​ករណី​ថ្មី​នោះទេ​។​​អ្នកស្រី​បានឱ្យដឹងថា គណបក្ស​របស់ខ្លួន​កំពុងតែ​ជំរុញ​ឱ្យ​រដ្ឋាភិបាល និង​អាស៊ាន បង្កើត​ផែនការ​ឆ្លើយតប​មួយ​ទៅនឹង​ការជួញដូរ​មនុស្ស រួមទាំង​ការពង្រឹង​ធនធាន​សម្រាប់​ការជួយ​សង្គ្រោះ ការគាំទ្រ និង​ការសម្របសម្រួល​ការអនុវត្ត​ច្បាប់ ដើម្បី​ធ្វើឱ្យ​អ្នកជួញដូរ​មនុស្ស​មាន​ការទទួលខុសត្រូវ​ចំ​ពោះ​មុខ​ច្បាប់​។​

​អ្នកស្រី​បន្ថែមថា​៖ «​ដោយសារតែ​កត្តា​ហិរញ្ញវត្ថុ ការកើនឡើង​កាន់តែច្រើន​នៃ​ពលរដ្ឋ​ក្រីក្រ​ក្នុងសង្គម​របស់​យើង គឺ​ធ្វើឱ្យ​ពួកគេ​ងាយ​ធ្លាក់ចូល​ទៅក្នុង​ការជួញដូ​រ​មនុស្ស​ណាស់ ហើយ​ចំនួន​ករណី​ទាំងនេះ​ក៏បាន​កើនឡើង​យ៉ាងខ្លាំង​ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត​ផងដែរ​»​។​​ជនជាតិ​ម៉ាឡេស៊ី​មួយរូប​ដែល​ទើបតែ​ត្រូវបាន​ជួយសង្គ្រោះ បានឱ្យដឹងថា អ្វី​ដែលជា​អាទិភាព​ដំបូង​របស់ខ្លួន​បន្ទាប់​ពី​ចាក​ចេញពី​ខេត្ត​ព្រះសីហនុ គឺ​ការជួយ​មិត្តស្រី​របស់គាត់ ប៉ុន្តែ​លោក​ក៏​ចង់​លើក​បញ្ហា​នេះ​ទៅកាន់​ពិភពលោក​ឱ្យដឹង​ផងដែរ​។​

​បុរស​ខាងលើនេះ​បាន​ចំណាយពេល​របស់ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ខែ​នេះ នៅ​ស្ថានទូត​ថៃ ដើម្បី​ព្យាយាម​ជួយ​មិត្តស្រី​របស់គាត់​ជា​ជនជាតិ​ថៃ​ឱ្យ​រួច​ផុតពី​ប្រតិបត្តិការ​ឆបោក​នៅ​ខេត្ត​ព្រះសីហនុ​។ ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ បុរស​រូបនេះ​អះអាងថា ពួកគេ​ទាំងពីរ​នាក់​បាន​ចាញ់បោក​ក្នុង​ការទទួល​បានការ​ងារ​សមស្រប​ក្នុងប្រទេស​កម្ពុជា​។​​ដំបូង​ឡើយ ពួកគេ​ទាំងពីរ​នាក់​នេះ​បានចាប់ផ្ដើម​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​រំពឹងថា​នឹង​ទទួលបាន​ការងារ​ជា​អ្នកផ្ដល់​សេវាកម្ម​ដល់​អតិថិជន និង​បកប្រែ​។ ប៉ុន្តែ​នៅពេល​ពួកគេ​មកដល់​ខេត្ត​ព្រះសីហនុ បុរស​ជា​ជនរងគ្រោះ​បានឱ្យដឹងថា គាត់​ត្រូវបាន​គេ​នាំមក​កាន់​ប្រតិបត្តិការ​ឆបោក​ទៅវិញ​។​

​ដោយសារតែ​លោក​អាច​និយាយ​ភាសា​អង់គ្លេស​បាន បុរស​រូបនេះ​បន្ថែមថា លោក​ត្រូវបាន​ណែនាំ​ដោយ​ថៅកែ​ឱ្យទៅ​សិក្សា​អំពី​វិធី​ក្នុងការ​បោកប្រាស់​ដោយ​ផ្ដោតលើ​ជនជាតិ​ផ្សេងៗ​ដែល​និយាយ​ភាសា​អង់គ្លេស​។​
​បុរស​ដដែល​បន្តថា រូបលោក​បានចាប់ផ្ដើម​ព្យាយាម​ទាក់ទង​ទៅកាន់​ប៉ូលិស​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) ហើយ​បាន​ផ្ញើ​ទីតាំង​នៃ​កន្លែង​ដែល​គាត់​ជាប់ និង​ច្បាប់​ចម្លង​នៃ​លិខិតឆ្លងដែន​របស់ខ្លួន​។ បន្ទាប់មក នៅ​ចុងខែ​កុម្ភៈ ថៅកែ​ម្នាក់​របស់លោក​ក៏បាន​យកសារ​ផ្ទាល់ខ្លួន​របស់គាត់​ដែល​ទាក់ទង​ជាមួយ​ប៉ូលិស យកមក​បង្ហាញ​។​​តាម​ការអះអាង​របស់​បុរស​ដដែល​នេះ អ្នកគ្រប់គ្រង​ធនធានមនុស្ស​នៃប្រតិបត្តិ​ការ​ឆបោក​ក្នុង​ក្រុងព្រះសីហនុ បាន​ប្រាប់​លោក​ថា ពួកគេ​បានដឹង​ពី​ករណី​ដែល​លោក​កំពុងតែ​ព្យាយាម​ទាក់ទង​ទៅកាន់​ប៉ូលិស ដោយ​ពួកគេ​បាន​បង់ប្រាក់​ចំនួន​៥ ០០០​ដុល្លារ​ដល់​ប៉ូលិស ជា​ថ្នូរ​នឹង​ការមិន​ចុះមក​អន្តរាគមន៍​លើ​ករណីនេះ​។​

​បុរស​ជា​ជនរងគ្រោះ​បន្តថា​៖ «​អ្នកគ្រប់គ្រង​ធនធានមនុស្ស​របស់​ក្រុមហ៊ុន​បាន​ប្រាប់ថា ពួកគេ​មិនអាច​ឱ្យ​ខ្ញុំ​ស្នាក់នៅ​ទីនោះ​បន្តទៀត​បានទេ​។ ដូច្នេះ​ថៅកែ​នឹងត្រូវ​លក់​ខ្ញុំ​ទៅឱ្យ​ក្រុមហ៊ុន​មួយ​ផ្សេងទៀត​ក្នុងតម្លៃ​១១ ០០០​ដុល្លារ ដែល​ក្នុងនោះ​ពួកគេ​ទាមទារ​ឱ្យ​ខ្ញុំ​ចូលរួម​បង់ប្រាក់​ឱ្យគេ​ចំនួន​៦ ០០០​ដុល្លារ​ផងដែរ​»​។​​ទាក់ទិន​នឹង​ករណី​មន្ត្រី​ទទួល​សំណូក​ជា​ថ្នូរ​មិន​អើពើ​ចំពោះ​ការជួញដូរ​មនុស្ស ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន បាន​ឆ្លើយតប​ថា លោក​មិន​បានឮ​ពី​ការកើតឡើង​នៃ​ករណីនេះ​ណាមួយ​នោះឡើយ ដោយ​លោក​ចាត់ទុកថា​ជា​រឿងប្រតិដ្ឋ​។​​លោក​ថា​៖ «​មាន​ករណី​រាប់រយ​ដែល​ពួកគេ​ជា​ជនបរទេស​ចង់​ផ្លាស់ប្ដូរ​ការងារ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ផ្សេងទៀត ដូច្នេះ​ពួកគេ​បាន​បង្កើតជា​សេណា​រី​យ៉ូ​មួយ​ថា​មានការ​ជួញដូរ ឬ​ការចាប់​ជំរិត​អី​ជាដើម​»​។​លោក​បន្ថែមថា អាជ្ញាធរខេត្ត​នឹង​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង ប្រសិនបើ​ខ្លួន​ទទួលបាន​ភស្តុតាង​ច្បាស់លាស់​នៃ​ការជួញដូរ​ពិតប្រាកដ​មែន​។​

​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ក៏បាន​ថ្លែង​រំឭក​ពី​ករណី​ស្ត្រី​ជនជាតិ​ថៃ​មួយរូប និង​បុរស​ជនជាតិ​ចិន​មួយរូប ដែល​បាន​អះអាង​កាលពីពេល​កន្លងទៅ​ថា ឈាម​របស់​ពួកគេ​ត្រូវបាន​គេ​បូម​យកទៅលក់ ប៉ុន្តែ​ក្រោយមក​បែរជា​ថា​រឿង​នោះ គឺជា​ការ​ប្រតិដ្ឋ​ព័ត៌មាន​ទៅវិញ​។​​ត្រលប់​មកកាន់​បុរសរងគ្រោះ​ជា​ជនជាតិ​ម៉ាឡេស៊ី​វិញ លោក​បានឱ្យដឹងថា ខ្លួន​ត្រូវបាន​ក្រុមហ៊ុន​បញ្ជូនបន្ត​ទៅកាន់​តំបន់​អគារ Kaibo ក្នុង​សង្កាត់​លេខ​៤ កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ដែល​លោក​ត្រូវ​ស្នាក់នៅ​ទីនោះ និង​មិនត្រូវ​បានអនុញ្ញាត​ឱ្យចេញ​ទៅខាង​ក្រៅ​នោះទេ រហូតដល់​លោក​ត្រូវបាន​ជួយសង្គ្រោះ​ក្នុង​ខែមេសា​។​

​លោក​បន្តថា ប្រតិបត្តិការ​នៅក្នុង​ទីតាំង​ថ្មី​នោះ គឺជា​កន្លែង​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ស្ដង់ដារ​មួយ ដោយ​ប្រើប្រាស់​រូបិយ​បណ្ណ​ឌីជីថល Crypto ដើម្បី​ធ្វើការ​ភ្នាល់​។ អំឡុង​ពេលនោះ លោក​មាន​តួនាទី​ជា​អ្នក​ផ្សព្វផ្សាយ​លើ​គេហទំព័រ​។​​លោក​បន្ថែមថា ខ្លួន​បានសម្រេច​ចិត្ត​ទាក់ទង​ទៅកាន់​អាជ្ញាធរ​យ៉ាង​ឆាប់រហ័ស ដោយ​ស្វែងរក​ការជួយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ហើយ​នៅពេលនោះ​លោក​បានដាក់​ពាក្យស្នើសុំ​ទៅកាន់​ស្ថានទូត​ម៉ាឡេស៊ី ដែល​លោក​ក៏​ត្រូវបាន​ជួយសង្គ្រោះ​ក្នុង​រយៈពេល​ពី​បី​ទៅ​បួន​សប្ដាហ៍​បន្ទាប់​។​​បុរស​រូបនេះ​បានឱ្យដឹង​ទៀតថា ថៅកែ​ក៏បាន​ប្រគល់​លិខិតឆ្លងដែន និង​ទ្រព្យសម្បត្តិ​ទាំងអស់​មកឱ្យ​លោក​វិញ​ផងដែរ ក្នុងអំឡុង​ពេលដែល​ប៉ូលិស​មក​អន្តរាគមន៍​ជួយសង្គ្រោះ​។​

​លោក​ថា​៖ «​នៅ​ក្រុមហ៊ុន​ទី​២ វា​មិនមាន​ជា​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​សម្រាប់​ខ្ញុំ​នោះទេ​។ ប៉ុន្តែ​ដោយសារតែ​ទីតាំង​នោះ​មានការ​ជួញដូរ​មនុស្ស​។ ដូច្នេះហើយ ខ្ញុំ​មិនអាច​ទទួលយក​បានទេ ដែល​ឈានទៅដល់​ការរាយការណ៍​ទៅកាន់​ស្ថានទូត [​ម៉ាឡេស៊ី​] និង​ប៉ូលិស​»៕(​ប្រភព​វី​អូ​ឌី​)​បកប្រែ​កែសម្រួល​ដោយ​លោក ភុ​ន ច័ន្ទ​ឧសភា ចេញពី​អត្ថបទ​ដើម​ភាសា​អង់គ្លេស​៖ After Malaysian Rescues From Cambodia, Politician Warns More People Trappeda malaysia1