» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9621 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699792 នាក់

ពួក​ឃើ​ត​ទទួលបាន​ការជួយ​ការពារ​ពី​កងទ័ព​ស៊ី​រី​រដ្ឋាភិបាល​លោក​អាសាដ​ក្រោយពេល​អាម៉េរិក​បោះបង់ចោល​

 

​ស៊ី​រី​៖​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ស៊ី​រី បាន​ឲ្យ​ដឹងថា បានឱ្យដឹងថា រដ្ឋាភិបាល​ទីក្រុង​ដា​ម៉ាស់ បាន​យល់ព្រម​បញ្ជូន​កងទ័ព របស់ខ្លួន​មកកាន់​តំបន់​ព្រំដែន​ភាគ​ខាងជើង ដើម្បី​ជួយ​ទប់ទល់​ជាមួយ​យោធា​តួ​ក​គី ដែល​កំពុង​វាយលុក​ចូលក្នុង​ទឹកដី​ស៊ី​រី​កាន់តែ​ជ្រៅ​តាម​សំណើ ក្រុម​សកម្មប្រយុទ្ធ​ឃើ​ដ នៅក្នុង​ប្រទេស​ស៊ី​រី ។a curd turky1

នេះ​បើ​យោងតាម​ការចេញផ្សាយ​ពី​សារព័ត៌មាន BBC នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៩​។ ការសម្រេចចិត្ត​ចាប់ដៃ​ជាមួយ​រដ្ឋាភិបាល​ស៊ី​រី ត្រូវបាន​គេ​មើលឃើញថា​ក្រុម​ឧទ្ទាម​ឃើ​ដ កំពុង​ស្វែងរក​សម្ព័ន្ធមិត្ត​ថ្មី​ជំនួស សហរដ្ឋអាមេរិក ដែល​ពួកគេ​ចោទថា​បាន​លួច​ចាក់​ខ្លួន​ពីក្រោយ​ខ្នង តាមរយៈ​ការ​បណ្ដោយឱ្យ​តួ​ក​គី​បើក​ប្រតិបត្តិការ យោធា​បោសសម្អាត​ក្រុម​អ្នក​ប្រយុទ្ធ​ឃើ​ដដែល​កន្លង​មកជួយ​អាម៉េរិក​យ៉ាងច្រើន​ក្នុង​កំចាត់​ពួក​ភេរវកម្ម​អង្គកា​រដ្ឋ​អ៊ីស្លាម​(ISIS)​។​

​គួរ​បញ្ជាក់ថា ប្រធានាធិបតី​លោក បា​ស្សា អាល់​អាសាដ នឹងដាក់​ពង្រាយ​កងទ័ព​ទៅកាន់​តំបន់​ព្រំដែន ភាគ​ខាងជើង និង​បន្ទាប់ពី​សហរដ្ឋអាមេរិក ដក​កងទ័ព ១,០០០​នាក់ ចេញពី​តំបន់​មួយ​នេះ​។ ចាប់តាំងពី​ថ្ងៃ​ពុធ​ទី​៩​តុលា​ឆ្នាំ​២០១៩​យោធា​តួ​ក​គី​បាន​បើក​ប្រតិបត្តិ​ការវាយលុក​ចូល​តំបន់​ភាគ​ខាងជើង នៃ​ប្រទេស​ស៊ី​រីក​ក្រោមលេស​បង្កើត​តំបន់​សុវត្ថិភាព​សម្រាប់​ជនភៀសខ្លួន​ស៊ី​រី និង​កម្ទេច​ក្រុម​ឧទ្ទាម​ឃើ​ដដែល​ខ្លួន​ចាត់ទុកថា​ជា​ភេរ​វករ នៅតាម​តំបន់​ព្រំដែន​។

ការវាយប្រហារ​នេះ បាន​បណ្ដាលឱ្យ​ជន​ស៊ីវិល​រាប់សែន​បាត់បង់​ទីជម្រក និង​ក្រុម​សកម្មប្រយុទ្ធ​ឃើ​ដ រាប់សិប​នាក់​បាត់បង់ ជីវិត​ទៅ​បី​មានប្រតិកម្ម​រិះគន់​ជុំ​ទិស​ពី​បណ្តា​ប្រទេស​ផ្សេង​ក៏ដោយ​។​ក្រៅ​សហភាព​អឺរ៉ុប​គំរាម​ដាក់ទណ្ឌកម្ម​តួ​ក​គី ដែល​ក្នុងនោះ​អាល្លឺម៉ង់ និង​បារាំង​ដែលបារម្ភពីពួករដ្ឋអ៊ីស្លាមដែលរត់គេចចេញពីគុកបានចេញ​ចំណាត់ការ​មុន គេ​គឺការផ្អាក​ការលក់​សព្វាវុធ​ឱ្យ​តួ​ក​គីផ្ទុយទៅវិញ​គេ​ឃើញ​សហរដ្ឋ​អាម៉េរិក​គ្រាន់តែ​ចេញមុខ​មក​កំញើញៗ​ប៉ុន​ណោះ​គ្មាន​ចំណាត់​ការណា​ពិតប្រាកដ​ឡើយ​៕a curd turky a curd turky2 a curd trump1 a curd trump3