» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9246 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699417 នាក់

តារា​សម្តែង​ស្រស់​សង្ហា​ម្នាក់​បាក់​ទឹកចិត្ត​សម្លាប់ខ្លួន​ទុក​តែ​បណ្តាំ​

​ភ្នំពេញ​៖​យុវជន​ស្រស់​សង្ហា​ម្នាក់​ដែល​គេ​ស្គាល់​ថា​លោក​គឺជា​តារា​សម្តែង មានឈ្មោះ My Way​លើ​បណ្តាញ​សង្គម​បានសម្រេច​ចិត្ត​ធ្វើអត្តឃាត​ដោយ​ការចង​.​ក​បញ្ចប់ជីវិត​ព្រោះតែ​ជំងឺ​បាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ​?​។ ពេល​ទទួលបាន​ដំណឹង​នេះ​ធ្វើ​ឲ្យ​មិត្ត​ភ​ក្កិ​ជាច្រើន​បង្ហាញ​សារ​ឈឺចិត្ត និង​សោកស្តាយ​ជា​ពន់ពេក​ព្រោះតែ​ជាការ​លា​គ្មាន​ថ្ងៃ​ត្រឡប់​ទាំង​វ័យក្មេង​នោះ​។a boy die

​អ្វីដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​កាន់តែ​ក្តុកក្តួល​ក្រោយពី​គេ​បាន​រកឃើញ​សំបុត្រ​សរសេរ​ដោយ​ដៃ​២​ច្បាប់​ដែល​យុវជន​រូបនេះ​បាន​បន្សល់ទុក​បង្ហាញថា​ព្រោះតែ​វិបត្តិ​ស្នេហា​ឈានដល់​ការបាក់​ទឹកចិត្ត​សុខចិត្ត​បញ្ចប់ជីវិត​ទាំង​វ័យក្មេង ។ សំបុត្រ​ទី​១​ដែល​យុវជន​រូបនេះ​បាន​សរសេរ​ទំនងជា​ផ្ញើ​ទៅកាន់​អតីត​សង្សារ​បណ្តូលចិត្ត​បាន​រៀបរាប់ថា “​ជូន ចំពោះ​មនុស្ស​ជាទី​ស្រលាញ់ អរគុណ​សម្រាប់​គ្រប់យ៉ាង​ដែល​កន្លងមក​ធ្វើ​សម្រាប់​ខ្ញុំ អរគុណ​ដែល​បាន​មើលថែ អរគុណ​ដែល​បង្រៀន​ឲ្យ​ខ្ញុំ​ស្គាល់​ថា​អ្វី​ទៅ​ដែល​ហៅថា​ស្នេហា​ពិត រយៈពេល​មួយឆ្នាំ​ជាង​នេះ ខ្ញុំ​ពិតជា​មាន​ក្តី​សុខ​ណាស់ ហើយក៏​មានសំណាង​ដែលមាន​អូន​នៅក្បែរ​។ បងខំ​បំភ្លេច​ហើយ តែ​បំភ្លេច​មិនបាន​បង​ជូនពរ​អូន​ជួប​ជួប​អ្នក​ល្អ​ជាង​បង​ស្រលាញ់​ជាង​បង និង​ធ្វើ​ឲ្យ​អូន​សប្បាយ​ចិត្តបាន​។​គ្រប់ពេល​រាប់អាន​មនុស្ស​មើល​ឲ្យ​ច្បាស់លាស់ ចុងក្រោយ​បើ​បង​ស្លាប់​សូម​ជូនដំណឹង​នេះ​ឲ្យ​បងប្រុស និង​មិត្ត​ភ​ក្កិ​ដែល​ស្និទ្ធ និង​ម៉ា​ក់បង​ឲ្យ​គាត់​បាន​ដឹងផង​។

សព​បង​សូម​យកទៅ​បូជា ហើយ​យក​ធាតុ​បង​ឲ្យ​ម៉ា​ក់បង​ទៅ បំណង​ចុង​ក្រោយពី​បង​ដែល​ពឹង​អូន សូម​ធ្វើ​ពិធី​តាម​សាសនា​ខ្មែរ ពី​បង​My Way ស្រលាញ់​អូន​ជាងគេ សូម​យក​របស់​ទាំងអស់​ដែលជារ​បស់បង​ជូន​ម៉ា​ក់បង​ផង​។ គេ​បាន​រកឃើញ​សំបុត្រ​ទី​២​ដែល​អាន​ហើយ​កាន់តែ​ក្តុកក្តួល​នោះ​គឺ​ផ្ញើ​ទៅកាន់​ម្តាយ​របស់ខ្លួន​ដែល​ក្នុង​ខ្លឹមសារ​នេះ​បាន​លើកឡើងថា​៖ កូន​សុំទោស​ម៉ាក់ មិត្ត​ភ​ក្កិ​បងប្អូន​ទាំងអស់​ដែល​ចាកចេញ​ដោយ​មិនបាន​លា​មួយ​ម៉ាត់ ខ្ញុំ​ពិតជា​មាន​វិបត្តិ​ផ្លូវចិត្ត​ណាស់ ខ្ញុំ​ហត់ ខ្ញុំ​អស់កម្លាំង​ត្រូវ​ដើរទៅ​មុខ​ហើយ​ខ្ញុំ​ពិតជា​ពិបាក​ណាស់​តាំងពី​តូច​រហូតមក​ដល់ពេលនេះ គេ​គឺជា​កម្លាំងចិត្ត​ដ៏​ធំ​សម្រាប់​ខ្ញុំ​តែ​ឥឡូវ​ខ្ញុំ​បាត់​គេ​ហើយ ខ្ញុំ​ទៅមុខ​លែងរួច​ហើយ ខ្ញុំ​ដឹងថា​ខ្ញុំ​ធ្វើបែបនេះ​វា​ខុស តែ​ខ្ញុំ​ពិតជា​ទៅមុខ​លែងរួច​មែន ខ្ញុំ​លា​ហើយ​បើជា​តិ​ក្រោយ​មាន​ពិត​ខ្ញុំ​សូម​ធ្វើជា​មិត្ត​ជាមួយ​បងប្អូន ជា​កូន​របស់​ម៉ាក់​ម្តងទៀត​ពី​ខ្ញុំ ផេង សោ​ភណ្ឌ ជាតិ​ក្រោយ​ចាំ​កូន​សងគុណ​ម៉ាក់​។

បានឃើញ​លិខិត​បណ្តាំ​នេះ​ធ្វើ​ឲ្យ​គេ​មានការ​ស្តោក​ស្តាយ​ដែលមាន​អ្នកខ្លះ​នឹង​ខ្លោចចិត្ត​អាណិតម្តាយ​ជាទី​ស្រលាញ់​មិនដឹងថា​គាត់​ពិបាក​ទទួលយក​ប៉ុណ្ណា​ទេ​?​។​តែ​ក៏មាន​អ្នកខ្លះ​និយាយថា​គ្មាន​អ្វីដែល​មិនអាច​ដោះស្រាយបាន​នោះទេ​ការបញ្ចប់​ជីវិត​ដោយ​គ្មាន​ការតស៊ូ​វា​គឺជា​ការបរាជ័យ​មួយ​សូម្បីតែ​ព្រះ​ក៏​ប្រោស​មិន​រួច​ដែរ​៕a boy die1 a boy die2 a boy die3 

​