» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5188 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695359 នាក់

ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់

 

 

 

វៀតណាម៖ មហាជននិយមតាមដានវិស័យសិល្បៈ ច្បាស់ជាធ្លាប់បានជ្រាបពីវប្បធម៌ និង អរិយធម៌របស់កម្ពុជាត្រូវបានបណ្តាជាតិសាសន៍ជាច្រើនយកទៅបង្ហាញ និង ចែករំលែកនៅក្នុងប្រទេសរបស់ពួកគេដែលធ្វើឲ្យកម្ពុជាទទួលបានមោទនភាព។a girl culture4 

ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមរបស់កម្ពុជា ដែលនិយមតាមដានទស្សនាឧស្សាហកម្មតន្ត្រីក្រៅប្រទេស បានផ្ទុះការចែករំលែកទៅលើ MV មួយរបស់តារាចម្រៀងប្រទេសវៀតណាមមួយរូប ដែលមានឈ្មោះថា នាង Phương Mỹ Chiដែលមានចំណងជើង «Thiên đường bên người mình yêu» ឬ «ឋានសួគ៌ជាមួយមនុស្ស ដែលអ្នកស្រឡាញ់» ត្រូវបានផលិតឡើង ដោយបានបង្ហាញពីរបាំបុរាណ របាំប្រពៃណី (សារ៉ាវ៉ាន់) ឧបករណ៍តន្ត្រីខ្មែរ និង សម្លៀកបំពាក់ប្រពៃណីដោយមានទាំងស្បៃខ្មែរ ព្រមទាំងទិដ្ឋភាពខ្លះនៃការរៀបចំពិធីមង្គលការបែបប្រពៃណីខ្មែរទៀតផង។

បន្ទាប់ពីបាត់មុខពីវិស័យតន្ត្រីអស់រយៈពេលប្រមាណ ៣ឆ្នាំ តារាចម្រៀងវៀតណាម Phương Mỹ Chi បានត្រឡប់មកវិញជាមួយបទ «Thiên Đường Với Người Thương»។ បទចម្រៀងស្នេហានេះ បានបញ្ចូលនូវធាតុចូលនៃវប្បធម៌ខ្មែរកម្ពុជាក្រោមទៅក្នុងសាច់រឿង សម្លៀកបំពាក់ ពិធីប្រពៃណី របាំ និងតន្ត្រី។

ចម្រៀងវីដេអូ ដែលបច្ចុប្បន្នទទួលបានអ្នកទស្សនាខ្ទង់លានដងនេះ កំពុងទាក់ទាញការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងនៅកម្ពុជា វៀតណាម និង​នៅប្រទេសជិតខាងមួយផ្សេងទៀតរបស់កម្ពុជា។ ទន្ទឹមនឹងការសរសើរចំពោះការបង្ហាញវប្បធម៌ខ្មែរ ក៏មានមតិមួយចំនួនចោទសួរអំពីការប្រើប្រាស់ធាតុចូលវប្បធម៌ខ្មែរ ដោយលើកឡើងពីបញ្ហា «ការលួចចម្លងវប្បធម៌»។

ជុំវិញការលើកឡើងខាងលើនេះ សម្រាប់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ការបង្ហាញធាតុវប្បធម៌ខ្មែរក្នុងស្នាដៃរបស់សិល្បករបរទេស មិនគួរត្រូវបានសន្និដ្ឋានភ្លាមៗថាជាការយកវប្បធម៌ខ្មែរទៅធ្វើជាសម្បត្តិរបស់ខ្លួនឡើយ។ ក្រសួងយល់ថា គួរពិនិត្យទាំងទម្រង់ អត្ថន័យ និងបរិបទរបស់ស្នាដៃ មុនប្រតិកម្ម។

«Thiên Đường Với Người Thương» ជាបទចម្រៀង Pop ដែលនិទានពីសេចក្តីស្រឡាញ់របស់មនុស្សពីរនាក់ ដែលធំឡើងជាមួយគ្នាតាំងពីកុមារភាព រហូតដល់ពេញវ័យ និងឆ្លងកាត់ពេលវេលាជាមួយគ្នា។ តួស្រី Chi ត្រូវបានបង្ហាញជាអ្នករាំ និងគ្រូបង្រៀនរបាំដល់កុមារ ខណៈតួប្រុស Định ជាតន្ត្រីករបុរាណ និងក្លាយជាសិប្បករផលិតឧបករណ៍តន្ត្រីប្រពៃណីខ្មែរ។

ក្នុងវីដេអូចម្រៀង Phương Mỹ Chi បានសហការសម្តែងជាមួយតារាសម្តែង Bảo Định ជាលើកដំបូងដើម្បីសម្ដែងជាតួអង្គពីរនាក់ដែលមានទំនាក់ទំនងតាំងពីកុមារ។ សាច់រឿងចាប់ផ្តើមពីជីវិតកុមារភាពក្នុងបរិយាកាសសហគមន៍ខ្មែរ រួមមានការរាំ ការលេងជាមួយគ្នា និងការរស់នៅតំបន់ជនបទ។ 

អ្វីដែលធ្វើឱ្យ «Thiên Đường Với Người Thương» ខុសពីវីដេអូចម្រៀងដទៃរបស់តារាចម្រៀងវៀតណាមកន្លងមកគឺការយកបរិយាកាស និងធាតុចូលវប្បធម៌ខ្មែរភាគខាងត្បូងមកធ្វើជាផ្នែកមួយនៃពិភពរឿង។

 

 

តារាចម្រៀងស្រីជនជាតិវៀតណាមល្បីឈ្មោះរូបនេះ ក៏បានច្រៀងជាភាសាខ្មែរមួយឃ្លាថា «បងស្រឡាញ់អូនទេ?» ព្រមទាំងបានសរសេរអក្សរខ្មែរជាបន្តបន្ទាប់នៅលើហ្វេសប៊ុកផ្លូវការរបស់នាងផងដែរ។MV «ឋានសួគ៌ជាមួយមនុស្សជាទីស្រឡាញ់» (Thiên Đường Với Người Thương) របស់តារាចម្រៀងវៀតណាម កញ្ញា Phương Mỹ Chi កំពុងអង្រួនបេះដូងមហាជន តាមរយៈការរំលេចនូវសម្រស់របាំ និងសម្លៀកបំពាក់ប្រពៃណីខ្មែរដែលរំលេចឡើងដោយបងប្អូនខ្មែរក្រោម ។

ដូច្នោះភាពជោគជ័យនៃស្នាដៃសិល្បៈនេះ កើតចេញពីកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយបញ្ញវន្ត និងអ្នកជំនាញវប្បធម៌ខ្មែរក្រោម ដែលបានចូលរួមជ្រោមជ្រែងក្នុងបេសកកម្មរួមគ្នា ដើម្បីថែរក្សា និងផ្សព្វផ្សាយមរតកវប្បធម៌ដូនតាខ្មែរក្រោម ឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់ ។

អ្នកទស្សនាអាចឃើញឈុតពាក់ព័ន្ធនឹងពិធីមង្គលការ ការចងដៃ រាំវង់ របាំបុរាណ រូបម៉ាស់យក្ស វត្តខ្មែរនិងវាលស្រែ និងដើមត្នោតជាដើម។ សម្លៀកបំពាក់ និងការរៀបចំឈុតឆាកក៏ត្រូវបានប្រើប្រាស់ដើម្បីបង្កើតបរិយាកាសដែលភ្ជាប់តួអង្គទៅនឹងសហគមន៍ខ្មែរកម្ពុជាក្រោមផងដែរ។ 

បើតាម Harper's Bazaar Vietnam ក្រុមការងារផលិត ក៏មានការចូលរួមពីអ្នកប្រឹក្សាផ្នែកវប្បធម៌ ដើម្បីជួយរៀបចំធាតុពាក់ព័ន្ធនឹងប្រពៃណី និងពិធីការ។ Phương Mỹ Chi ក៏បានសិក្សារៀនសូត្រពីរបាំប្រពៃណីខ្មែរកម្ពុជាក្រោម ក្នុងដំណាក់កាលរៀបចំគម្រោងនេះផងដែរ។ វីដេអីចម្រៀងនេះ ក៏ត្រូវបានចុះទៅថតផ្ទាល់ នៅខេត្តព្រះត្រពាំង ដែលជាសហគមន៍ខ្មែរកម្ពុជាក្រោម។ 

 

យ៉ាងណាមិញ ខណៈឈុតសម្លៀកបំពាក់បែបប្រពៃណី ដោយមានទាំងស្បៃខ្មែរត្រូវបានរំលេចឡើងក្នុង MV ខាងលើនោះ ការពិតជាស្នាដៃនៃការសម្រិតសម្រាំងរបស់ក្រុមការងារជនជាតិវៀតណាមជាច្រើន ជាពិសេស គឺកូនខ្មែរកម្ពុជាក្រោមមួយរូបផងដែរ។

ក្នុងនោះ កូនខ្មែរកម្ពុជាក្រោម ដែលបានចូលរួមបញ្ចេញស្នាដៃរៀបចំឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរដល់តារាចម្រៀងវៀតណាម និង តួអង្គសម្តែងក្នុង MV ខាងលើនោះ គឺមានឈ្មោះថា Thach Thi Da Ri ជាម្ចាស់សំអាងការល្បីឈ្មោះនៅខេត្តព្រះត្រពាំង។

ក្នុងពេលដែលMVនេះបាននុងកំពុងល្បីអ្នកលេងបណ្តាញសង្គមសៀម កំពុងតែប្រតិកម្មក្តៅគគុកស្នើរអោយក្រសួងវប្បធម៌ថៃ ចេញមកចាត់វិធានការអោយខានតែបានលើ MV បទ «'THIÊN ĐƯỜNG VỚI NGƯỜI THƯƠNG ឬឋានសួគ៌សម្រាប់មនុស្សជាទីស្រលាញ់» របស់តារា POP កញ្ញា ហ្វឿង មីជី (Phương Mỹ Chi) ។

សម្រាប់លោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឆ្លើយតបចំពោះវីដេអូចម្រៀង (MV) របស់តារាចម្រៀងវៀតណាម នាង Phương Mỹ Chi ថា ក្រសួងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ និងមិនទាន់យល់ថាវីដេអូចម្រៀងនេះមានចេតនាអវិជ្ជមានណាមួយឡើយ។a girl culture a girl culture1 a girl culture3 a girl culture5