
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5453 នាក់
ម្សិលមិញ 12365 នាក់
សរុប 20056682 នាក់
ថៃ៖ថ្មីៗនេះនៅប្រទេសថៃមានការចែករំលែកតៗគ្នាមួយ តាមបណ្តាញសង្គម Facebook ក្រោយពេលដែល គណបក្ស Thai power partyបង្ហាញមុខអ្នកនយោបាយស្រីវ័យក្មេង របស់ខ្លួនដែលមាន លេខរៀងទី១៩។
បេក្ខនារីតំណាងរាស្ត្រខ្ចីញ៉េញរបស់គណបក្សអំណាចថៃនេះឈ្មោះថាកញ្ញាផ្លយផ៉ៃលីនរតនាសាថែន( Ploypailin Ratanasathien) ជានិស្សិតមហាវិទ្យាល័យវិស្វកម្មស៊ីរិនថន Engineering Sirindhorn International Institute of Technology (SIIT)។
រូបថតស៊ិចស៊ីជាច្រើនសន្លឹករបស់អ្នកនយោបាយស្រីវ័យក្មេងរូបនេះត្រូវបានគេ Share រាប់ម៉ឺនដង ខណៈដែលរូបនាងត្រូវបានគេមើលឃើញថាជាអ្នកនយោបាយដែលមានរូបសម្រស់ស្រស់ស្អាត និងស៊ិចស៊ី ជាងគេមួយរូបបើធៀបជាមួយនឹងអ្នកនយោបាយមកពីគណបក្សផ្សេងៗទៀត។ ចង់ដឹងទេថា តើកញ្ញា Ploypailin Ratanasathien មានរូបសម្រស់ស្រស់ស្អាតយ៉ាងណាទេ?។
សូមបញ្ជាក់ថាប្រទេសថៃបានសម្រេចរៀបចំការបោះឆ្នោតបង្កើតរដ្ឋាភិបាលថ្មីនៅក្នុងថ្ងៃទី២៤ ខែ មិនា ។នេះបើយោងតាមការបញ្ជាក់របស់គណៈកម្មការរៀបចំការបោះឆ្នោតថៃ ដែលបានចុះផ្សាយក្នុងសារព័ត៌មាន bangkokpost ។ក្រៅពីគណបក្សរក្សាជាតិដាក់បេក្ខភាពព្រះនាងអ៊ូបុលរតនាដែលជាព្រះរាមហាក្សត្រ័ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីបានមួយដង្ហើមចង្រឹតហើយដកចេញវិញនោះមានគណបក្សខ្លះបានយកស្រីភេទទី៣ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីផងដែរ។កាសែត bangkokpost បានផ្សាយឲ្យដឹងថា ភេទទី៣ ម្នាក់ គឺ លោកស្រី Pinit Ngarmpring ដែលគាត់ជាអតីតនាយកប្រតិបត្តិក្រុមហ៊ុនមួយ និងជាអ្នកផ្សព្វផ្សាយកីឡាករម្នាក់ ក្នុងវិស័យបាល់ទាត់នៅប្រទេសថៃ ត្រូវបានគណបក្ស Mahachon នៅថៃជ្រើសរើសជាបេក្ខភាពដើម្បីចូលរួមក្នុងការបោះឆ្នោតនាយករដ្ឋមន្ត្រី ដែលគ្រោងធ្វើឡើងនៅខែក្រោយ។
លោកស្រី Ngarmpring វ័យ៥២ឆ្នាំគឺជាបេក្ខភាពម្នាក់ក្នុងបេក្ខភាព៣នាក់ដែលត្រូវបានលើកឡើងដោយគណបក្សនយោបាយ Mahachon សម្រាប់ការបោះឆ្នោតនៅថ្ងៃទី ២៤ខែមីនា ឆ្នាំ២០១៩ខាងមុខ។