វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2495 នាក់
ម្សិលមិញ 2691 នាក់
សរុប 13066796 នាក់
ភ្នំពេញ៖ អ្នកនាង វ៉ាន់ ម៉ូនិច គឺជាអតីតតារាសម្តែង ដែលមានរូបសម្រស់ស្រស់ស្អាត និងមានភាពសិចស៊ី គួរឲ្យទាក់ទាញត្រូវបានអ្នកសិល្បៈនិយាយថានាងកំពុង៊ុនអៀខ្លាំងណាស់តាំងពីបានប្តីកូនអ្នកមានមកបើទោះជានាងជួបប្រទះរឿងអាស្រូវជាបន្តបន្ទាប់ក៏ដោយ។
ជាក់ស្តែងប៉ុន្មានថ្ងៃមុននេះ ក្នុងដំណើរកម្សាន្តជាមួយគ្រួសារទៅកាន់ខេត្តសៀមរាប អតីតតារាសម្តែង អ្នកនាង វ៉ាន់ ម៉ូនិចក៏បានសាកល្បងរថយន្ត ប្រភេទស្ព័រដ៏ទំនើបម៉ាក BMW របស់ខ្លូនដែលគេថាមានតម្លៃប្រមាណ១០ម៉ឺនដុល្លារអាម៉េរិក ដែលស្វាមីលោកជាលាងទើបជូនជាកាដូ ក្នុងល្បឿនដល់ទៅ ១៨២គីឡូម៉ែត្រក្នុង១ម៉ោងបង្កឲ្យមានការចាប់អារម្មណ៍និងរិះគន់បន្ទាប់ពីនាងបានបង្ហោះខ្លិបវិដេអូ។
តែនាងបានបកស្រាយថាបើកប្រហែល១នាទីប៉ុណ្ណោះ ។សួរថាបើខ្ញុំជិះសាហាវខ្លាំង ពួកគាត់អត់ចេះស្ដីអោយខ្ញុំមែន។ បញ្ជាក់ ជីវិតខ្ញុំ ខ្ញុំដឹងច្បាស់ណាស់ ហេយខ្ញុំក៏ចេះស្ដាយរបស់ដែរ បើប៉ះពារអី មិនមែនអស់លុយតិចទេ ហើយអាយុជីវិតខ្ញុំថ្លៃជាងអ្វីទាំងអស់ ចឹងខ្ញុំធ្វើអ្វី គឺខ្ញុំដឹងច្បាស់ណាស់»។បើតាមស្តាប់អ្នកនាងវ៉ាន់ម៉ានិចក៏ម៉ាបាវដែរតាំងពីបានប្តីអ្នកមានមក។
សម្រាប់ជីវិតរបស់អ្នកនាងវ៉ាន់ម៉ូនិចកាលពីប៉ុន្មានខែមុននេះពេលដែលមានការិះគន់ថានាងយកប្តីគេនាងវ៉ាន់ម៉ូនិកវ៉ៃបកភ្លាមៗដោយបង្ហោះលិខិតអេតាស៊ីវិលនាងនិងប្តីដោយបញ្ជាក់ថាប្តីនាងលោកជាលាងបានលែងប្រពន្ធដើមដាច់ហើយ។
សូមបញ្ជាក់ដែរថាកាលពីឆ្នាំ២០១៤ពេលមិនទាន់បានលោកជាលាងកូនសេដ្ឋីវ៉ាន់ម៉ូនិចកាលនៅជាតារានិងពិធីការិនីក៏ធ្លាប់បែកធ្លាយរឿងអាស្រូវត្រុវបានអតីតសង្សាទំលាយរូបស្រាតផ្អើលគេឯងម្តងដែរហើយក៏ស្ងាត់ទៅវិញទៅ។បន្ទាប់មកនៅឆ្នាំ២០១៧កើតរឿងមានជនខឹលខូចទូរសព្ទ័មកបោកលុយនាងទៀតតែមិនបានសម្រេច!។
ទោះជាយ៉ាងបច្ចុប្បន្ននេះ តារាស្រីរូបនេះ បាននឹងកំពុងរស់នៅក្នុងផ្ទះវិឡាថ្មីឡានថ្មីស៊េរីទំនើបយ៉ាងមានសុភមង្គលជាមួយស្វាមី និងកូនប្រុសជាចំណងដៃក្នុងគ្រួសារ ដែលបានសម្រាល កាលពីប៉ុន្មានខែមុននេះ ។ ប្រដាប់គេមានសំណាងចឹង!៕