វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 408 នាក់
ម្សិលមិញ 5304 នាក់
សរុប 14139934 នាក់
កូរ៉េ៖ កាលពីនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩មានក្រុមបុរសចំនួន ៤នាក់ ត្រូវបានសមត្តកិច្ចចាប់ខ្លួននៅ ក្នុងប្រទេសកូរ៉េខាងត្បូង ពាក់ពន្ធ័និងសកម្មភាពលួចថតជាសម្ងាត់នូវ ខ្សែវីដេអូសិចរបស់ភ្ញៀវចំនួន ១.៦០០នាក់ ។
ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងថា៖ម៉ាស៊ីនថតខ្នាតតូចត្រូវបាន គេលួចតម្លើងនៅលើ ទូរទស្សន៍និងតាមប្រហោងតូចៗក្នុងបន្ទប់សណ្ឋាគារ ។ក្រុមឆ្លុះកង្កែបស៊ិចនេះបានបានលក់ខ្សែភាពយន្តនេះ តាមរយៈគេហទំព័រផ្សេងៗ ដោយពួកគេរកប្រាក់បាន ៦.២០០ដុល្លារ ។
ប៉ូលិសកូរ៉េបាននិយាយថា បុរសទាំងនោះបានបង្កើតកាមេរ៉ា ១មីលីម៉ែត្រ កាលពីខែសីហា នៅក្នុងសណ្ឋាគារដាច់ ដោយឡែកចំនួន៣០ នៅក្នុងទីក្រុងចំនួន១០ នៃប្រទេសកូរ៉េខាងត្បូងសម្រាប់ការលួចថតប្រសិនបើត្រូវបាន ផ្តន្ទាទោសមែននោះ ពួកគេអាចប្រឈមមុខ នឹងការជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ និងពិន័យជាប្រាក់ ៣០លានវ៉ុន ស្មើនឹង ២៦,៥៧១ដុល្លារ ។
គួរបញ្ជាក់ថា ការថតរឿងសម្ងាត់ និងរឿងអាក្រាតកាយ នៅកូរ៉េខាងត្បូង ត្រូវបានគេបរិយាយថា ជាការរីករាលដាលខ្លាំង និងបានធ្វើឱ្យមានការ តវ៉ាយ៉ាងខ្លាំងទៀតផង ។