» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5850 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696021 នាក់

រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​បច្ចេកទេស សម្របសម្រួល គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​

 

​ភ្នំពេញ​៖​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្កើត​ក្រុមការងារ​បច្ចេកទេស​មួយ​ដើម្បី​សម្របសម្រួល​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​ជូន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ដែលមាន​ប្រាក់ចំណូល​ទាប​។​
​ក្រុមការងារ​បច្ចេកទេស​នេះ មាន​តួនាទី​និង​ភារកិច្ច​សម្រប​សម្រួលកា​រ​លើកលែង​ពន្ធ ការបន្ធូរបន្ថយ​ពន្ធ ឬ​ការដាក់​ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ ដោយ​ធ្វើការ​វាយតម្លៃ​ផលប៉ះពាល់​លើ​ចំណូល​របស់​រដ្ឋ ដើម្បី​ជា​មូលដ្ឋាន​នៃ​ការសម្រេចចិត្ត​របស់​រា​ជ​រដ្ឋាភិបាល​។ សម្របសម្រួល និង​ព​ន្លឿ​ន​ការរៀបចំ​បែបបទ និង​ការអនុម័ត​លើ​ការស្នើសុំ​ការលើកលែង​ពន្ធ តាមដាន និង​ត្រួតពិនិត្យ​ការអនុវត្ត​ការអនុគ្រោះ​ពន្ធ និង​អាករ​ផ្សេងៗ ដើម្បី​ធានា​តម្លាភាព និង​សុក្រឹតភាព​។a house cheap3 


​ពិនិត្យ និង​ផ្តល់យោបល់​លើ​ការគាំទ្រ​ការតភ្ជាប់ រួមមាន ផ្លូវ ទឹក ភ្លើង និង​សេវាសាធារណៈ​ផ្សេងៗ​ទៀត តាម​ករណី​ជាក់ស្ដែង ទៅតាម​សំណើ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍ ព្រមទាំង​ត្រួតពិនិត្យ និង​តាមដាន​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនោះ ដែល​ប្រើប្រាស់​ថវិការដ្ឋ​។ ពិនិត្យ​លទ្ធភាព​ក្នុង​ការស្នើ​ជម្រើស​ហិរញ្ញប្បទាន ដើម្បី​ផ្ដល់​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​លំនៅឋាន​តម្លៃ សមរម្យ​ក្នុងករណី​ចាំបាច់ ក៏ដូចជា​រិះរក​វិធានការ និង​កិច្ចសហការ​ពី​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ពី​ស្ថាប័នហិរញ្ញវត្ថុ ដើម្បី​ធានា​អត្រា​ការប្រាក់ សម្រាប់​ទិញ​លំនៅឋាន ឱ្យ​សមស្រប​នឹង​លទ្ធភាព​របស់​ក្រុមគ្រួសារ​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម​។​​ជាមួយគ្នានេះ ក៏​ជួយ​សម្របសម្រួល​ជាមួយ​ស្ថាប័ន​ផ្តល់​សេវា​ពាក់ព័ន្ធ ទាំង​រដ្ឋ និង​ឯកជន សំដៅ​ព​ន្លឿ​ន​ដំណើរការ និង ប្រសិទ្ធភាព​នៃ​ការងារ​ត​ភ្ជាប់ ឱ្យទាន់​ពេលមុន​ការបញ្ចប់​ការសាងសង់​អគារ​លំនៅឋាន​។​រាជរដ្ឋាភិបាល​សម្តេច​ធិបតី​ក៏បាន​បង្កើត​ក្រុមការងារ​ថ្នាក់ជាតិ​មួយ​ផងដែរ​ដើម្បី​ត្រួតពិនិត្យ​ការងារ​សង់ផ្ទះ​ល​កោ​ថោកៗ​នេះ​។​

​គិត​ត្រឹម​ចុងឆ្នាំ ២០២២ គម្រោង​អភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ​ចំនួន ៤ កំពុងដំណើរការ​សាងសង់​ដើម្បី​លក់​ជូន​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ ដែលមាន​ប្រាក់ចំណូល​ទាប​។ គម្រោង​អភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ​ទាំង ៤ រួមមាន ទី​១. គម្រោង​លំនៅឋាន​អា​រ៉ា​ខា​វ៉ា ចំនួន ២,៩៦០​ចំណែក​ឯកជន មាន​ទីតាំងនៅ​ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ សម្រេចបាន ៩៥​ភាគរយ ក្នុងនោះ​ដំណាក់កាល​ទី ១ សម្រេចបាន ១០០​ភាគរយ និង​ដំណាក់កាល​ទី ២ សម្រេចបាន ៨៩​ភាគរយ​។​

​ទី​២. គម្រោង​ហ្ក្រេ​ន​ផាក ដំណាក់កាល​ទី ២ ចំនួន ២១៤​ខ្នង មាន​ទីតាំងនៅ​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជារួម នៅក្នុង​ដំណាក់កាល​ទី ១ គម្រោង​សម្រេចបាន ១០០​ភាគរយ​និង ដំណាក់កាល​ទី ២ សម្រេចបាន ១៨​ភាគរយ​។​​ទី​៣. គម្រោង​បុរី​សែន​មនោ​រម្យ​ព្រែកតាទែន អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន B&BM Development Co.,Ltd. ស្ថិតនៅ​ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្ដាល សម្រេចបាន ៩៥​ភាគរយ​។​

​ទី​៤. គម្រោង​លំនៅឋាន​ទីក្រុង​រណប​សិរី​មង្គល ដំណាក់កាល​ទី ២ សាងសង់​លំនៅឋាន​ចំនួន ១,៧៧៧​ខ្នង អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន WorldBridgeHomes Co.,Ltd. មាន​ទីតាំងនៅ​ភូមិ​កោះគរ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល សម្រេចបាន ៩៩,៥​ភាគរយ​។​​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ បាន​បញ្ជាក់ថា មកដលពេលនេះ គម្រោង​អភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ មាន​ចំនួន ៤​គម្រោង ហើយ​បាននិងកំពុង​សាងសង់​លំនៅឋាន​ចំនួន​៨,៣៣១​ខ្នង និង ២,៩៦០​ចំណែក​ឯកជន​។​a house cheap a house cheap1 a house cheap2 a house cheapa a house cheapa1 a house cheapa2 
​