» សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3100 នាក់

ម្សិលមិញ 12365 នាក់

សរុប 20054329 នាក់

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បើក​ការដ្ឋាន​សាងសង់​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ក្រុង​តាខ្មៅ​


-​ខេត្តកណ្តាល​៖ នៅ​ថ្ងៃ​អង្គារ ១០​កើត ខែ​ពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២៥​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​គម្រោង​អៅ​វ​ឌ្ឈ​ន៍​ប្រពន្ធ​ចំរោះ​ទឹក​ក្រុង​តាខ្មៅ​!។a manet water 

-​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​វាយតម្លៃថា គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ​ច​ម្លោះ​ទឹក​កខ្វក់​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​សហគមន៍ ខាង​ផ្នែក​សុខភាព​សាធារណៈ និង បរិស្ថាន​, តាមរយៈ ការកាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​មេរោគ និង​ការការពារ​បរិស្ថាន​, សំដៅ​ចូលរួម​លើកកម្ពស់ សុខភាព និង សុខុមាលភាព របស់​ប្រជាជន ជាពិសេស អ្នករស់នៅ​ក្នុង និង ជុំវិញ​ក្រុង​តាខ្មៅ​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ជា​អនេក​ចំពោះ​ប្រជាជន និង រដ្ឋាភិបាល​កូរ៉េខាងត្បូង ដែល​បានរួម​ចំណែក​ឈានមុខ​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា លើ​គ្រប់​វិស័យ​, ពិសេស​លើ​វិស័យ​សំខាន់ៗ ដូចជា​៖ វិនិយោគ​, ពាណិជ្ជកម្ម​, ទេសចរណ៍​, អប់រំ​, សុខាភិបាល​, ការងារ និង ហេដ្ឋារចនាសម្ព័ន្ធ​, រួមទាំង​ការទទួលយក​ពលករ​កម្ពុជា​ជាច្រើន ទៅ​បម្រើ​ការងារ​នៅ ប្រទេស​កូរ៉េ​ក្នុង​លក្ខខណ្ឌ​ល្អប្រសើរ គួរ​ជាទី​ទុកចិត្ត​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​គូស​រំលេច​ពី​គុណ​តម្លៃ​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​កូរ៉េខាងត្បូង​រយៈពេល​២៨​ឆ្នាំ​មកនេះ​។ សម្តេច​មហា​បវរ​ធិបតី បាន​ថ្លែងថា ទំនាក់ទំនង​កម្ពុជា​-​កូរ៉េខាងត្បូង ដែល​ប្រឹងប្រែង​បង្កើត​ឡើងវិញ ដោយ​សម្តេច​តេ​ជោ បានផ្តល់​ផលប្រយោជន៍​ជាច្រើន​សម្រាប់​ជាតិ និង​ប្រជាជន​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវ​បន្ត​សហការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន និង ដៃគូ​អភិវឌ្ឍ ដើម្បី​ជំរុញ​ការសិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍ​ប្រព័ន្ធ ច​ម្លោះ និង ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ នៅ​ទីក្រុង និង ទីប្រជុំជន​ធំៗ ដោយ​ធានាឱ្យមាន​សង្គតិភាព​ទៅ នឹង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​នៅ​ទីនោះ​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ក្រសួង​សាធារណការ និង ដឹកជញ្ជូន ត្រូវ​គិតគូរ​បន្ថែមទៀត​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ប្រព័ន្ធ​ច​មោះ​ទឹក​កខ្វក់ នៅតាម​តំបន់​ទីក្រុង និង​ទីប្រជុំជន​សំខាន់ៗ ឱ្យ​ស្របតាម​កំណើនប្រជាជន និង ការរីកចម្រើន​របស់​ប្រទេសជាតិ ជាពិសេស ការគ្រប់គ្រង​ឱ្យបាន​នូវ​ការបញ្ចេញ​សំណល់​រឹង សំណល់​រាវ ដើម្បី​លើកកម្ពស់​អនាម័យ បរិស្ថាន និង សោភ័ណភាព​ទីក្រុង​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ស្នើ​ដល់​ភាគី​ក្រុមហ៊ុន KUMHO-TECHCROSS ទទួលបន្ទុក សាងសង់​, និង ក្រុមហ៊ុន DOHWA-SEOYOUNG ទទួលបន្ទុក​ត្រួតពិនិត្យ​បច្ចេកទេស​ត្រូវយក ចិត្ត​ទុកដាក់​ខ្ពស់ ក្នុងការ​សាងសង់ និង ការត្រួតពិនិត្យ​បច្ចេកទេស ឱ្យបាន​ត្រឹមត្រូវ តាម ស្តង់ដា​បច្ចេកទេស និង ប្រកបដោយ​គុណភាព ហើយក៏​ស្នើសុំ​ការយោគយល់ និង​អធ្យាស្រ័យ ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ទទួលរង​ផលប៉ះពាល់ ដោយសារ​គម្រោង សាងសង់​នេះ​។​a manet water1 a manet water2 a manet water3