» តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ » ជប៉ុនចេញលុយ គាំទ្រដល់ការស្តារជីវភាពរស់នៅតាមតំបន់ព្រំដែនតាមរយៈអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា » នគរបាលខេត្តបន្ទាយមានជ័យ ជួយជនជាតិឥណ្ឌូនេស៊ី ៣នាក់ ឲ្យចេញពីកន្លែងធ្វើការនៅក្រុងប៉ោយប៉ែតត្រឡប់ទៅប្រទេសកំណើតវិញបន្ទាប់ពីលោកប៉ាន់ខែមប៊ុនថនចោទអ្នកាសែតថាគេមិនឲ្យលុយសសេរបរិហារិ៍គេ! » ផ្អើលសង្កាត់ទន្លេបាសាក់ ខ្មាន់កាំភ្លើងជនជាតិចិនម្នាក់បានបាញ់ទៅលើនារីជនជាតិចិនដូចគ្នាបណ្តាលឱ្យរងរបួសធ្ងន់នៅក្បែរអគារ The Peakតែចាប់បាននៅក្រុងព្រះសីហនុ! » នគរបាលវៀតណាម បង្ក្រាបការជួញដូរសាច់ជ្រូកកើតជំងឺប៉េស្តអាហ្វ្រិករាប់សិបតោន មុនចូលឆ្នាំចិន » ក្រសួងរ៉ែ និងថាមពល បដិសេធលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាលិខិតក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី » ក្រុមមនិស្សិត និងពលរដ្ឋថៃ សម្រុកចូលអគាររដ្ឋាភិបាល ដោយទាមទារឱ្យមន្ត្រីគណៈកម្មការបោះឆ្នោត លាលែងពីតំណែងគណបក្សភឿថៃបង្ហាញការគាំទ្រឲ្យរាប់សន្លឹកឆ្នោតឡើងវិញ » ខុសពីស្រីម្នាក់នៅស្រុកបារាំងអ្នកនាំពាក្យនៃក្រសួងការងារ លើកទឹកចិត្តដល់ប្អូនស្រី ដែលមានបញ្ហានៅកន្លែងការងារ ឱ្យទាក់ទង ១២៨៦ ដើម្បីក្រសួងជួយរកដំណោះស្រាយ » ថៃព្រមានពីការត្រៀមរលកវាយប្រហារថ្មីរបស់កម្ពុជា ជាមួយសព្វាវុធទំនើបៗ និងប្រព័ន្ធការពារអាកាសកម្រិតខ្ពស់ » គេបង្ក្រាបអនឡាញផ្អើល១នគរតែខេត្តព្រះសីហនុនៅមានអនឡាញទៀតតើមេខ្លោងវាជាអ្នកណា? » ឃើញខ្មោចសមត្តកិច្ចនៅក្រុងបាវិតរកឃើញសម្បុកអនឡាញចាប់បាន២៦នាក់ » សម្តេចធិបតីប្រកាសថា រាល់ការសម្រេចចិត្តទាំងអស់ របស់រាជរដ្ឋាភិបាលរឿងទឹកដីគឺតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ » ក្រោយគណបក្សនាយករដ្ឋមន្ត្រី តាកាអ៊ិឈិ ទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសភារពឹងថាជប៉ុននឹងពង្រឹងសមត្ថភាពយោធាកាន់តែខ្លាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5338 នាក់

ម្សិលមិញ 12070 នាក់

សរុប 18558977 នាក់

សង​ភាពអាម៉ាស​រឿង​ប្លន់​សម្លាប់​អ្នករត់​តាក់ស៊ី​ខ្មែរ​ប្រជាជន​ជន​ជប៉ុន​រៃអង្គាសប្រាក់​ជួយ​គ្រួសារ​ជនរងគ្រោះ​!

 


​សៀមរាប​៖​ប្រទេស​និង​ប្រជាជន​ជប៉ុន​នាពេល​កន្លងមក​ធ្លាប់តែ​បន្សល់​នូ​កេរ្តិ៍ឈ្មោះ​ល្អ​សម្រាប់​ប្រជាជន​និង​ប្រទេស​កម្ពុជា​ដូចជា​កសាង​សាល​រៀន​និង​ហេ​ដ្ឋា​រចនាសម្ព័ន​ផ្សេងៗ​ពិសេស​គឺ​វត្តមាន​លោក​ស៊ូ​ស្ហី​អាកាស៊ី​ប្រមុខ​អ៊ុនតាក់​ដឹកនាំ​ការរៀបចំ​បោះឆ្នោត​សកល​លើក​ទី​១​ឆ្នាំ​១៩៩៣​នៅ​ស្រុក​ខ្មែរ​។​a car ja m3 

តែ​ថ្មីៗ​នេះ​តាមរយៈ​ការប្រព្រឹត្ត​ឧក្រឹដ្ឋ​កម្ម​បង្កឡើង​ដោយ​ជនជាតិ​ជប៉ុន​៣​នាក់​ចាប់បាន​២​នាក់​ដោយ​ចាក់​និង​អារ​ករ​សម្លាប់​អ្នក​បើកឡាន​តាក់ស៊ី​ដើម្បី​ប​ន្ល​ន់​ឡាន​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត ស្ថិតក្នុង​ទឹកដី​ភូមិ​គោក​ដូង ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប បាន​បង្កក្តី​អាម៉ាស​បង្ក​ភាព​តក់ស្លុត​ដល់​ជនជាតិខ្មែរ​ក៏​ដូច​ជប៉ុន​ផ្សេងទៀត​ដែល​ស្រលាញ់​តែ​អំពើ​ល្អ​នៅ​ស្រុក​ខ្មែរ​។​

​ដើម្បី​ជួយ​លុបលាង​ក្តី​អា​មាស ចំពោះ​កំហុសឆ្គង​ធ្ងន់ធ្ងរ​របស់​បុគ្គល​ពីរ​នាក់​ជា​ជនរួមជាតិ​ជប៉ុន​នៅ​ស្រុក​ខ្មែរ​នេះ​ថ្មីៗ​នេះ​គឺ​បានឃើញ ជនជាតិ​ជប៉ុន​ផ្សេងទៀត​បានចេញ​សុំទោស និង​ខ្លះទៀត​បាន​រៃអង្គាសប្រាក់​បរិច្ចាក​..!​ដល់​ការស្លាប់​របស់​បុរស​អ្នករត់​តាក់ស៊ី​ដែល បាន​បន្សល់ទុក​នូវ​ភរិយា និង កូនៗ​ចំនួន ៤ នាក់​ឲ្យ​កំព្រា​ឪពុក​។​

​ដើម្បី​ជួយ​ដល់​គ្រួសារ​បុរស​អ្នករត់​តាក់ស៊ី​នេះដែរ ការ​រៃអង្គាស​មួយ​បាន​ធ្វើឡើង​តាមរយៈ​វិ​ប​សាយ​មួយ​ឈ្មោះ​ហ្គោ​ហ្វា​ន់​មី​( GoFundMe )​ដែល​ផ្ដួចផ្ដើម​ដោយ​គណនី​មួយ​ឈ្មោះថា Michael Hartzsch​។​

​គោលដៅ​នៃ​ការ​រៃអង្គាស​គឺ​គេ​បានកំណត់​ត្រឹម ២ ពាន់​ដុល្លារ ដែល​បច្ចុប្បន្ននេះ​គឺមាន​អ្នក​បរិច្ចាគ​បាន​ចំនួន ១ ៥៤០ ដុល្លារ​ហើយ ដោយ​ទទួលបាន​ពី​អ្នក​បរិច្ចាគ​ចំនួន ៤២ នាក់​។ ក្នុងចំណោម​អ្នក​ដែល​បាន​បរិច្ចាគ គេ​សង្កេតឃើញថា​មាន​ភាព​ច្រើន​គឺជា​ជនជាតិ​ជប៉ុន​ផ្ទាល់​តែម្ដង រួម​នឹង​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ផងដែរ​។​

ដោយឡែក​ជនជាតិ​ជប៉ុន​នៅ​ស្រុក​ខ្មែរ​លោក កុ​អ៊ិ​ជិ តា​គូ​ម៉ា បាន​ឲ្យ​កាសែត​ដឹងថា ក្នុងនាម​ជនជាតិ​ជប៉ុន លោក​សូម​ចូលរួម​រំលែក​ទុក្ខ​នៃ​ក្រុមគ្រួសារ​ជនរងគ្រោះ ។​លោក កុ​អ៊ិ​ជិ តា​គូ​ម៉ា បន្ដថា «​ខ្ញុំ​មាន​សេចក្ដី​រន្ធត់ និង​ឈឺចាប់​បំផុត​ចំពោះ​ហេតុការណ៍​នេះ​។ ខ្ញុំ​មាន​សេចក្ដី​ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​ទង្វើ​របស់​ក្រុម​មួយ​ក្ដាប់​តូច ដែលជា​ជនជាតិ​ជប៉ុន ដូច​ពួកយើង​ដឹង​នេះ ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជំនឿ​ចិត្ត និង​មិត្តភាព​ដ៏​រឹងមាំ​អស្ចារ្យ​របស់​ប្រទេស​ជប៉ុន និង​កម្ពុជា​។ អ្វីៗ​ដែល​យើងខ្ញុំ​ទាំងអស់គ្នា​អាចធ្វើ​បាន​នាពេលនេះ គឺ​ការឧបត្ថម្ភ​ជា​ថវិកា​មួយចំនួន​ដល់​ការសិក្សា​របស់​កូនៗ​នៃ​ជនរងគ្រោះ ដើម្បី​ឲ្យ​ពួកគេ​បាន​បន្ត​ការសិក្សា និង​កសាង​អនាគត​ដ៏​ភ្លឺស្វាង​របស់​ពួកគេ​»​។​

​ដោយហេតុនេះ ប្រជាជន​ជប៉ុន កំពុង​រស់នៅ​កម្ពុជា ក៏បាន​ផ្ដួចផ្ដើម​បង្កើត​មូលនិធិ​សម្រាប់​ជួយឧបត្ថម្ភ​ដល់​គ្រួសារ​ជនរងគ្រោះ ដោយ​ចាប់ផ្ដើម​ប្រមូល​ថវិកា​ចាប់ពី​ថ្ងៃទី​១៩ រហូតដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៩​។ តែ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២០ ខែមីនា​នេះ មាន​ប្រជាជន​ជប៉ុន​ប្រមាណ​ជាង ១៥០​នាក់​ហើយ បាន​ចូលរួម​បរិច្ចាក​ថវិកា​ផ្ទាល់ខ្លួន ហើយ​គេ​រំពឹងថា នឹងមាន​ប្រជាជន​ជប៉ុន​ជាច្រើន​ទៀត នឹងចូលរួម​មូលនិធិ​នេះ មុន​ថ្ងៃ​យកទៅ​ប្រគល់ជូន​គ្រួសារ​ជនរងគ្រោះ នា​ខែមេសា​ខាងមុខ​។​a car ja m a car ja m2 a car ja money a car ja m4 a car ja m1 a car japon5 a car japon4 

​សូម​គាំទ្រ​ទឹកចិត្ត​សប្បុរស​ធ​ម៍​មួយ​នេះ​!៕