» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11438 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701609 នាក់

ប្រជាពលរដ្ឋ​ក្រ​ឈឺ​ដាច់បាយ​ស្លាប់​អាជ្ញាធរ​អត់​ដឹង​ម៉េច​ចឹ​ង​?!

​ភ្នំពេញ​: ស្ត្រី​អ្នក​រើស​អេតចាយ​ម្នាក់ មាន​ជំងឺ​ប្រចាំកាយ ឈឺ​ដាច់បាយ ដេកស្លាប់ នៅ​ខ្ទម​អ្នកតា មាត់​ស្រះ​ទឹក​ព្រះ​ទន្លេ ក្រុម​៦ ភូមិ​ថ្មគោល​២ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ តាំងពី​ម៉ោង​១២​រំលងអធ្រាត្រ ចូល​ថ្ងៃទី​២៥ ខែកុម្ភ​: ឆ្នាំ​២០១៩ រហូតដល់​ព្រឹក អាជ្ញាធរ​អត់​ដឹង​?!​។​a die hungrya 

ជនរងគ្រោះ​ឈ្មោះ លីន ដា ភេទ​ស្រី អាយុ​៤៨​ឆ្នាំ មុខរបរ​រើស​អេតចាយ មាន​ប្តី ឈ្មោះ អុល សិត អាយុ​៤៦​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​ដូង ឃុំ​ស្រែ​ក្នុង ស្រុក​ជុំ​គិរី ខេត្តកំពត​មក ស្នាក់​នៅតាម​ក្រោម​ដើមឈើ ខ្ទម​អ្នកតា ត្រង់ចំណុច​កើតហេតុ ជាច្រើន​ខែ​មកហើយ​ដើម្បី​ប្រកបមុខរបរ រើស​អេតចាយ​ចិញ្ចឹមជីវិត ។​

ប្តី​ស្ត្រី​រងគ្រោះ បាន​ឲ្យ​ដឹងថា គាត់​២​នាក់​ប្តី​ប្រពន្ធ រួមជាមួយ​កូនធម៌​៣​នាក់​ទៀត ប្រក​បរបរ ដើរ​រើស​អេតចាយ មក​ស្នាក់នៅ ចំណុច​ខាងលើ​ជាង​៣​ខែ​មកហើយ ស្នាក់អាស្រ័យ ជ្រក​ក្រោម​ដើមឈើ ក្រោម​ដំបូល​ខ្ទម​អ្នកតា ហើយ​គាត់​ក៏មាន​កូនប្រុស​ម្នាក់ បួស​ជា​នេន សង្ឃ នៅ​វត្ត​គោក​បញ្ជាន់ ។​

ប្រពន្ធ​របស់គាត់ ឈឺ​ច្រើន​ថ្ងៃ​មកហើយ គ្មាន​លុយ​ទិញ​ថ្នាំ​ព្យាបាល គ្មាន​លទ្ធភាព​នាំយកទៅ​ពេទ្យ​ចំនួន​៤​ថ្ងៃ​ហើយ ជំងឺ​កាន់តែ​ធ្ងន់ ដាច់បាយ នៅ​ល្ងាច​ថ្ងៃទី​២៤ ខែកុម្ភ​: បន្ទាប់ពី​ស្ថានភាព​ជំងឺ​កាន់តែ​ដាប ក្រោយ​បញ្ចុក​បប​រួច ឲ្យ​លេបថ្នាំ​ប៉ា​រ៉ា មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ដួលសន្លប់ ក្រោម​ដើមឈើ​ក្បែរ​នោះ ប្តី និង​កូនធម៌ នាំគ្នា​សែង​យកមក​ដាក់ ក្រោម​ដំបូល​ខ្ទម​អ្នកតា រហូតដល់​ម៉ោង​១២​អធ្រាត្រ ចូល​ថ្ងៃទី​២៥ ខែកុម្ភ​:​នេះ ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​តែម្ដង។

ដោយក្រពេកមិនមានលទ្ធភាពរាយការណ៍​ទៅណា​ទេនិង ដោយសារ​យប់​ជ្រៅ​ទៅហើយក៏ នៅ​ដេក​ឱប​សព រហូតដល់​ព្រឹក ថ្ងៃទី​២៥ ទើប​ពលរដ្ឋផ្សេង​ឃើញ រាយការណ៍​ប្រាប់​សមត្ថកិច្ច ចុះទៅ​ពិនិត្យមើល​។​សមត្ថកិច្ច​ធ្វើ កោសល្យវិច័យ​ឃើញថា ស្លាប់​ដោយសារ​គាំងបេះដូង ។

​សម័យ​នេះហើយ​នៅតែមាន​ប្រជាពលរដ្ឋ​ក្រ​ស្លាប់​ដោយ​ដាច់បាយ​ទៀត​ដោយ​អាជ្ញាធរ​មិនដឹង​ចុះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ប្រកាស​ក្តែ​ងៗ​ថា​មិន​ឲ្យ​មាន​អ្នកណា​ដាច់បាយ​ស្លាប់​ដោយ​អាជ្ញាធរ​មិនដឹង​នោះ​ម៉េច​វិញ​ចុះ​?​។​a die hungry a die hungry2 

​