» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8048 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698219 នាក់

ចាប់ខ្លួន​អ្នកបាញ់​ឈ្មោះ រ៉េ​ន ជា​មន្ត្រី​យោធា​មិនទាន់បាន​បញ្ជូន​ខ្លួន​អ្នកបើកបរ​ឡាន​ទៅ​តុលាការ​សិន​

 

​ភ្នំពេញ ៖​អ្នកបើកបរ​រថយន្ត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​បាញ់សម្លាប់​នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០២១ ត្រូវបាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជូន​ខ្លួន​ទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់ ។​ឯ​ជនដៃដល់​ជា​មន្ត្រី​យោធា​នៅ​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ឈ្មោះ អ៊ា ណា​រ៉េ​ន ហៅ រ៉េ​ន ជា​អ្នកបាញ់​សម្លាប់​ជនរងគ្រោះ​បានគេច​ខ្លួន​រក​មិនទាន់​ឃើញ​នៅឡើយ ។​a car killa1 

​ជនសង្ស័យ​អ្នកបើកបរ​រថយន្ត​ឈ្មោះ កែ ចាន់​មាន ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ គ្មាន​មុខរបរ​ពិតប្រាកដ រស់នៅ​ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ រត់គេចខ្លួន​ទៅដល់​ខេត្តបាត់ដំបង ហើយ​ត្រូវបាន​កម្លាំង​នគរបាល​ស្រាវជ្រាវ​បង្ក្រាប​ចាប់ខ្លួន​កាលពី​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២១ ស្ថិតនៅ​ផ្ទះជួល​មួយកន្លែង​ជិត​ប​ច្ឆា​វត្ត​ទួល​តា​ឯក ក្នុងភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។​

នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ ២០២០ វេលា​ម៉ោង​១២​និង​៥​នាទី​យប់ មាន​ករណី​ឃាតកម្ម​ផ្តើមចេញពី​ទំនាស់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ចំណុច​មុខផ្ទះ​សំណាក់ សាំង​ហ័​រ​ទៀន លើ​មហាវិថី​សហព័ន្ធ​រុស្សី ស្ថិតនៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន​០២​នាក់ ស្លៀកពាក់​ស៊ីវិល ប្រដាប់​ដោយ​អាវុធខ្លី ០១​ដើម មិន​ស្គាល់​ម៉ាក បន្សល់ទុក​សំបក​គ្រាប់​នៅ​កន្លែងកើតហេតុ​ចំនួន​០៩ គ្រាប់ ក្បាល​គ្រាប់​ចំនួន​០១​គ្រាប់ មធ្យោបាយ​ធ្វើ​សកម្មភាព​រថយន្ត​ម៉ាក Lexus RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 2A-4546 មាន​ស្នាម​កំពិត​ដំបូល​ផ្នែក​ខាងមុខ​ខាងស្តាំ និង​រថយន្ត​ជនរងគ្រោះ​ម៉ាក FORD RAPTOR F150 ផលិត​ឆ្នាំ​២០២០ ពណ៌​ស ០១​គ្រឿង នៅ​កន្លែងកើតហេតុ​។​

​ជនរងគ្រោះ​ឈ្មោះ រ៉េត ស៊ី​ណែ​ត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៦៩ ផ្លូវ​១៦៩ ភូមិ​៤ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ជា​នាយរង​ការិយាល័យ​នគរបាល​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ត្រូវបាន​ជនដៃដល់ បាញ់​ពីក្រោយ​ខ្នង​ចំនួន​០៣​គ្រាប់ ធ្លា​យមក​មុខ និង​ថ្ងាស់​០១ គ្រាប់​ធ្លា​យមក​ក្រោយ ។ បន្ទាប់ពី​បង្កហេតុ​ជនសង្ស័យ​បាន​បើករថយន្ត​គេចចេញ​ពី​ក​ន្លែ​កើតហេតុ ។ ជនសង្ស័យ​ឈ្មោះ កែ ចាន់​មាន បាន​សារភាពថា ក្រុម​ខ្លួន​ពិតជា​បាន​ចូលរួម​ក្នុង​សកម្មភាព​បាញ់សម្លាប់​ជនរងគ្រោះ​ពិតប្រាកដ​មែន ដោយ​ឈ្មោះ អ៊ា ណា​រ៉េ​ន ហៅ រ៉េ​ន ជា​អ្នកបាញ់​សម្លាប់​ជនរងគ្រោះ ។ ចំណែក​រូបគេ​ជា​អ្នកបើករថយន្ត​រត់គេច​ទៅ​លាក់ទុក​នៅផ្ទះ​ប្រជាពលរដ្ឋ​ក្បែរ​ភ្នំ​បាសិត ។

ហើយ​ឈ្មោះ រ៉េ​ន ក៏បាន​តេ​ទូរស័ព្ទ​បក្ខពួក​ម្នាក់ទៀត​យក​ម៉ូតូ​មក​ឌុប​ពួកខ្លួន​ឆ្លងស្ពាន​ព្រែ​ក្តាម​ទៅផ្ទះ​សំណាក់​មិន​ចាំ​យីហោ​ដេក​ចំនួន ២​យប់ ។ បន្ទាប់មក​ពួកគេ​ក៏​បែក​គ្នា​រៀងៗ​ខ្លួន ហើយ​រូបគេ​(​កែ ចាន់​មាន )​មក​លាក់ខ្លួន​នៅក្នុង​វត្ត​មួយ​នៃ​ខណ្ឌ​ព្រែក​ព្នៅ ១​យប់ ។ លុះដល់​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២១ ខ្លួន​ក៏បាន​បន្តដំណើរ​ទៅ​ខេត្តបាត់ដំបង ដោយ​ស្នាក់នៅ​បន្ទប់​ជួល​ម្តុំ​វត្ត​ទួល​តា​ឯក ខេត្តបាត់ដំបង ទើប​នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២១ ពេល​ខ្លួន​កំពុង​ដេក​នៅផ្ទះ​ជួល​ក៏​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​តែម្តង​។​

សេចក្តីរាយការណ៍​ឱ្យដឹងថា ជនដៃដល់​បាញ់សម្លាប់​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​បាន​រត់គេចខ្លួន​ដល់​ខេត្តមណ្ឌលគិរី​ជាមួយ​ភរិយា ប្អួ​ន​ថ្លៃ​និង​កូន​ម្នាក់ ។ ជនសង្ស័យ​បាន​ព្យាយាម​បើករថយន្ត​បំ​បុក​របាំង​ហាមឃាត់​របស់​សមត្ថកិច្ច​នៅក្នុង​ស្រុក​កោះ​ញ៉ែ​ក កាលពី​យប់​ថ្ងៃទី​៤ ខែមករា ដើម្បី​ការទម្លាយ​ចេញពី​ការឡោមព័ទ្ធ ។​​ឈ្មោះ រ៉េ​ន ត្រូវគេ​បញ្ជាក់ថា គឺជា​មន្ត្រី​យោធា​ដែលមាន​អាវុធ​ជាប់​ខ្លួន និង​ជាម​នុស្ស​ធ្លាប់ធ្វើ​សកម្មភាព​អំពើ​ប្លន់​បាញ់សម្លាប់​ជនរងគ្រោះ​ម្នាក់​នៅក្នុង​រាជធានី​ភ្នំពេញ និង​ទើប​ចេញពី​ពន្ធនាគារ​បាន​២​ឆ្នាំ ។​a car shoot 


​