
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 3714 នាក់
ម្សិលមិញ 6456 នាក់
សរុប 19773471 នាក់
ខេត្តឧត្តរមានជ័យ៖ មន្ត្រីអង្គការស៊ីម៉ាក់ចំនួន២រូប ខណៈពេលចុះបំពេញបេសកកម្មបោសសំអាតគ្រាប់មីន ត្រូវផ្ទុះស្លាប់បាត់បង់ជីវិត នៅ ថ្ងៃទី១៦ ខែមករាឆ្នាំ២០២៥នេះ ស្ថិតនៅក្នុងចំណុចចំការដំឡូង ភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ជនរងគ្រោះទាំង២រូបខាងលើ ទី១-ឈ្មោះអឿន ចាន់ដារា និងទី២-ឈ្មោះពៅនេពីន ។ ជនរងគ្រោះទាំង២រូបបម្រើការងារក្នុងហេឡូត្រាសបោសសម្អាតគ្រាប់មីន ។មន្ត្រីដែលបម្រើការងារក្នុងស្រុកត្រពាំងប្រាសាទបានឲ្យដឹងថា គ្រាប់មីនតោនដែលដែលសេសសល់កាលពីសង្រាមមិនទាន់ផ្ទុះ ប្រជាពលរដ្ឋម្ចាស់ស្រែ បានប្រទះឃើញស្ថិតនៅក្នុងដីស្រែរបស់ពួកគាត់ ខណៈនោះប្រជាពលរដ្ឋបានរាយការណ៍ជូនដំណឹងដល់ក្រុមអាជ្ញាធរផងដែរ បន្ទាប់មកក្រុមអាជ្ញាធរបានបន្តស្នើសុំដល់ក្រុមហេឡូត្រាសបោសសម្អាតគ្រាប់មីន។
តែគួរឲ្យសោកស្តាយបំផុតនិងតក់ស្លុតនោះលោកអឿន ចាន់ដារា និងលោកពៅ នេពីនដែលជួបអកុ សលក្នុងពេលចុះបេសកកម្មបោសសំអាតគ្រាប់មីនបណ្តាលឲ្យផ្ទុះស្លាប់បាត់បង់ជីវិតចោលប្រពន្ធកូនរួមទាំងមិត្តដែលរួមការងារជាទីស្រឡាញ់របស់លោកទាំង២សូមចូលរួមរំលេកទុក្ខដ៍ក្រៀមក្រំដល់ក្រុមគ្រួសារនៃសពនេះផង។ទាក់ទិនករណីគ្រាប់មីនតោនផ្ទុះនេះលោកជ័យ វាស្នា អធិការស្រុកត្រពាំងប្រាសាទបានឲ្យដឹងថា ដីចំការដំឡូងមីដែលប្រជាពលរដ្ឋបង្កបង្កើតផលជារៀងរាល់ឆ្នាំនោះគឺជាដីផ្លូវចាស់កាលពីសម័យសង្គ្រាមស៊ីវិល ខណៈនោះកងទ័ពខ្មែរក្រហមតែងតែដាក់គ្រាប់មីនតោនត្រួតគ្នាចំនួន២ជាន់ ក៏អាចថាបានដែរ។នៅពេលក្រុមការងារដោះខាងលើនោះអាចគ្រាប់មីនតោនខាងក្រោមនិងផ្ទុះបណ្តាលកើតហេតុការណ៍បែបនេះ តែទោះជាបែបណារនោះលោកមានការសោកស្តាយនិង ចូលរួមរលេកទុក្ខដ៍ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសពផងដែរ។