» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10055 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700226 នាក់

មេបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារាយការណ៍លទ្ធផល១ឆ្នាំនៃការបង្ក្រាបជូនអង្គប្រជុំគណរដ្ឋមន្ត្រី

 

ភ្នំពេញ៖ក្នុងយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ទូទាំងប្រទេស សមត្ថកិច្ច បានចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹង ដោយបានកសាង និងបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសអនឡាញសរុប ចំនួន ២៦៨សំណុំរឿង ទៅកាន់តុលាការ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ។a chhay scam 

នេះបើយោងតាមសេចក្តីរាយការណ៍ស្តីពី«លទ្ធផលនៃការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេស រយៈពេល១ឆ្នាំ» របស់ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប) ជូនដល់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំដិយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព។

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធបានបន្តថា ក្នុងចំណោមសំណុំរឿងទាំង ២៦៨ករណី ដែលបានបញ្ជូនទៅដល់ដៃតុលាការ គឺមានពាក់ព័ន្ធទៅនឹងមុខសញ្ញាជនសង្ស័យសរុប ចំនួន ២ ៧៧៣នាក់ ខណៈដែលអ្នកកំពុងជាប់ឃុំរង់ចាំការអនុវត្តនីតិវិធីតាមច្បាប់ មាន ចំនួន២ ២០០នាក់ (ស្រ្តីចំនួន ៣៥៣នាក់) ក្នុងនោះមានជនជាតិខ្មែរចំនួន ៣១៣នាក់ ។

សមត្ថកិច្ច បានស្រាវជ្រាវ ស៊ើបអង្កេត រក ឃើញនិងបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស Online Scam ចំនួន ៦៦៥ ទីតាំង ក្នុងនោះទី តាំងប្រព្រឹត្តបទល្មើស ចំនួន ៥៨២ ទីតាំង និងទីតាំងដែលពួកឧក្រិដ្ឋជនជ្រកសម្រាប់រត់គេចចំនួន ៨៣ទីតាំង និងបានបិទសៀលទីតាំងចំនួន ៥៣៧ទីតាំង មិនឱ្យមានសកម្មភាពទៀតឡើយ ។

ក្នុងរយៈពេញមួយឆ្នាំនៃ ប្រតិបត្តិការបោសសម្អាតនេះ សមត្ថកិច្ចបានស្រាវជ្រាវ និងស៊ើបអង្កេតតាមបណ្តាទីតាំងកាស៊ីណូ ដែលមានអាជ្ញាបណ្ណសរុបចំនួន ១៩៥ និងបានឈានទៅដកហូតអាជ្ញាបណ្ណចំនួន ១៩កាស៊ីណូ និងបានព្យួរអាជ្ញាបណ្ណ ចំនួន ៣០ កាស៊ីណូ ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈកាស៊ីណូ ចំនួន ២៣ បានផុតសុពលភាពមិនមានដំណើរការអាជីវកម្មទេ។ សមត្ថកិច្ចកម្ពុជាបានបណ្ដេញជនបរទេសពាក់ពន្ធ័ចេញពីកម្ពុជាចំនួន ២១ ១០២ នាក់ មាន ៣៨សញ្ជតិ ភាគច្រើនជនជាតិ ចិន វៀតណាម ឥណ្ឌូនេស៊ី ថៃ និងបង់ក្លាដេស ។

ឯកឧត្តមឆៃស៊ីណារិទ្ធបានឲ្យដឹងថាការប្រយុទ្ធប្រឆាំង Online Scam កម្ពុជាក៏បានសហការជាមួយប្រទេសជាមិត្ត រួមមាន សាធារណរដ្ឋប្រជាមានិតចិន សហរដ្ឋអាមេរិក សាធារណរដ្ឋកូរ៉េ ជប៉ុន អូស្រ្តាលី បណ្តាប្រទេសអាស៊ាន និងប្រទេសផ្សេងមួយចំនួនទៀត ព្រមទាំងអង្គការអន្តរជាតិ មជ្ឈមមណ្ឌលកិច្ចសហប្រតិបត្តិការសន្តិសុខនិងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង(lMLECC) អង្គការនគរបាល ព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) និងការិយល័យ អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ។

កម្ពុជាបានបើកចំហឱ្យសារព័ត៌មានជាតិ និងអន្តរជាតិចុះមកយកព័ត៌មានទៅដល់ទីតាំងបង្ក្រាបការឆបោក Online Scam ដោយផ្ទាល់ដែលបង្ហាញ ដើម្បីបង្ហាញ ការ ពិតដល់ពិភពលោកផងដែរ ដែលនេះជាលទ្ធផលប្រកបដោយផ្លែផ្កាគឺកើតចេញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ ។

ដើម្បីទប់ស្កាត់មិនឱ្យបទល្មើសឆបោកតាមបច្ចេកវិទ្យានេះកើតឡើងវិញ កម្ពុជាបានអនុម័តនិងប្រកាសដាក់ឱ្យប្រើប្រាស់ "ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា" ចាប់ពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ មក។ យោងតាមច្បាប់ថ្មីនេះ ជនល្មើសប្រឈមជាប់ទោសដាក់ពន្ធនាគារខ្ពស់បំផុតរហូតដល់មួយជីវិត និងអាចពិន័យជាប្រាក់រហូតដល់ ១ ០០០លានរៀល ព្រមទាំងត្រូវរឹបអូសទ្រព្យសម្បត្តិផងដែរ ។

ក្នុងសមយ័ប្រជុំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានវាយតម្លៃថា យុទ្ធនាការបង្ក្រាបបណ្ដាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា សម្រេចបានជោគជ័យមួយជំហានធំគួរឱ្យកត់សម្គាល់ ។

សម្តេចធិបតី បានក្រើនរម្លឹកដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធឱ្យបន្តប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមិនដកដៃជាដាច់ខាត ។

សម្ដេចធិបតី បានចាត់ទុកការជីករំលើងឫសគល់បណ្ដាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ គឺជាការបោសសម្អាតផ្ទះរបស់ឱ្យស្អាត ដែលជាផ្នែកមួយដ៏សំខាន់នៃការពង្រឹងខ្លួនរបស់កម្ពុជា ដើម្បីឈានទៅពង្រឹងវិស័យផ្សេងៗទៀត ពិសេសការពង្រឹងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ។a chhai scam1