» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6834 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697005 នាក់

សម្តេច​តេ​ជោ​៖​រឿង​អ្នក​ចាញ់បោក​ប្រកាស​លែង​នៅ​ខេត្តកំពត​តែប្រកាសថា​អាច​ប្រមូល​វិញ​នៅ​ខេត្ត​ព្រះសីហនុ​!

 

​ព្រះសីហនុ​៖ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​ក្នុងឱកាស​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​៣៤​ខ្សែ ក្នុង​ក្រុងព្រះសីហនុ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ថ្លែងថា ការដោះលែង​មនុស្ស​ទាំង​៧២​នាក់ ដែល​បាញ់​បោក​ទៅ​គាំទ្រ​ក្រុម​ក្បត់ជាតិ សម រ​ង្ស៉ី មិនមែន​ដោយសារ​សម្ពាធ​ពី​បរទេស​ឡើយ ពោល​ដោយសារតែ​សម្ដេច​អាណិត​អ្នក​ទាំងនោះ​តែ​អាច​ប្រមូល​វិញ​បាន​តើ​ព្រោះថា​ការដោះលែង​នេះ ជាការ​ដាក់​ឲ្យ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន ហើយ​សំណុំរឿង​មិនទាន់​បញ្ចប់​ទេ​!​។​a hun roat si1 

​សម្ដេច​តេ​ជោ ហ៊ុន សែន ៖«​ឥលូវ​នេះ​រខេករខាក​ប៉ុណ្ណឹង​ហើយ ហ៊ាន​បង្ហោះ​ថា ហ៊ុន សែន ត្រូវគេ​សង្កត់​ទើប​ដោះលែង អា​លូវ​អ្នកឯង​ចង់​ទេ ខ្ញុំ​ប្រមូលយក​មកវិញ ហើយ​ចាប់​ថែមទាំង​អាណា​ថា [...] អ្នក​ដែល​មិនទាន់​ត្រូវ​កាត់ទោស​នេះ ត្រូវ​ប្រយ័ត្នប្រយែង​មិនត្រូវ​ធ្វើ​សកម្មភាព ឲ្យ​សោះ បើ​ធ្វើ​សកម្មភាព​គឺ​ត្រូវ​ប្រមូល​ត្រឡប់មកវិញ កុំ​និយាយ​រឿង​សម្ពាធ​អន្ដរជាតិ យើង​បាន​ប្រាប់​ហើយ​ថា យើង​មិនអាច​យក​អធិបតេយ្យ​ជាតិ​របស់​យើង ទៅ​ដោះដូរ​ជាមួយ​ការអនុគ្រោះ ឬ​ជំនួយ​ណា​ទាំងអស់​»​។​

​សូមបញ្ជាក់ថា​កាលពី​ព្រឹក​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ នូវ​រោងចក្រ​ស៊ីម៉ង់​តិ៍​ថៃ​ប៊ុន​រ៉ុង នៅ​ខេត្តកំពត សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ចាញ់បោក​ការ​ញុះញង់​របស់​ក្រុម​ក្បត់ជាតិ សម រ​ង្ស៉ី ហើយរ​ត់ទៅ​ប្រទេស​ថៃ រត់​ចេញពី​លំនៅដ្ឋាន​នោះ វិលត្រឡប់​ចូល​ប្រទេស​កម្ពុជា ឬ​ទៅកាន់​លំនៅដ្ឋាន​វិញ ដោយ​រាជរដ្ឋាភិបាល​នឹងមិន​យកទោស​ពៃរ៍​នោះទេ​។​

 

​ជាមួយគ្នានេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ក៏​នៅតែ​បន្ដ​អំពាវនាវ​ដល់​អ្នក​ដែល​បាញ់​បោក​ក្រុម​ក្បត់ជាតិ សម រ​ង្ស៉ី ហើយ​បាន​រត់​ភៀសខ្លួន​ទៅ​បរទេស ឬ​ចំណាកស្រុក ត្រូវ​ត្រឡប់មកផ្ទះ ឬ​ស្រុកកំណើត​វិញ ដោយ​មិនមាន​ការចាប់ខ្លួន​អ្វី​ទាំងអស់​។ ប៉ុន្ដែ​ចំណុច​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា ចំពោះ​មនុស្ស​១៨​នាក់ ដែលជា​មេក្លោង​ក្រុម​ក្បត់ជាតិ មិន​ត្រូវបាន​លើកលែង​នោះទេ ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​នៅ​អនុវត្ត​បន្ដ​។​

​ក្រៅពីនេះ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​អ្នកខ្លះ​ថា ចាប់​គេ​តាម​ទំនើងចិត្ត​។ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានធ្វើការ​បញ្ជាក់​ហើយ ចាប់​ដោយ​ទំនើងចិត្ត​មានន័យថា​ខុសច្បាប់ ហើយ​មិនមែន​គ្រាន់តែ​ច្បាប់​ទេ អ្នក​ដែល​ចាប់​គេ​ក៏ត្រូវ​មានទោស​ទៀត​។ អាហ្នឹង​ចាប់​គេ​តាម​ទំនើងចិត្ត គេ​អត់​មាន​ដីកា គេ​អត់​មាន​កំហុស អត់​មាន​ភស្តុតាង​គ្រប់គ្រាន់ ជាពិសេស​អត់​មាន​ដីកា​តុលាការ ហើយ​ទៅ​ចាប់​គេ​។ [​ចាប់​គេ​ដោយ​គ្មាន​ដីកា​] បានតែ​បទល្មើស​ជាក់ស្តែង​ទេ​។ ប៉ុន្តែ​ក្រៅពីនោះ ត្រូវមាន​ដីកា​តុលាការ​»​។​

​ឆ្លើយតប​នឹង​ក្រុម​រិះគន់ថា នៅ​កម្ពុជា​មានការ​ចាប់ខ្លួន​តាម​ទំនើងចិត្ត​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ច្រានចោល ដោយ​អះអាងថា មិនមាន​នោះទេ ពោល​ការចាប់ខ្លួន​នរណាម្នាក់ ត្រូវ​ធ្វើតាម​នីតិវិធី​ជា​ធរមាន​។​«​អ្នកឯង​ត្រូវ​ចាំ កុំ​ប្រើពាក្យ​ចាប់​ដោយ​ទំនើង ហើយ​ភាសា​ចាប់​ដោយ​ទំនើង​នេះ សូមបញ្ជាក់ នៅ​កម្ពុជា​អត់​មាន​ទេ ចាប់​ដោយ​ទំនើង​គឺ​ខុសច្បាប់​»​។​a hun ciment3 a hun roat si2 


​