
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5815 នាក់
ម្សិលមិញ 7702 នាក់
សរុប 19194699 នាក់
ភ្នំពេញ៖ :សមត្ថកិច្ចឃាត់ខ្លួនបានជនសង្សយ័៣នាក់ហើយសុទ្ធតែស្ទាវមានអាយុមិនទាន់ជ្រុះពន្លៃពីក្បាល និងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ថែមទៀត ករណីឃាតក. ម្មរំលោ. ភបូកសម្លា.ប់ ក្មេងស្រីអាយុ១៥ឆ្នាំ នៅភូមិគ្រួស សង្កាត់សំរោង ខណ្ឋព្រែកព្នៅ ។
តាមការធ្វើកោស្យវិច្ចយ័សពក្មេងស្រីរងគ្រោះអាចត្រូវគេរំលោភបូករហូតដល់៨នាក់មុននឹងសម្លាប់។សម័យគ្រឿងញៀនត្រួតត្រាក្មេងស្ទាវ ពលរដ្ឋពិរជាមិនអាចទទួលយកបានទេ។តាមប្រភពពីសមត្តកិច្ចក្មេងស្ទាវអាយុមិនគ្រប់១៥ឆ្នាំផងបានប្រាប់ថាវាបានដាក់ថ្នាំសណ្តុំហើយបាននាំគ្នារំលោភ។បន្ទាប់ពីនាងបានស្លាប់ក៏ដោះយកខ្សែក។ជនរងគ្រោះ ឈ្មោះ វុទ្ធី លីណា ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅផ្ទះគ្មានលេខ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ)។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទស្នងការនគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា បន្ទាប់ពីស្រាវជ្រាវប៉ុន្មានម៉ោង កម្លាំងជំនាញបានចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងនោះម្នាក់ជាជនដៃដល់អ្នករំលោភ និងសម្លាប់ និង២នាក់ផ្សេងទៀត ជាអ្នករួមគំនិតសម្លាប់។ ក្រុមជនដៃដល់បានយកថ្នាំងងុយដេកដាក់ចូលភេសជ្ជ: រួចហើយឲ្យយុវតីរងគ្រោះផឹក ព្រោះស្គាល់គ្នាតាំងពីក្មេងៗ បន្ទាប់មកចាប់រំលោភសម្លាប់យកទ្រព្យសម្បត្តិតែម្តង។
លោកបានឲ្យដឹងថា ជនដៃដល់អ្នករំលោភសម្លាប់ឈ្មោះ សុខ ច័ន្ទសុវណ្ណសេង អាយុ១៨ឆ្នាំ និងអ្នករួមគំនិត២នាក់ទៀត ឈ្មោះ ទៀន ផារ៉ែត អាយុ១៥ឆ្នាំ និងឈ្មោះ បូ ឧត្តម អាយុ១៦ឆ្នាំ។ សម្ភារៈចាប់យក ទូរស័ព្ទដៃម៉ាក TECNO SPARK ពណ៌ស ចំនួន១គ្រឿង (របស់ជនរងគ្រោះ), ទូរស័ព្ទដៃម៉ាក OPPO ពណ៌ខៀវ ចំនួន១គ្រឿង, ខ្សែលីឡុង ពណ៌ស ចំនួន១ខ្សែ, ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ខៀវ សេរី២០២៥ ពាក់ផ្លាកលេខភ្នំពេញ1CL-1190 ចំនួន១គ្រឿង។
សូមបញ្ជាក់ថាសាកសពយុវតីម្នាក់អាយុប្រមាណ១៥ឆ្នាំត្រូវបានប្រទះឃើញ នៅក្នុងបន្ទប់ទឹក ដោយសពយុវតីមានកន្សែងរឹតក និងអាក្រាតកាយ ។ ហេតុការណ៍ នេះបានកើតឡើងនៅ ថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចក្នុងសាលាបឋមសិក្សា វត្តគ្រួស តាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ