» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3366 នាក់

ម្សិលមិញ 6501 នាក់

សរុប 13951921 នាក់

ស្រលាញ់​ប្រពន្ធ​ពេក​ខ្លាច​ផិត​ដាក់​មួយ​គល់​ឬ​ស្សី​ត្រង់​ជើង​ភ្លឺ​ង​បិទ​សាប៊ូ​បាត់​!

 

​ស្វាយរៀង​៖ ព្រោះតែ​ភ្លើង​ប្រច័ណ្ឌ​ខ្លាច់​បាត់​ប្រដាប់ បុរស​ម្នាក់​ផឹកស្រា​ឡើង​ស្រវឹង​យក​ដំបង​ឫស្សី​ប្រើ​ស្ទីល​វាយ​ប្រពន្ធ​ដូច​ពួក​ឈ្លប​ខ្មែរក្រហម​ប្រកាច់​ត្រឹ​ល​ស្លាប់​ពេលដែល​បញ្ជូន​ជនរងគ្រោះ​ដល់​មន្ទីរពេទ្យ​។​a kill wife3 

​ករណី​ហឹ​ង្សា​ការពារ​ប្រដាប់​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៨ និង​៣០​នាទី​យប់​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ លក្ខ​រាជា ឃុំ កំពង់​ចក ស្រុក​រំដួល ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​រំដួល បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ប៉ា រ៉េត អាយុ​៣៨​ឆ្នាំ ត្រូវជា​ប្ដី​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​យក​ដំបង​ឬ​ស្សី​ប្រវែង​កន្លះ​ម៉ែត្រ វាយ​ទៅលើ​ឈ្មោះ ម៉ៅ ណេ​ន អាយុ ៣១​ឆ្នាំ​ជា​ប្រពន្ធ ចំ​កញ្ចឹងក​ពីក្រោយ​បណ្តាល​ឲ្យ​ស្លាប់ ខណៈ​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​។ ក្រោយពី​ធ្វើ​សកម្មភាព​រួច​បុរស​ជា​ប្ដី​នេះ​បាន​បិទ​សាប៊ូ​រត់គេចខ្លួន​បាត់ស្រមោល​។​

​សមត្ថកិច្ច បញ្ជាក់ថា មូល​ហេតុដែល​បណ្ដាលឱ្យ​បុរស​ជា​ប្ដី​វាយ​ប្រពន្ធ រហូត​ស្លាប់​បែបនេះ ដោយសារ​ផឹកស្រា​ឡើង​ស្រវឹង ផ្ទុះ​ជា​ភ្លើង​ប្រចណ្ឌ​ប្រពន្ធ​ក៏​យក​បង​ឬ​ស្សី​វាយ​មកលើ​ប្រពន្ធ​តែម្ដងទៅ​។​

​បច្ចុប្បន្ននេះ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ តាមរក​ចាប់ខ្លួន​ជនសង្ស័យ​ជា​ប្តី យកមក​ផ្តន្ទាទោស​តាមច្បាប់​ព្រោះ​ដឹង​សវ​តា​ជាតិ​អស់​ទៅហើយ​៕ a kill wife1 a kill wife2 a kill wife4