វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1220 នាក់
ម្សិលមិញ 6841 នាក់
សរុប 13123093 នាក់
បន្ទាយមានជ័យ៖អ្នកទោសម្នាក់ក្នុងចំណោម៥នាក់ដែលត្រូវបានសមត្តកិច្ចប៉េអឹមចាប់ខ្លួនព្រោះតវ៉ារឿងដីធ្លីមុខសាលាខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៦ធ្នូបានស្លាប់នៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យហើយកាលពីថ្ងៃទី១មករា។
ក្នុងចំណោមក្រុមបាតុករដែលមកតវ៉ាសុំទាមទាររកយុត្តិធម៌រឿងដីធ្លីពួកគាត់នៅខាងមុខសាលាខេត្តកម្លាំងសមត្ថកិច្ចប៉េអឹមខេត្តបានចាប់មនុស្សចំនួនចំនួន៥នាក់យកទៅដាក់ក្នុងពន្ធនាគារបានត្រឹមតែរយៈពេល៦ថ្ងៃប៉ុណ្ណោះបែជាស្លាប់ម្នាក់ទៅហើយ។សូមបញ្ជាកក់ថាកាលពីវេលាម៉ោង ១០ និង ១៥ព្រឹកថ្ងៃទី ១ មករា ២០២០ គេបានឃើញមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យដឹកជនរងគ្រោះជាអ្នកទោស ចេញពីពន្ធនាគារថាដើម្បីទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាជប៉ុនស្រុកមង្គលបូរី ប៉ុន្តែ ជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ ក្នុងពេលកំពុងតែធ្វើដំណើរបានពាក់កណ្ដាលផ្លូវ ប៉ុណ្ណោះ។
រឿងតវ៉ានេះបានកើតឡើង កាលពីថ្ងៃទី ២៦ ធ្នូដោយមានក្រុមប្រជាពលរដ្ឋមកពីបណ្ដាភូមិឃុំសង្កាត់ក្រុងនា នានៅក្នុងខេត្តបន្ទាយមានជ័យបាននាំគ្នាទៅចាប់ដីមួយកន្លែងដែលគេអះអាងថាដីនោះជាដីរបស់រដ្ឋ ហើយក៏ត្រូវបានអាជ្ញាធរមូលដ្ឋានដឹកនាំដោយលោកអ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យផ្ទាល់ចុះទៅបង្ក្រាបនិងរុះរើផ្ទះសម្បែងរបស់ពួកគាត់ដែលសង់លើដីរដ្ឋនោះរួចទៅហើយ។
អាជ្ញាធរទាំងនោះ បានអះអាងថា ដីនោះគឺមានម្ចាស់ត្រឹមត្រូវតាមច្បាប់អស់ហើយតែមិនប្រាប់ថាម្ចាស់ជា្នកណានោះទេ។ ចំពោះដីដែលចៅហ្វាយខេត្តចុះទៅបង្ក្រាបក្រុមអនាធិបតេយ្យនោះ ស្ថិតនៅក្នុងតំបន់ភូមិសាលាកន្សែងឋិតនៅក្នុងឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។លុះមកដល់ថ្ងៃទី ២៧និងថ្ងៃទី ខែធ្នូ ឆ្នាំ ២០១៩ កន្លងទៅ ក្រុមប្រជាពលរដ្ឋដែលត្រូវអាជ្ញាធរបង្ក្រាបនោះ គឺមានចំនួន ២០០នាក់ដោយមានតំណាងរបស់ពួកគាត់ចំនួន ៥ នាក់បានលើកគ្នាមកតវ៉ានៅឯមុខសាលាខេត្តបន្ទាយមានជ័យរឿងសមត្តកិច្ចរុះរើដុតបំផ្លាញផ្ទះគាត់។
ប្រជាពលរដ្ឋនិយាយថា៖លុះមកដល់ថ្ងៃទី២៨ធ្នូ ក៏ស្រាប់តែមានកម្លាំងសមត្ថកិច្ចប៉េអឹមដែលបានចុះទៅបង្ក្រាបក្រុមតវ៉ានោះនៅខាងមុខសាលាខេត្តបានចាប់ខ្លួនតំណាងរបស់ពួកគាត់បានចំនួន ៥នាក់។ ក្នុងនោះរួមមាន ១ ឈ្មោះនៅនឿនភេទប្រុសអាយុ ៦២ឆ្នាំ។ ទី ២ឈ្មោះអាន រុន ប្រុសអាយុ ឆ្នាំទី ៥៩។ ឈ្មោះឃឹមម៉ក់ ប្រុសអាយុ ៦២ ឆ្នាំ ឈ្មោះហ៊ីមគីរីអាយុ ៤៦ ឆ្នាំ។ ទី៥ ឈ្មោះទុយស្រស់ភេទប្រុសអាយុ ៣៤ ឆ្នាំបានស្លាប់ហើយ។
តាមការរៀបរាប់របស់ស្ត្រីដែលជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ខ្លួនគាត់មានឈ្មោះប៊ុយគឹមឡាក់ អាយុ៣៤ឆ្នាំមានកូនស្រីម្នាក់អាយុ ១២ ឆ្នាំ ។ប្ដីរបស់គាត់ឈ្មោះទុយស្រស់អាយុ ៣៤ ឆ្នាំរស់នៅភូមិជ្រៃ ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ គាត់បានបន្តទៀតថា ក្នុងថ្ងៃដែលគេចាប់ប្ដីរបស់គាត់និងគូកនចំនួន ៥ នាក់នោះ គឺគាត់បានសុំប៉េអឹមដើម្បីទៅជួបប្ដីរបស់គាត់នៅឯកន្លែងឃុំឃាំងក្នុងអង្គភាពប៉េអឹមខេត្តបន្ទាយមានជ័យដែរ តែគេមិនឱ្យចូលទៅជួបប្ដីរបស់គាត់ឡើយ។ នាងបានបន្តទៀតថាដើមឡើយគឺប្ដីរបស់គាត់បានធ្វើដំណើរតាមគេតាមឯង ដើម្បីរកដីរស់នៅមួយកន្លែងនៅក្នុងតំបន់កើតហេតុខាងលើនោះក្រោយមកអាជ្ញាធរបង្ក្រាបនឹងដុតផ្ទះសំបែងរបស់ពួកគាត់អស់តែម្ដង ទើបបានជានាំគ្នាឡើងមកតវ៉ាសុំការអន្តរាគមន៍ពីចៅហ្វាយខេត្ត ដើម្បីរកខុសត្រូវ។តែផ្ទុយទៅវិញក៏ត្រូវគេចាប់យកទៅឃុំខ្លួនតែម្ដងទៅ។
ស្ត្រីរងគ្រោះបានបន្តទៀតថា នៅព្រឹកថ្ងៃទី ១ខែមករាឆ្នាំ ២០២០នាងបានទៅសួរសុខទុកប្តីរបស់ខ្លួននៅឯពន្ធនាគារស្រាប់តែឃើញគេសែងប្តីនាងឡើងរថយន្តថាដើម្បីទៅសង្គ្រោះនៅមន្ទីរពេទ្យ មិត្តភាពកម្ពុជាជប៉ុននៅក្នុងស្រុកមង្គលបុរីទៅហើយ។នាងក៏ធ្វើដំណើរតាមម៉ូតូពីក្រោយ លុះទៅដល់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាជប៉ុនស្រាប់តែឮដំណឹងថា ប្តីគាត់បានស្លាប់ហើយ?។ នៅក្នុងពិធីបុណ្យសពនោះ នាងបានសំណូមពរទៅដល់ថ្នាក់ដឹកនាំជាតិមេត្តាជួយរកយុត្តិធម៍ដល់ក្រុមគ្រួសាររបស់នាងផងព្រោះវាជាអំពើរឃោឃៅអយុត្តិធម៍ណាស់ប្តីគ្មានជម្ងឺអ្វីទេ។
ករណីយ៍នេះលោកឌកចាន់ធីណាវុធ ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុនប្រចាំស្រុកមង្គលបូរី បានប្រាប់កាសែតតាមទូរស័ព្ទថា ជនរងគ្រោះនោះមិនបានមកស្លាប់នៅកន្លែងរបស់លោកទេ។នៅពេលគេបញ្ជូនមកដល់គឺដាច់ខ្យល់បាត់ទៅហើយ។ លោកបានបន្តទៀតថា ខាងតុលាការនិងសមត្ថកិច្ចបានមកធ្វើកោសល្យវិច័យរួមជាមួយនឹងកម្លាំងពេទ្យរបស់លោកដើម្បីធ្វើលិខិតមរណៈភាពជូនទៅក្រុមគ្រួសារសពតែម្តងទៅ។
ដោយឡែករឿងអ្នកទោសដែលមកតវ៉ាដីធ្លីស្លាប់ក្នុងគុកដែលគេសង្ស័យថាសមត្តកិច្ចប្រើហឹង្សាលើបណ្តាលឲ្យស្លាប់នេះអ្នកកាសែត បានព្យាយាមទាក់ទងទៅលោកអ៊ុកស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ តាមរយៈទូរសព្ទ័ដែរ តែចូលហើយគ្មានអ្នកទទួល?។