វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2730 នាក់
ម្សិលមិញ 2691 នាក់
សរុប 13067031 នាក់
បន្ទាយមានជ័យ៖ក្រោយពីបែកធ្លាយករណីយ៍កាស៊ីណូមួយនៅប៉ោយប៉ែតលួចតខ្សែកាប្លិអ៊ុបទិចដោយខុសច្បាប់ពីដីថៃដើម្បីបំរើសេវាផ្សេងៗខុសច្បាប់មក មានព័ត៌មានថាកាលពីថ្ងៃទី៥កញ្ញា២០១៩ត្រូវបានស្ថាប័នពាក់ព័ន្ធដឹកនាំដោយលោកព្រះរាជអាជ្ញានិងព្រះរាជអាជ្ញារងចុះពិនិត្យដល់ទីតាំងកើតហេតុ។
ទីតាំងលួចតខ្សែកាប្លិអ៊ុបទិកពីថៃនេះនៅចំណុចបន្ទាត់ព្រំដែនក្នុងភូមិក្បាលស្ពាន១សង្កាត់និងក្រុងប៉ោយប៉ែត។ខ្សែកាប្លិអ៊ុបទិចខាងលើគេលួចតឆ្លងអូរព្រំដែនដោយដាក់ក្នុងបំពង់ទុយោពណ៌ខ្មៅ។ចំណែកខាងដីខ្មែរគេកប់ក្រោមបេតុងចំណុចឆ្លងកាត់ផ្លូវហើយពេលដល់របងកាស៊ីណូទើបគេតបំបែកពីកន្លែងមួយទៅកន្លែងមួយទៀត។ប្រភពពីសមត្ថកិច្ចបង្ហើបថាការលួចតខ្សែកាប្លិអ៊ុបទិកពីថៃនេះសង្ស័យកើតមានតាំងពីដើមឆ្នាំ២០១៨មកម្លេះ។
ប្រភពដដែលនេះប្រាប់ថាកាលពីដើមឆ្នាំ២០១៨មានក្រុមការងារក្រុមហ៊ុនកាស៊ីណីប៉ារ៉ាម៉ិច(Paramex)បានយកម៉ាស៊ីនទៅកាត់បេតុងនៅចំណុចភូមិសាស្ត្រតភ្ជាប់មួយប្រឡោះតូចលុះសួរនាំពួកគេថាធ្វើកា តទុយោទឹកដើម្បីបង្ហូទឹកពីម៉ាស៊ីនត្រជាក់ចោល។ប្រភពដដែលបន្តថាលុះមានសេចក្តីរាយការណ៌ពីករណីខាងលើទៅដល់ថ្នាក់លើលោកស្នងរងការរងទទួលផែនព្រំដែនក៏បានដឹកនាំកម្លាំងជំនាញសហការជាមួយនគរបាលការពារព្រំដែនការពារព្រំដែនគោកលេខ៩១១ចុះល្បាតពិនិត្យផ្ទាល់ទើបដឹងថាទីតាំងខាងលើមិនមែនតទុយោទឹកទេបែជាលួចតខ្សែកាប្លិអ៊ុបទិចពីថៃដោយខុសច្បាប់ទៅវិញ។
យ៉ាងណាក៏ដោយបើតាមព័ត៌មានដែលកោះទទួលបានគឺសមត្ថកិច្ចចម្រុះដែលចុះពិនិត្យផ្ទាល់កាលពីម្សិលមិញទី៦កញ្ញារួមមានមន្ត្រីមកពីក្រសួងនិងមន្ទីរប្រៃសណីយ៌និងទូរសគមនាគមន៌សមត្ថកិច្ចជំនាញពាក់ពាក់ព័ន្ធក្នុងនោះមានលោកទៀចាងតំណាងក្រុមហ៊ុនកាស៊ីណូប៉ារ៉ាម៉ិចដឹកនាំដោយលោកមាសច័ន្ទពិសិដ្ឋលោកតេងសាម៉ៃព្រះរាជអាជ្ញា /ព្រះរាជអាជ្ញារងផងដែរ។
ក្រុមការងារចម្រុះមិនត្រឹមតែចុះដល់ចំណុចលួចតភ្ជាប់ខ្សែកាប្លិអ៊ុបទិកនោះទេថែមទាំងបានសុំចូលពិនិត្យប្រព័ន្ធខ្សែកាប្លិអ៊ុបទិកដែលលួចអូសពីដីថៃចូលក្នុងកាស៊ីណូនោះផងដែរ។ក្នុងការពិនិត្យសមត្ថកិច្ចចម្រុះបានរកឃើញមានសម្ភារៈបរិក្ខារទូរគមនាគមន៌ខ្សែកាប្លិអ៊ុបទិច២ខ្សែគ្មានលិខិតអនុញ្ញាតឧបករណ៌(Cell)&ឧបករណ៌យ៉ាហ្គី(YAGI)ដែលជាឧបករណ៌បំរើសេវាពង្រឹងសេវាទូរស័ព្ទពីប្រទេសថៃ។ប្រភពថាពេលសមត្ថកិច្ចចម្រុះសាកសួរនិងសុំឲ្យបង្ហាញលិខិតអនុញ្ញាតឬអាជ្ញាប័នតំណាងរូបនេះប្រាប់ថាគ្មានលិខិតឬអាជ្ញាប័នពីស្ថាប័នពាក់ព័ន្ធទេ?!។
តំណាងរូបនេះបានស្នើរសុំពេល៣ខែដើម្បីរត់ការច្បាប់អនុញ្ញាតពីក្រសួងប្រៃសណីយ៌និងទូរគមនាគមន៌ហើយសំណើរនេះត្រូវបានក្រុមការងារចម្រុះឯកភាពប៉ុន្តែថាបើរយះពេល៣ខែនៅតែមិនមានច្បាប់ត្រឹមត្រូវក្រុមការងារចម្រុះនិងចុះកាត់ផ្តាច់ចំណុចតភ្ជាប់ហើយនិងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់។
ជុំវិញករណីនេះលោកទៀចាងតំណាងក្រុមហ៊ុនកាស៊ីណូប៉ារ៉ាម៉ិចប្រាប់តាមទូរស័ព្ទថាការលួចតខ្សែកាប្លិអ៊ុបទិចពីថៃកន្លងមកលោកមិនបានដឹងទេហើយលោកបញ្ជាក់ថាសម័យនេះហើយគ្មានអ្វីត្រូវគេចវេសពីប្រព័ន្ធច្បាប់នោះទេ។លោកបន្តថាពេលនេះក្រុមការងារបានឯកភាពឲ្យខាងក្រុមហ៊ុនរត់ការច្បាប់ហើយគឺរយៈពេល៣ខែ។
ចំពោះករណីលួចតខ្សែកាប្លិអ៊ុបទិចពីថៃខុសច្បាប់ប្រធានមន្ទីរប្រៃសណីយ៏ទូរគមនាគមន៍ខេត្តមិនអាចទាក់ទងសុំកាអត្ថាធិប្បាយលម្អិតបានទេព្រោះមិនស្គាល់លេខទូរស័ព្ទ។បើតាមសេចក្តីរាយការណ៍ខាងលើគឹសមត្តកិច្ចជំនាញព្រុំដែនរាប់ទាំងមេសន្តិសុខកាស៊ីណូផងអត់ប្រយោជន៍ព្រោះសុទ្ធនិយាយថាមិនដឹង?ចុះបើរឿងអីធំប៉ះសន្តិសុខជាតិវម៉េចទៅចឹង?។