» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2733 នាក់

ម្សិលមិញ 4028 នាក់

សរុប 19006076 នាក់

កាសែតថារដ្ឋាភិបាល​ចាស់​ថៃ​និង​អ្នកថ្មី​មិនឃើញ​មាន​គោលនយោបាយ​បណ្តេញ​ពលករ​បរទេស​ចេញពី​ថៃ​

​ប្រទេស​ថៃ​៖ ​សារព័ត៌មាន​របស់​ថៃ Bangkok Post បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​៦ ខែមិថុនា​បាន​ផ្សាយ ថា ការបោះឆ្នោត​សកល​របស់​ប្រទេស​ថៃ កាលពី​ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ​២០២៣ ទើបនឹង​កន្លងផុតទៅ​ថ្មីៗ​នេះ មិនមាន​គណបក្សនយោបាយ​ណាមួយ បើក​យុទ្ធនាការ ប្រកាស​អំពី​គោលនយោបាយ​របស់​ពួកគេ ធ្វើ​មាតុភូមិនិវត្តន៍​ដល់​ពលករ​ចំណាកស្រុក​បរទេស ចេញពី​ប្រទេស​ថៃ នោះឡើយ​។ ជាការ​ពិតណាស់ សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ ទើបនឹង​ងើបឡើង​វិញ ហើយ​នៅតែ​បន្ត​ប្រឈមមុខ​នឹង​កង្វះខាត​កម្លាំង​ពលកម្ម នៅក្នុង​វិស័យ​ជាច្រើន មានដូចជា វិស័យ​ទេសចរណ៍ និង សំណង់​…​ជាដើម​។​a thai khmer 

​រដ្ឋាភិបាល​បន្ទាប់ នឹង​ចាត់វិធានការ​ជាច្រើន ដើម្បី​ធានា​ឲ្យ​បាន​យ៉ាង​រលូន សម្រាប់​ការធ្វើ​ចំណាកស្រុក ដោយ​ស្របច្បាប់ និង សិទ្ធិ​ការងារ​ជា​មូលដ្ឋាន ដោយ​ធ្វើ​ការងារ​ជាមួយនឹង​រដ្ឋាភិបាល នៃ​ប្រទេសជិតខាង សម្រាប់​ពលករ​ណា​ម្នាក់ ចង់​មកកាន់​ប្រទេស​ថៃ​។ ក្រុម​ជួយ​ពលករ​ខ្មែរ ឡាវ និង មី​យ៉ាន់​ម៉ា ឬ ភូមា នៅក្នុង​ប្រទេស​ថៃ បានទទួល​ស្គាល់ ថា ពួកគេ​មានការ​ព្រួយបារម្ភ អំពី​ស្ថានភាព​របស់​ពលករ ខណៈ​មាន​ការលេចឮ​នូវ​ពាក្យ​ចចាមអារ៉ាម ថា ពួកគេ​នឹងមិន​អាចធ្វើ​ការងារ នៅក្នុង​ប្រទេស​ថៃ បាន​បន្ដទៀត​។​

​លោក រី ឆាយ (Ry Chay) អនុប្រធាន​ទី​១ នៃ​សមាគម​សប្បុរសធម៌​កម្ពុជា បានបញ្ជាក់ ថា មាន​ជនជាតិ​ថៃ​មួយក្រុម​តូច កំពុងតែ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ថា ពលករ មកពី​ប្រទេសជិតខាង រួមមាន ខ្មែរ ភូមា និង ឡាវ ត្រូវតែ​វិល​ឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ ដោយសារ​ពលករ​ទាំង​នោះ​លែង​ចង់ នៅក្នុង​ប្រទេស​ថៃ​។ ពួកគេ​បាន​បំភ្លៃ​ព័ត៌មាន​ផ្លូវការ ជុំវិញ​ការនិយាយ ថា អាជ្ញាធរ​ថៃ នឹងមិន​ត្រូវការ​ពល​ករ​ចំណាកស្រុក​ខ្មែរ និង​ឡាវ បន្ដទៀត នោះឡើយ ហើយ​បាន​ផ្សព្វផ្សាយ​ពាសពេញ​ប្រទេស​ថែមទៀត​ផង​»​។​

​សូមបញ្ជាក់ថា ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ​នេះ គឺ​បន្ទាប់ពី​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​០៣​មិថុនា ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ លោក​បាន​ប្រតិកម្ម​ទៅលើ​គោលនយោបាយ​របស់​ប្រធាន​គណបក្ស​ឈ្នះឆ្នោត​នៅ​ប្រទេស​ថៃ ដែល​ចង់​បណ្ដេញ​ពលករ​ខ្មែរ និង​ពលករ​ឡាវ​ចេញពី​ប្រទេស​ថៃ​។ សម្តេច ហ៊ុន សែន បាន​ផ្តាំ​ទៅ​អ្នកនយោបាយ​ទាំងនោះ​សូម​មើល​ឲ្យ​ឆ្ងាយ​ពី​ប្រទេស​ថៃ ព្រោះ​ការបណ្តេញ​ពលករ​បរទេស​ចេញ នឹង​ប៉ះពាល់​ដល់​ច្រវាក់​ផលិតកម្ម​របស់​ថៃ​ខ្លួនឯង​ទៅវិញ​ទេ​។​​សម្តេច ហ៊ុន សែន ថា នយោបាយ​នេះ​ប្រហែលជា​មិន​ទទួលបាន​ការគាំទ្រ​ពី​ប្រទេសជិតខាង ដូចជា ប្រទេស​ឡាវ មី​យ៉ាន់​ម៉ា ក៏ដូចជា​កម្ពុជា​។ អ្នកនយោបាយ​ថៃ​គួរតែ​ប្រុងប្រយ័ត្ន​ចំពោះ​ការដាក់ចេញ និង​អនុវត្ត​នយោបាយ​របស់​ខ្លួន​នេះ​។ សម្តេច ហ៊ុន សែន បាន​បញ្ជា​ទៅកាន់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រសួង​ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ផងដែរ​។​​បច្ចុប្បន្ន​ពលករ​កម្ពុ​ជា​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ​មាន​ប្រមាណ ១.២​លាន​នាក់ ក្នុងចំណោម​ពលករ​នៅក្រៅ​ប្រទេស​ផ្សេង ១.៣​លាន​នាក់​៕