» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7041 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666951 នាក់

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​ជួប​សំណេះសំណាល​ជាមួយ​សកម្មជន​យុវជន​ផែន​សហគ្រិន​វ័យក្មេង នៃ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ


​ភ្នំពេញ : នៅ ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២៣​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​រាជធានី​ភ្នំពេញ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ជួប​សំណេះសំណាល​ជាមួយ​យុវជន​ដែលជា​សហគ្រាស​វ័យក្មេង​នៃ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​។a hunma meet 

​ក្នុង​ពិធី​ជួប​សំណេះសំណាល​នោះ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​ដែលជា​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​មណ្ឌល​រា​ធានី​ភ្នំពេញ បាន​ថ្លែង​ដែលមាន​ខ្លឹមសា​សំខាន់​ដូចខាងក្រោម​៖
១. ឱកាស​របស់​យុវជន​បច្ចុប្បន្ន ដែល​កំពុង​រស់នៅ​ប្រកបដោយ​សេចក្តីសុខ និង​បាន​សិក្សា​រៀនសូត្រ​អភិវឌ្ឍ​សមត្ថភាព ក្រោម​ម្លប់​នៃ​សុខសន្តិភាព ស្ថិរភាព និង​សិទ្ធ​សេរីភាព​គ្រប់បែបយ៉ាង គឺ​កើតឡើង​ដោយសារ​ការលះបង់ និង​វីរភាព​របស់​យុវជន​ជំនាន់​មុន ហើយក៏​ជា​ថ្នាក់ដឹកនាំ​បច្ចុប្បន្ន​ផងដែរ​។ យុវជន​ជំនាន់​មុន គឺជា​ជំនាន់​យុវជន​ដែល​បាន​បាត់​ឱកាស​ដោយសារ​ប្រទេស​ធ្លាក់ចូល​ទៅក្នុង​សង្គ្រាម​បែកបាក់ និង​មាន​ហានិភ័យ​ដល់​អាយុជីវិត​គ្រប់ពេលវេលា ក៏ប៉ុន្តែ​ជា​យុវជន​ជំនាន់​គំរូ​ប្រកបដោយ​លក្ខណៈសម្បត្តិ ៣ យ៉ាង គឺ​៖ ទី​១. ក្តីសង្ឃឹម គឺ​មិន​អង្គុយ​បន់ព្រះ​រង់ចាំ​សេចក្តីស្លាប់​ពីរ​បប​ប៉ុលពត​ឡើយ​, ទី​២. មានការ​តស៊ូ​ជម្នះ​រាល់​ឧបសគ្គ​ដើម្បី​បុព្វហេតុ​ជាតិ និង​ប្រជាជន និង​ទី​៣. មាន​ចក្ខុវិស័យ​ដឹកនាំ​ច្បាស់លាស់​ក្នុង​ការរំដោះ​ប្រទេសជាតិ​, ស្តារ​កសាង​ជាតិ​, ការពារជាតិ និង​អភិវឌ្ឍ​ជាតិ​។​

២. ដូច្នេះ​ក្នុងនាម​ជា​យុវជន​ដែល​កំពុង​រស់ក្នុង​សម័យ​តេ​ជោ​សន្តិភាព​, យើងទាំងអស់គ្នា​ចាំបាច់​ត្រូវ​មើល​គំរូ​វីរភាព​របស់​យុវជន​ជំនាន់​មុន ដោយ​ផ្សារភ្ជាប់​នឹង​តថភាព​បច្ចុប្បន្ន និង​គោលដៅ​ទៅ​អនាគត និង​មិន​ភ្លេច​សោះឡើយ​នូវ​អតីតកាល​ដ៏​សែន​ជូរចត់​វេទនា​ដោយសារ សង្គ្រាម និង​ជម្លោះ​បែកបាក់​។ ក្នុងន័យនេះ​, យើងទាំងអស់គ្នា​ចងចាំ​ជានិច្ច​នូវ​គុណបំណាច់​នៃ​ពលិកម្ម​ដ៏​ធំធេង​របស់​យុវជន​ជំនាន់​មុន ហើយ​ប្តេជ្ញា​បន្ត​ស្មារតី និង​សកម្មភាព​ដ៏​ពិសិដ្ឋ​នេះ​ជា​រៀង​ដរាប​។​

៣. ក្នុង​វិស័យ​ធុរកិច្ច​, វិស័យ​ឯកជន រួមទាំង​សហគ្រិន​វ័យក្មេង គឺ​សរសៃឈាម​នៃ​ចរន្ត​សេដ្ឋកិច្ចជាតិ​។ ពិតណាស់​, កំណើនសេដ្ឋកិច្ច​អាចមាន​ឡើង​ចុះ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​និរន្តរភាព​នៃ​សុខសន្តិភាព​, ស្ថិរភាព និង​សិទ្ធិសេរីភាព ដែល​ចាំបាច់​ត្រូវ​ថែរក្សា​ឱ្យបាន​ដាច់ខាត​ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​។ រាជរដ្ឋាភិបាល គឺជា​អ្នកដើរ​តួនាទី​ស្នូល​ក្នុងការ​បង្កលក្ខណៈ​តាមរយៈ​ការការពារ​នូវ​បរិស្ថាន​គ្រប់​ដណ្តប់​ដ៏​ចាំបាច់​នេះ ប៉ុន្តែ​យ៉ាងណាក៏ដោយ យើង​ជា​យុវជន​ក៏ត្រូវ​ចូលរួមចំណែក​អនុវត្ត​តួនាទី​រៀងខ្លួនៗ និង​គាំទ្រ​ដល់​បុព្វហេតុ​រួមមួយ​នេះ ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​របស់​ជាតិ និង​ប្រជាជន​យើង​។​

៤. ក្នុងនាម​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្រុមការងារ​យុវជន​គណបក្ស​ថ្នាក់កណ្តាល​, សូម​ថ្លែងអំណរគុណ​ដល់​បងប្អូន​សមាជិក​សហគ្រិន​វ័យក្មេង​ទាំងអស់ ដែល​បាន​សម្រេចចិត្ត​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​សុ​ឆន្ទៈ និង​ភ្ជាប់​ជាមួយនឹង​ការ​អាណិត​, ស្រលាញ់ និង​ជឿជាក់​លើ​ថ្នាក់ដឹកនាំ និង​គណបក្ស ដើម្បី​បន្ត​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះទៅកាន់​ការអភិវឌ្ឍ និង​វិបុលភាព​។ ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​គោលដៅ​រួម​នេះ​, ក្នុងនាម​ជា​យុវជន​របស់​គណបក្ស និង​យុវជន​សម័យ​តេ​ជោ​សន្តិភាព​, យើង​គប្បី​ប្តេជ្ញា​ថែរក្សា​អ្វីដែល​កំពុងមាន ពីព្រោះ​យើង​បានដឹងហើយថា យុវជន​ជំនាន់​តស៊ូ បាន​បង្កើត​ឱកាស​គ្រប់យ៉ាង​ឱ្យ​យើង​ដូច​ថ្ងៃនេះ ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ថែរក្សា និង​ការពារ​សមិទ្ធផល​ទាំង​កុំឱ្យ​បាត់បង់ ព្រមទាំង​ជំរុញ​សមិទ្ធផល​វិជ្ជមាន​ឱ្យ​ច្រើនឡើង​បន្ថែមទៀត​។​

៥. សមិទ្ធផល​ធំ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​កសាង​សម្រាប់​ជាតិ និង​ប្រជាជន គឺ​ការបញ្ចប់​សង្គ្រាមរ៉ាំរ៉ៃ​ដែល​បានអូសបន្លាយ​ជាង ៥០០​ឆ្នាំ​ក្នុង​ដាន​ប្រវត្តិសាស្ត្រ​, ការសង្គ្រោះ​ជីវិត​ប្រជាជន​ពីរ​ណ្តៅ​មរណៈ​នៃ​របប​ប្រល័យពូជសាសន៍​ប៉ុលពត ជាពិសេស​ការសម្រេចបាន​នូវ​ការបង្រួបបង្រួម​ជាតិ ឯកភាព​ទឹកដី នៅក្រោម​រាជរដ្ឋាភិបាល​តែមួយ និង​រដ្ឋធម្មនុញ្ញ តាមរយៈ “​នយោបាយ​ឈ្នះ​-​ឈ្នះ​” ក៏ដូចជា​ការអភិវឌ្ឍ​ប្រទេសជាតិ​ដោយ​ធានាបាន​នូវ​ស្ថិរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច រហូត​ជីវភាព​ប្រជាជនមាន​ការរីកចម្រើន​សម្បូរ​សប្បាយ ព្រម​ជាមួយនឹង​ទស្សនវិស័យ​ក្នុងការ​ក្លាយទៅជា​ប្រទេស​មាន​ចំណូល​ខ្ពស់ ក្នុង​ឆ្នាំ​២០៥០​។​a hunma meet1 a hunma meet2