» ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ » បន្ទាប់មានផែនការកែទម្រង់ទារពន្ធពីមេគយធំភ្នាក់ងារ​គយ​ច្រកត្រពាំងស្រែរួមទាំងជនស៊ីវិលផងនោះ ដើរកោសរូស​ទារ​លុយ​ថ្លៃ​បាយ ពី​ក្រុម​ឈ្មួញ និង​អាជីវករ​កាន់តែ​ច្រើនឡើងៗ​..! » បន្ទាប់ពីផ្ទុះរៀងបាត់លុយ៣០លានរៀលក្រសួងអប់រំសម្រេចផ្លាស់នាយកវិទ្យាល័យ ជាសុីមតាកែវ ឲ្យទៅលេងហ្វេសប៊ុកនៅមន្ទីរ » ឡានដឹកសាំងធុនធំមួយគ្រឿងនៅថៃផ្ទុះលាន់សូរដូចរ-ន្ទះសម្លាប់កម្មករម្នាក់នៅនឹងកន្លែង » នាវាមុជទឹកអាមេរិក បាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់នៅក្បែរប្រទេសស្រីលង្កា ស្លាប់នាវិកជិត ៩០នាក់រដ្ឋមន្ត្រីការពារថជាតិអ៊ីរ៉ងព្រមាន! » ១ខែកុម្ភៈដែលជារដូវចូលឆ្នាំចិនយួនមានគ្រោះអគ្គិភ័យកើតឡើងជិត​១០០ករណី នៅទូទាំងប្រទេស » ឃាត់ខ្លួនអ្នកលក់ចែកចាយបារីអេឡិចត្រូនិច១នាក់ ដកហូតបារីអេឡិចត្រូនិចបាន៩១ប្រអប់ » វត្តមានអង្គទូត និងព័ត៌មានអន្តរជាតិនានានៅព្រំដែន គឺជាសាក្សី ជំរុញទៅរកដំណោះស្រាយដោយសន្តិវិធី » អង្គការ PCL បញ្ជាក់ថា ៖ការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា គឺជារឿងមួយមិនអាចទទួលយកបាន!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6685 នាក់

ម្សិលមិញ 8146 នាក់

សរុប 18735017 នាក់

សម្ដេច​តេ​ជោ ហ៊ុន សែន រម្លឹក អំពី​បំណង​បង្កើតឱ្យមាន​ច្បាប់​ដាក់ទោស​ទណ្ឌ ជន​ឬ​ក្រុម​ណា ដែល​បង្កើត​ចលនា​ជ្រុលនិយម ផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​

 


​ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានលើកឡើង​ជាថ្មី អំពី​បំណង​ក្នុងការ​បង្កើតឱ្យមាន​ច្បាប់​ដាក់ទោស​ទណ្ឌ ចំពោះ​ជន​ឬ​ក្រុម​ណា ដែលមាន​គម្រោង​បង្កើត​ចលនា​ជ្រុលនិយម បង្ក​អ​សន្តិភាព​ក្នុងសង្គម និង​មាន​ចេតនា​ផ្ដួលរំលំ រដ្ឋាភិបាល​ស្របច្បាប់​។a hun jan 

​ថ្លែង​ក្នុង​មី​ទ្ទីង​ប្រារព្ធ​ខួប​៤៦​ឆ្នាំ​ថ្ងៃ​រំដោះ​៧​មករា​នៅ​កោះ​ពេជ្រ​ម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ដល់ពេល​កសាង​ច្បាប់ និង​កំណត់​ចំពោះ​ជន​ណា​ឬ​ក្រុម​ណា ដែលមាន​គម្រោង​ឃុបឃិត​បង្កើត​ចលនា​ប្រឆាំង​ជ្រុលនិយម សំដៅ​បង្ក​ភាពវឹកវរ អសន្តិសុខ​ក្នុងសង្គម បង្កឱ្យមាន​ជម្លោះ​ជាមួយ​រដ្ឋ​ដទៃ និង​ប៉ុនប៉ង​ផ្ដួលរំលំ រាជរដ្ឋាភិបាល​ស្របច្បាប់​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បានចាត់ទុក​ជន​ឬ​ក្រុម​ទាំងឡាយណា ដែលមាន​បំណង​ធ្វើឱ្យមាន​អស្ថិរភាព ដល់​សន្តិភាព​ប្រទេសជាតិ គឺជា​ភេរវ​ករ​ដែល​ត្រូវ​នាំខ្លួន មក​វិនិច្ឆ័យ​ទោស ដើម្បី​ការពារ​សន្តិភាព​។​
​សម្ដេច​តេ​ជោ បាន​គូសបញ្ជាក់ថា សន្តិភាព នឹង​មិនអាច​គង់វង្ស​យូរអង្វែង​ឡើយ បើ​ពុំមាន​ការផ្សះផ្សារ​ជាតិ យុត្តិធម៌ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យាប​ន្ន​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ទៀតថា បើ​គ្មាន​សន្តិភាព​ទេ យើង​មិនអាច​និយាយ​ដល់​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ឬ​ការអភិវឌ្ឍ​បានឡើយ ដូច្នេះ​ត្រូវ​ពង្រឹងស្មារតី​ស្រឡាញ់​សន្តិភាព និង​ការពារ​សន្តិភាព ដែល​រកបាន​មក​ដោយ​លំបាក​នេះ ឱ្យបាន​គង់វង្ស​ជា​រៀង​ដរាប លើ​ទឹកដី​មាតុភូមិ​ដ៏​កម្សត់​នេះ ហើយ​សម្ដេច​ក៏​មិ​កន​អនុញ្ញាត ឱ្យ​ជន​ណា​មក​បំផ្លាញ​សន្តិភាព​បានដែរ​។​

​សូមបញ្ជាក់ថា​ច្បាប់​ស្តីពី​ភេរវកម្ម​ប្រឆាំងនឹង​ក្រុមប្រឆាំង​ក្រៅប្រទេស​ដែល​សម្តេច ហ៊ុន សែន​លើកឡើង នេះ​គឺ​ក្រោយពី​អ្នកនយោបាយ​បក្សប្រឆាំង​រស់នៅ​ក្រៅប្រទេស​អះអាង​ពី​ការបង្កើត​រដ្ឋាភិបាលបណ្តោះអាសន្ន​មួយ​នៅក្រៅ​ប្រទេស និង​បន្ទាប់ពី​ក្រុម​អ្នកនយោបាយ​បក្សប្រឆាំង​បន្ត​ចេញមុខ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​បញ្ហា​កោះ​គុត​ជាមួយ​ថៃ​។​​ទោះជា​យ៉ាងណា​«​ច្បាប់​ស្តីពី​ភេរវកម្ម​ប្រឆាំងនឹង​ក្រុមប្រឆាំង​ក្រៅប្រទេស​» នៅ​មិនទាន់​ដឹង ថា​នឹង​ចេញ​ជា​រូបរាង​នៅពេលណា​នោះទេ​?​។ តែបើ​ចង់​ចេញ​វា​ងាយស្រួល​ទេ​ព្រោះ​ក្នុង​រដ្ឋសភា​មាន​តំណាងរាស្ត្រ​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ច្រើន​លើសលុប​ងាយស្រួល​ដូច​បក​ចេក​បើ​ចង់​ធ្វើ​៕a hun jan1 a hun jan2