» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9044 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699215 នាក់

លោក Narendra Modi ស្បថ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ឥណ្ឌា សម្រាប់​អាណត្តិ​ទី​៣


​ឥណ្ឌា​៖ លោក​ណារិន​ដ្រា​ម៉ូ​ឌី​( Narendra Modi) បាន​ស្បថ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ឥណ្ឌា​សម្រាប់​អាណត្តិ​ទី​៣​របស់លោក កាលពី​ថ្ងៃអាទិត្យ ទី​៩ ខែមិថុនា ឆ្នាំ​២០២៤ បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​សកល ដែល​ត្រូវបាន​ប្រកាស​លទ្ធផល​កាល​ពី​សប្ដាហ៍​មុន​។a mody 

ទីភ្នាក់ងារសារព័ត៌មាន Reuters​បាន​ផ្សាយ​ថា​ប្រធានាធិបតី​ឥណ្ឌា លោកស្រី​ឌ្រូ​ប៉ា​ឌី​មឺ​មូ​( Droupadi Murmu) បាន​ធ្វើជា​អធិបតី​សម្រាប់​ការស្បថ​ចូលកាន់​តំណែង​របស់លោក Modi នៅឯ​ពិធី​មួយ​រៀបចំឡើង​នៅ​វិមាន​ប្រធានាធិបតី Rashtrapati Bhavan ក្នុង​ទីក្រុង​ញូ​វ​ដេលី ដោយមាន​ការចូលរួម​ពី​ភ្ញៀវកិត្តិយស​រាប់ពាន់នាក់ ក្នុងនោះ​រួមមាន​ទាំង​មេដឹកនាំ​នៃ​ប្រទេស​ក្នុង​តំបន់​ចំនួន​៧ តារា Bollywood និង​អ្នកជំនួញ​ធំៗ​។​​នៅក្នុង​សារ​មួយ​បង្ហោះ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម X លោក Modi បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​ជា​កិត្តិយស​ដែល​បាន​បម្រើ​ភារតៈ Bharat (​ឈ្មោះ​របស​ប្រទេស​ឥណ្ឌា ជា​ភាសា​ឥណ្ឌា​» ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​មុននឹង​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ ក្រោម​ការ​ទះដៃ​អបអរសាទរ និង​ស្រែកហៅ​ឈ្មោះ Modi ពី​អ្នកគាំទ្រ​។​

គួរ​បញ្ជាក់ថា បើតាម​លទ្ធផល​បោះឆ្នោត កាលពី​ថ្ងៃ​អង្គារ ទី​៤ ខែមិថុនា គណបក្ស Bharatiya Janata Party (BJP) របស់លោក​ម៉ូ​ឌី​( Modi )​និង​គណបក្ស​ជា​សម្ព័ន្ធមិត្ត ទទួលបាន​សំឡេង​ភាគច្រើន​ដាច់ខាត​នៅ​សភា​។ ប៉ុន្តែ គណបក្ស BJP ផ្ទាល់​របស់លោក Modi ទទួលបាន​អាសនៈ​ត្រឹមតែ ២៤០​តែប៉ុណ្ណោះ បើ​ធៀប​ទៅនឹង​អាណត្តិ​មុន ដែល​ក្ដោប​បាន អាសនៈ​ដល់​ទៅ​៣០៣​អាសនៈ​គឺ​បាន​បាត់បង់​អ​សនៈ​រហូត​៧២​អ​សនៈ​។ នេះ​មានន័យថា​គណបក្ស​រប​ស់លោក Modi នឹងត្រូវ​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​គណបក្ស​ជា​សម្ព័ន្ធមិត្ត ដើម្បី​អនុម័ត​ច្បាប់​នានា​៕a mody1 

​