» អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន  

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1036 នាក់

ម្សិលមិញ 10159 នាក់

សរុប 20299956 នាក់

បង្ក្រាប​គ្រឿងញៀន​ស្លាប់​មន្ត្រីនគរបាល​មួយ​សម្តេច​សខេង​ហៅថា​ជា​នគរបាល​អង់អាច​!


​ភ្នំពេញ​៖​មន្ត្រី​ការិយាល័យ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ម្នាក់​បាន​រងគ្រោះថ្នាក់​បាត់បង់​ជីវិត​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ផ្លូវ​៦០​ម៉ែត្រ​កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​យប់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២២ ក្នុង​បុរី​មួយកន្លែង ស្ថិតក្នុង​សង្កាត់​ព្រៃ​សរ៍ ខណ្ឌដង្កោ​។​a drug die1 

​ជនរងគ្រោះ​ដែល​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​ខាងលើ​នោះ​មានឈ្មោះ ម៉ិច ឆាយ​ភី​វ័យ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​មន្ត្រីនគរបាល ឋានន្តរសក្ដិ វរសេនីយ៍ត្រី តួនាទី​នាយរង​ការិយាល័យ​ផ្សព្វផ្សាយ​អប់រំ (​ក​៩.​ក​៣)​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន អគ្គស្នងការ​នគរបាល​ជាតិ មាន​ស្រុកកំណើត​នៅ​ភូមិ​ពោធិ ឃុំ​ពោធិ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ។​​ប្រភពពី​សមត្ថកិច្ច​បា​ន​អោយដឹងថា មុនពេល​កើតហេតុ គឺ​កម្លាំង​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀ​.​ន (​ក​៩.​ក​៣)​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ជនសង្ស័យ​មួយក្រុម​ពាក់ព័ន្ធ​ករណី​គ្រឿង​ញៀ​.​ន​ក្នុង​បុរី​មួយកន្លែង នៅ​សង្កាត់​ព្រៃ​ស សមត្ថកិច្ច​ខណ្ឌដង្កោ បាន​ដេញ​ឃាត់​រថយន្ដ​និង​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់ រួមទាំង​ដកហូត​រថយន្ត​មួយគ្រឿង​ហើយ​ធ្វើការ​សួរនាំ​ដឹងថា ជនដៃដល់​ម្នាក់​ដែលជា​អ្នកបាញ់​សមត្ថកិច្ច ជា​ជនបរទេស បាន​ចុះ​ពីលើ​រថយន្ត នៅ​ម្តុំ​វត្ត​ហារ រត់គេចខ្លួន​បាត់​តែម្ដង ។​

​បន្ទាប់ពី​សាកសួរ សមត្ថកិច្ច​បាន​នាំ​ស្ត្រី​ម្នាក់​ដែល​សមត្ថកិច្ច​ឃាត់​បាន​ក្នុងចំណោម​៣​នាក់ យកទៅ​ខុន​ដូរ​មួយ​នៅ​ម្តុំ​ផ្លូវ ២៨៨ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង ដើម្បី​ធ្វើការ​ឆែកឆេរ បន្ទប់​ក៍បាន​រកឃើញ វត្ថុតាង​មាន​កាំភ្លើង​ចំនួន​៣​ដើម និង​សំភារៈ​មួយចំនួន​សង្ស័យ​ជា​ថ្នាំ​ញៀ​.​ន​ថែមទៀត រួច​ហើយក៍​នាំគ្នា​ខ្លួន​ជនសង្ស័យ​ទាំងអស់នោះ​ទៅខាង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​​ទោះបីជា​យ៉ាង ក្នុង​រង្វង់​ប្រតិបត្តិការ​នេះ សមត្ថកិច្ច រួមទាំង​កម្លាំង​អាវុធហត្ថ​នៅតែ​បន្ត​ឡោមព័ទ្ធ​កន្លែង​ជនសង្ស័យ​រត់គេចខ្លួន រហូតទល់​ភ្លឺ​ផងដែរ តែ​មិនទាន់​ឃាត់ខ្លួន​ជនដៃដល់​បាន​នៅឡើយ​ទេ ។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ផ្ញើ​សារលិខិត​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​សព វរសេនីយ៍ត្រី ម៉ិច ឆាយ​ភី​វ័យ នាយរង​ការិយាល័យ​ផ្សព្វផ្សាយ​អប់រំ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​បាន​បាត់បង់​ជីវិត​ក្នុងករណី​បង្ក្រាប​គ្រឿងញៀន កាលពី​ថ្ងៃទី​២៨ ខែធ្នូ​។​សម្តេច​សខេង​ថ្លែងថា​៖«​ក្នុង​វេលា​ប្រកបដោយ​ទុក្ខព្រួយ​ដ៏​សង្វេគ​ក្រៀមក្រំ​នេះ ខ្ញុំ​សូម​ចូលរួម​រំលែក​មរណទុក្ខ​ដោយ​សេចក្ដី អាឡោះអាល័យ​ជាទីបំផុត​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន ចំពោះ​ការបាត់បង់​ស្វាមី​ជាទីគោរព​ស្រលាញ់​ដ៏​ជ្រាល​ជ និង​ប្រកបដោយ​ព្រហ្ម​វិហារធម៌​របស់លោក​ស្រី និង​ក្រុមគ្រួសារ ហើយក៏​ជាការ​បាត់បង់​នូវ​មន្ត្រីនគរបាល ជាតិ​ដ៏​អង់អាច​មោះមុត​មួយរូប ដែល​តែង​ខិតខំ​បំពេញភារកិច្ច​យ៉ាងសកម្ម​រហូត​ពលី​ជីវិត ក្នុង​បុព្វហេតុ ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ជូន​ជាតិ និង​ប្រជាជន​»​។a drug die a drug die2 a drug die3