» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9171 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659678 នាក់

អគ្គ​មេ​បញ្ជា​កង​ទ​ព័​កម្ពុជា​ថៃ​ជួបគ្នា​តាម​វិ​ដេ​អូ​និយាយ​ពី​កិច្ចសហការ​ទ្វេភាគី​ពិសេស​បញ្ហា​រដោះ​ម៊ី​ន​តាម​ព្រុំដែន​!

 

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០​នេះ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ជួបប្រជុំ​ទ្វេភាគី​ជាមួយ នាយ​ឧត្ដមសេនីយ៍ ចា​ឡឺម​ពល ស្រ៊ី​សាវ៉ាត​ឌី អគ្គមេបញ្ជាការ​កងទ័ព​ភូមិន្ទ​ថៃ តាមរយៈ​ប្រព័ន្ធ​វីដេអូ​។ a vong pisen thai1 

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​គូសបញ្ជាក់ថា ជំនួប​ទ្វេភាគី​នេះ​បានបង្ហាញ​ពី​ការតាំង​ចិត្ត និង អនុលោម​ទៅតាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ទូទៅ កម្ពុជា​-​ថៃ (GBC) លើក​ទី​១៤ ដែល​បាន​ឯកភាពគ្នា​ក្នុងការ​បង្កើត​ឲ្យ​មាន​ជំនួប​ប្រចាំឆ្នាំ ដើម្បី​ពង្រឹងពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​ប្រទេស​ទាំងពីរ​។ ឆ្នាំ​២០២០​នេះ គឺជា​ខួប​លើក​ទី​៧០ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ថៃ ហើយ​ផ្តើមចេញពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ ធ្វើ​ឲ្យ​គ្រប់​វិស័យ​មានការ​រីកចម្រើន ស្ថានភាព​នៅតាម​បន្ទាត់​ព្រំដែន​មាន​ភាពល្អប្រសើរ ដែលជា​គោលដៅ​ចង់បាន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងការ​ប្រែក្លាយ​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ជា​ព្រំដែន​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​។

​នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ក៏បាន​ថ្លែងអំណរគុណ​ដល់​ភា​ភី​ថៃ ដែល​ក្នុងស្ថានភាព​នៃ​ជំងឺឆ្លង​កូ​វីដ​១៩ ថៃ​នៅបាន​ជួយ​សម្រួល​ដល់​ពលរដ្ឋ​កម្ពុជា​ឆ្លងដែន​ចូលទៅ​ព្យាបាល​ជំងឺ និង​ការទទួលយក​ពលករ​ស្របច្បាប់​កម្ពុជា​ឲ្យ​ទៅ​បំពេញការងារ​នៅ​ប្រទេស​ថៃ​វិញ​។ ​នាយ​ឧត្ដមសេនីយ៍ សង្ឃឹមថា កងទ័ព​ប្រទេស​ទាំងពីរ​នឹង​បន្ត​សហការគ្នា​យ៉ាង​ជិតស្និទ្ធ ក្នុងការ​ផ្លាស់ប្តូរ​ពត៌មាន​ចារកិច្ច និង​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ និង​ធ្វើ​លំ​ហាត់​សមយុទ្ធ​រួមគ្នា​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត ពិសេស លំ​ហាត់​ទាក់ទង​ទៅនឹង​បញ្ហា​សន្តិសុខ និង សង្គ្រោះ​គ្រោះមហន្តរាយ​។

​នាយ​ឧត្ដមសេនីយ៍ ចា​ឡឺម​ពល ស្រ៊ី​សាវ៉ាត​ឌី បាន​គូសបញ្ជាក់ថា ក្នុងស្ថានភាព​បច្ចុប្បន្ន​ដោយសារ​បញ្ហា​ជំងឺឆ្លង​កូ​វីដ​១៩ ប្រទេស​ថៃ​បានកត់សម្គាល់​ដល់​ការធ្វើដំណើរ​ឆ្លងដែនរ​វាង​ប្រទេស​ទាំងពីរ ក្នុងនោះ​ភាគី​ថៃ​បាន​ជួយ​សម្រួល​ឲ្យ​ពលរដ្ឋ​កម្ពុជា​ចូលមក​ព្យាបាល​ជំងឺ បើទោះជា​មានការ​បិទ​ព្រំដែន​ក៏ដោយ​។
​នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ​កងទ័ព​ភូមិន្ទ​ថៃ បាន​បន្តថា មកដល់ពេលនេះ​ប្រទេស​ថៃ​មាន​វិធានការ​តឹងរ៉ឹង​ទប់ស្កាត់​មិន​ឲ្យ​មាន​ឆ្លង​ទៅដល់​ពលករ​កម្ពុជា និង​សូម​ឲ្យ​កម្ពុជា​មានការ​ជឿជាក់​លើ​ចំណាត់ការ​នេះ ក្នុងករណី​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ភាគី​ថែ​នឹងដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ដើម្បី​ការពារ​សុវត្ថិភាព​ក្នុងប្រទេស​ថៃ​។
​អគ្គមេបញ្ជាការ​កងទ័ព​ភូមិន្ទ​ថៃ នាយ​ឧត្ដមសេនីយ៍ ចា​ឡឺម​ពល ស្រ៊ី​សាវ៉ាត​ឌី បាន​ថ្លែងអំណរគុណ​ដល់​ក្រសួងការពារជាតិ​កម្ពុ​ជា ដែល​បានផ្តល់​អាហារូបករណ៍​ដល់​សិក្ខាកាម​ថៃ ដើម្បី​សិក្សា​ភាសា​ខ្មែរ​ជា​រៀងរាល់ឆ្នាំ​។
នាយ​ឧត្ដមសេនីយ៍ ចា​ឡឺម​ពល ស្រ៊ី​សាវ៉ាត​ឌី បានលើកឡើង​ពី​បញ្ហា​គ្រាប់មីន ដែល​ភាគី​ថៃ​មាន​គម្រោង​កំចាត់មីន​តាម​ព្រំដែន​ឲ្យ​អស់​នៅ​ឆ្នាំ​២០២០ ប៉ុន្តែ​ដោយមាន​ការស្នើសុំ​ពី​ភាគី​កម្ពុជា លើ​មូលហេតុ​នៅ​តំបន់​មួយចំនួន​ពុំទាន់​បាន​ដោះស្រាយ​បោះបង្គោល​ព្រំដែន​រួចរាល់​នោះ គម្រោង​នេះ​ក៍​ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន ដូច្នេះ​ភាគី​ថៃ​បាន​ស្នើសុំ​ឲ្យ​មាន​កិច្ចសហការ​ពី​ភាគី​កម្ពុជា​ឡើងវិញ ដោយ​ភាគី​ថៃ​ចាត់ទុក​បញ្ហា​នេះ​ជា​កិច្ចការ​មនុស្សធម៌ និង​ដើម្បី​រក្សាសុខ​សុវត្ថិភាព​ដល់​ពលរដ្ឋ​ប្រទេស​ទាំងពីរ​ផងដែរ​.​។​

​សូមបញ្ជាក់ថា​នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ លោក​វរសេនីយ៍ទោ ខៃ ខែត្រ ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​បឹង​ត្រកួន រួមជាមួយ​កម្លាំងចំរុះ បាន​ចុះ​ត្រួតពិនិត្យ​មើល​ភាគី​ថៃ ចុះ​រុះរើ​ស្លាក​សញ្ញា​ដោះមីន នៅ​ចន្លោះ​បង្គោល​សីមា​២៧-២៨ ក្នុងភូមិ​សាស្ត្រ ភូមិ​ថ្ម​រមៀល​ខាងលិច ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ទល់​ជាមួយ​ភូមិសាស្ត្រ​ភូមិ​២ ឃុំ​ណង​វែង ស្រុក​ឡាក់​ហាន់​សាយ ខេត្ត​បូរី​រ៉ាំ​។​

​ការចុះ​ត្រួតពិនិត្យ​ថៃ​រុះរើ​ផ្លាកសញ្ញា​មីន​ពេលនេះ ធ្វើ​ទៅតាម​សំណើ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន មេបញ្ជាការរង និង​ជា​នាយសេនាធិការ​យោធភូមិភាគ​ទី​៥ ដែល​បានស្នើ​ឲ្យ​ភាគី​ថៃ​ចុះ​រើ​ស្លាក​សញ្ញា​មីន ដែល​ពួកគេ​បាន​ដោះ​រួច​ចូល​មកលើ​ខ្សែបន្ទាត់​ព្រំដែន ១៨៩​ម៉ែត្រ​។​
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០​កន្លងទៅ កម្ពុជា​បាន​រុះរើ​ផ្លាកសញ្ញា​មីន​ដែល​ថៃ​បោះ​ចូល​លើ​ខ្សែបន្ទាត់​ព្រំដែន​ក្នុង​ចន្លោះ​បង្គោល ៣២-៣៣ រួច​ម្ដងមកហើយ ក្រោយពី​ភាគី​កម្ពុជា​ស្នើសុំ​ទៅ​ភាគី​ថៃ ហើយ​ភាគី​ថៃ​មិនបាន​ឆ្លើយតប​នឹង​ចូលមក​រុះរើ​។a vong pisen thai a vong pisen2 a vong pisen3 


​