» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7069 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697240 នាក់

ភ្លៀង​១​មេ​ក្រៅពី​ត្រជាក់ត្រជុំ​ផ្ទះ​១០០​ខ្នង​នៅ​ខេត្តបាត់ដំបង​របើករ​បាញ​


​បាត់ដំបង ៖ ភ្លៀង​ធ្លា​ក់មួយ​មេ​ធំ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ កាលពី​រសៀល​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២៣​ក្រៅពី​ត្រជាក់ត្រជុំ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ជាង​១០០​ខ្នង នៅ​ខេត្តបាត់ដំបង រង​នូវ​ការខូចខាត​និង​បាក់​រលំ ផងដែរ​។​លោក យ៉ាន ឧ​ត្ត​ម នាយករង​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង បានឱ្យដឹងថា កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២៣​ក្នុងភូមិ​សាស្ត្រ​ក្រុង​ស្រុក​ចំនួន​៥​នៃ​ខេត្តបាត់ដំបង មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ ដោយ​លាយឡំ​មកជា​មួយ​នូវ​ខ្យល់​កន្ត្រាក់ បាន​បោកបក់​មកលើ​ភូមិករ​របស់​ប្រជាពលរដ្ឋ បណ្តាលឱ្យ​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ចំនួន​១១៥​ខ្នង​ផ្ទះ ត្រូវ​ទទួលរង​នូវ​ផលប៉ះពាល់ ។a bb storm 

 

​លោក បានបញ្ជាក់​ទៀតថា ស្រុក ក្រុង ដែល​រង​នូវ​ផលប៉ះពាល​ពី​គ្រោះធម្មជាតិ​នេះ គឺ​១-​ស្រុក​សង្កែ ប៉ះពាល់​សរុប​ចំនួន​៦២​ខ្នង​ផ្ទះ រលំ​ទាំងស្រុង​ចំនួន​៤​ខ្នង ធ្ងន់ធ្ងរ​ចំនួន​៤៦​ខ្ន​ផ្ទះ​,​ស្រាល​ចំនួន​១២​ខ្នង​លើ​ភូមិ​ឃុំ​ចំនួន​៨​និង​ភូមិ​១៧ ។២-​ស្រុក​ឯក​ភ្នំ​ប៉ះពាល់​សរុប​ចំនួន​២៤​ខ្នង​ផ្ទះ ប៉ះពាល់​ផ្ទះ ធ្ងន់ធ្ងរ​ចំនួន​៩​ខ្នង​ផ្ទះ ស្រាល​ចំនួន​១៥​ខ្នង លើ​ភូមិ​ចំនួន​៥ និង​ឃុំ​ចំនួន​៤ ។៣-​ស្រុក​មោងឫស្សី ប៉ះពាល់​សរុប​ចំនួន​១៥​ខ្នង​ផ្ទះ ផ្ទះ​រលំ​ទាំងស្រុង​ចំនួន​១​ខ្នង ធ្ងន់ធ្ងរ​ចំនួន​១២​ខ្នង​ផ្ទះ ស្រាល​ចំនួន​២​ខ្នង លើ​ភូមិ និង​ឃុំ​ចំនួន​៤ ។៤-​ក្រុង​បាត់ដំបង ប៉ះពាល់​សរុប​ចំនួន​១២​ខ្នង​ផ្ទះ ប៉ះពាល់​ផ្ទះ​ធ្ងន់ធ្ងរ​ចំនួន​៧​ខ្នង​ផ្ទះ ស្រាល​ចំនួន​៥​ខ្នង លើ​ភូមិ​ចំនួន​៥ និង​២​សង្កាត់ ។៥-​ស្រុក​ថ្មគោល​ប៉ះពាល់​សរុប​ចំនួន​២​ខ្នង​ផ្ទះ ប៉ះពាល់​ផ្ទះ​ធ្ងន់ធ្ងរ​ចំនួន​១​ខ្នង​ផ្ទះ ស្រាល​ចំនួន​១​ខ្នង លើ​ភូមិ​និង​ឃុំ​ចំនួន​២ ។

​ក្នុងឱកាស​ចុះ​ពិនិត្យ​តាម​ខ្នង​ផ្ទះ​នេះដែរ​ក្នុងនាម​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង លោក យ៉ាន​ឧ​ត្ត​ម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មានការ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ចំពោះ​បាតុភូតធម្មជាតិ ដែល​អាច​នឹង​កើតឡើង​ជាយថាហេតុ និង​ត្រូវ​ឆាប់​រាយការណ៍​មក​អាជ្ញាធរ​ដែនដី ដើម្បី​ក្រុមការងារ​ចុះជួយ​បាន​ទាន់ពេលវេលា​ផងដែរ ។​សូម​បញ្ជាក់ដែរថា​ខាង​ក្រសួង​ធនធានទឹក​និង​ឧ​ត្តុ​និយម​ក៏បាន​ពរមាន​ផងដែរ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រ​យ​ត្ន័​ចំពោះ​ធាតុអាកាស​ផងដែរ​តែ​មិ​បានបញ្ជាក់​ថាបើ​ខ្យលព្យុះ​ចឹ​ង​យក​អី​ទៅ​ទប់ទល់​នោះឡើយ​។​a bb storm1 
​