» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9279 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699450 នាក់

បញ្ជូន​ក្រុម​ផលិត​ស្លាក​លេខ​រថយន្ត និង ម៉ូតូ​ក្លែងក្លាយ ទៅ​តុលាការ​


​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៩​កម្លាំង​នគ​បាល​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន​០៦​នាក់ ពាក់​ព​ន្ធ័​បទល្មើស លួច​ផលិត​ស្លាក​លេខ ម៉ូតូ រថយន្ត​ក្លែងក្លាយ​ខុសច្បាប់ មាន​រហូតដល់​ចំនួន​៧​ទីតាំង ទៅកាន់​សាលាដំបូង​រាជធានី ភ្នំពេញ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី ។​a moto plate 

​សូមជម្រាបថា កាលពី​រសៀល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩​សម​ត្ត​កិច្ច​បាន​រកឃើញ​កន្លែង​ផលិត​ផ្លាកលេខ​ក្លែងក្លាយ​ចំនួន​៧​ទីតាំង​រួមមាន​៖
​ទី​១៖ មាន ៣​ទីតាំង​ស្ថិតនៅក្នុង សង្កាត់​ផ្សារ​ថ្មី​ទី​៣ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ និង​វត្ថុតាង​ជា​ស្លាក​លេខ​ក្លែងក្លាយ​ចំនួន ២២​សន្លឹក (​ស្លាក​លេខ​ស៊ីវិល​១០​បន្ទះ​, ស្លាក​លេខ​នគរបាល​ចំនួន​៣​បន្ទះ​, ស្លាក​លេខ​ខេមរភូមិន្ទ​ចំនួន​០៥​បន្ទះ​, ស្លាក​លេខ​រថយន្ដ​០៣​បន្ទះ​, ស្លាក​លេខ​អ្នកកាសែត​ចំនួន​០១​បន្ទះ​), ម៉ាស៊ីន​កុំព្យូទ័រ​ចំនួន ២​គ្រឿង​, ម៉ាស៊ីន​កាត់​ស្ទីក​គ័​រ​ចំនួន ២​គ្រឿង​, ថ្នាំ​កំប៉ុង ២៤​កំប៉ុង​, កន្ត្រៃ​កាត់​ស័​ង្ហ​សី ២​ដើម​, ដង្កាប់​ចំនួន ២​ដើម និង​កន្ត្រៃ​តូច​ចំនួន​ន​២​ដើម​។​

​ទី​២៖ មាន ៣​ទីតាំង ស្ថិតក្នុង​សង្កាត់​បឹងរាំង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន និង​ដក​ហូ​វត្ថុតាង​ជា​ស្លាក​លេខ​ក្លែងក្លាយ​ចំនួន​២០​បន្ទះ (​ស្លាក​រថយន្ដ​លេខ​ស៊ីវិល​ចំនួន​៣​បន្ទះ​, ស្លាក​លេខ​រថយន្ដ​នគរបាល​ចំនួន​៤​បន្ទះ​, ស្លាក​លេខ​រថយន្ដ​ខេរ​ភូមិន្ទ​២​បន្ទះ​, ស្លាក​លេខ​ម៉ូតូ​ស៊ីវិល​ចំនួន​៨​បន្ទះ​, ស្លាក​លេខ​ម៉ូតូ​នគរបាល​ចំនួន​១​បន្ទះ​, ស្លាក​លេខ​ម៉ូតូ​ខេរ​ភូមិន្ទ ១​បន្ទះ​), កន្ត្រៃ​កាត់​ស័​ង្ហ​សី​ចំនួន​១​ដើម​, ដែកឆាប​ចំនួន​១​ដើម និង​ថ្នាំ​ពណ៌​ចំនួន​៦​កំប៉ុង​។​

​ទី​៣៖ មាន​១​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​ចតុមុខ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ដកហូត​វត្ថុតាង ស្លាក​លេខ​ក្លែងក្លាយ​ចំនួន ៣៣​ស្លាក ស្លាក​លេខ​រថយន្ដ​ស៊ីវិល ២១​បន្ទះ​, ស្លាក​លេខ​រថយន្ដ​រដ្ឋ ២​បន្ទះ​, ស្លាក​លេខ​រថយន្ដ​ចង្កូត​ស្ដាំ ៣​បន្ទះ​, ស្លាក​លេខ​ម៉ូតូ​ខេរ​ភូមិន្ទ ៦​បន្ទះ​, ស្លាក​លេខ​ម៉ូតូ​ស៊ីវិល ១​បន្ទះ​), កន្ត្រៃ​កាត់​ស័​ង្ហ​សី​ចំនួន ១​ដើម​, កូនសោរ​លេខ​១៤​ចំនួន ១​ដើម​, ម៉ាស៊ីន​កាត់​ស្ទីក​គ័​រ ១​គ្រឿង​, ម៉ាស៊ីន​កុំព្យូទ័រ​ចំនួន ១​គ្រឿង​, ថ្នាំ​ពណ៌​ចំនួន ១៥​កំប៉ុង និង​ម៉ាស៊ីន​ដាប់​ជ្រី​ចំនួន ១​គ្រឿង​។​a moto plate1 a moto plate2 


​