» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10575 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700746 នាក់

ស្រវឹង​ដេក​យប់​ធ្លាក់ចូល​អាង​ក្រពើរ​ខាំ​ហែក​ស៊ី​តែ​មិន​ស្លាប់​

 

​សៀមរាប​៖ មន្ត្រី​សាលាស្រុក​ពួក​ម្នាក់ ជា​ម្ចាស់​អាង​ក្រពើ ត្រូវ​ក្រពើ​ខាំ បោក​រងរបួស​ជាច្រើន​កន្លែង ត្រូវ​គ្រួសារ​ដឹកបញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាលពី​វេលា​ម៉ោង​១​យប់​អា​ធ្រា​ត្រ​ថ្ងៃទី​១៨​ខែមេសា ឆ្នាំ​២០២២ ស្ថិតក្នុង​ភូមិ​កំពង់​តា​យ៉ង ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ។​លោក ស៊ិន ចាន់ថុល អភិបាលស្រុក​ពួក បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ស៊ូ សុធា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ មានមុខរ​បរជា​មន្ត្រី​រដ្ឋបាល​សាលាស្រុក​ពួក ត្រូវបាន​សត្វ​ក្រពើ​ខាំ រងរបួស​ជាច្រើន​កន្លែង បាន​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ។ ដោយ​សភាព​ធ្ងន់​ពេក ក្រុមគ្រួសារ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ​។​a crocodil 

​ក្រុមគ្រួសារ​ជនរងគ្រោះ បាន​រៀបរាប់ថា ជាប្រចាំ​ជនរងគ្រោះ ជា​ប្តី​ឈ្មោះ ស៊ូ សុធា ជា​អ្នក​មើលថែទាំ ការចិញ្ចឹម​សត្វ​ក្រពើ និង​ដេក​ចង​អង្រឹង​នៅលើ​រោង​ទ្រុង ក្រពើ​តែម្នាក់ឯង​។ លុះ​នៅ​ល្ងាច​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២២ ជនរងគ្រោះ​និង​ក្រុមគ្រួសារ​ជួបជុំគ្នា​ផឹកស្រា​បៀរ​ចំនួន​១​កេះ ហើយ​បែក​គ្នា​ទៅ​ដេក​រៀងៗ​ខ្លួន ។ ជនរងគ្រោះ បាន​ទៅ​ដេក​នៅ​រោង​លើ​ទ្រុង​ក្រពើ លុះ​នៅ​ម៉ោង​ចន្លោះ​០១​យប់ ក៏បាន​លឺ​សំឡេង​ជនរងគ្រោះ​ស្រែក​ឲ្យ​ជួយ ហើយ​លឺ​ដល់​អ្នកផ្ទះ​ជិតខាង​ក៏បាន​នាំគ្នា​ក្រោក​ទៅ​មើល នៅ​ចំណុច​រោង​ដេក​លើ​ទ្រុង​ក្រពើ បានឃើញ​ជន​រង គ្រោះ​ធ្លាក់​ចូលក្នុង​អាងទឹក​ក្រពើ ត្រូវបាន​សត្វ​ក្រពើ​ខាំ​បោក​ទាញ ហើយ​នាំគ្នា​យក​ឈើ​ជួយ​វាយ​សង្គ្រោះ ដើម្បី​យក​ជនរងគ្រោះ ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​

​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​ដល់​កន្លែងកើតហេតុ ឃើញ​ទ្រុង​ចិញ្ចើម​សត្វ​ក្រពើ​មាន​ច្រើន​អាង​ជាប់​គ្នា ដោយឡែក​ទ្រុង​ជន​រង គ្រោះ​ធ្លាក់ចូល គឺ ទ្រុង​ទំហំ​១០​ម៉ែត្រ​×១២ ម៉ែត្រ អាងទឹក​ទំហំ ៧​ម៉ែត្រ​×៨​ម៉ែត្រ ក្នុងនោះ​សត្វ​ក្រពើ​ប្រភេទ មេ​ពូជ និង​ក្រពើ​ឈ្មោល ចំនួន​ជាង​២០​ក្បាល ដែលមាន​ទំហំ​ធំៗ​សម​ត្ត​កិច្ច​សន្និដ្ឋានថា​មូលហេតុ​ប្រហែល​ជនរងគ្រោះ​ស្រវឹង​ដើរទៅ​នោមរ​អឹ​ល​ធ្លាក់ចូល​អាង​ចិញ្ចឹម​ក្រពើរ​ទើបត្រូវ​វា​ខាំ​។​a crocodil1 a crocodil2 

​