» ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា » លោកស្លេះវឺតជនរងគ្រោះដែលត្រូវតុលាការខេត្តស្ទឹងត្រែងចាប់ឃុំ១ឆ្នាំឡើងមកភ្នំពេញយកយុត្តិធម៍! » ករណីយ៍មន្ត្រីរាប់លុយជម្រឹតពីឡានដឹកទំនិញនៅស្វាយរៀងរដ្ឋមន្ត្រីបញ្ឈរជើងមេក្លោង! » ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​នីតិសម្បទានយោបាយ » កូរ៉េ សន្យាបន្តឲ្យលុយកម្ពុជាខ្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស » ទាហានអាមេរិក ចុះពីនាវាលុកលុយប៉ាតាយ៉ា តំបន់លំហែអារម្មណ៍ រួមទាំងសេវាបេស្យាចារ្យរបស់ថៃ បន្ទាប់ពីពួកគេធុញថប់តប់ប្រមល់លើលំហសាគរ២៨៦ថ្ងៃ » ឃាត់ខ្លួនជនជាតិម៉ាឡេស៊ីម្នាក់ជាមួយ គ្រឿងញៀនជាងកន្លះគីឡូក្រាមនៅអាកាសយានដ្ឋានអន្តរជាតិតេជោ » បណ្តេញចេញ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិនម្នាក់បន្ទាប់ពីបានបង្កគ្រោះថ្នាក់ចរាចរណ៍ដោយសាស្រវឹង! » បង្កកលុយជាង៣០០លានដុល្លារពាក់ព័ន្ធការឆបោកតាមអនឡាញនៅកម្ពុជាបើតាម ច្បាប់គឺអនុញ្ញាតឱ្យរឹបអូសទុកជាទ្រព្យរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2077 នាក់

ម្សិលមិញ 7143 នាក់

សរុប 20263187 នាក់

នាយទាហាន​ស័ក្ដិ​៤​ម្នាក់ លោត​សម្លាប់ខ្លួន ពីលើ​អាគារ​សកល​វិទ្យាល័យ​ការពារជាតិ


​ភ្នំពេញៈ​បុរស​ជា​មន្ត្រី​យោធា​ស​ក្តិ័​៤​ម្នា​ក់បាន បាត់បង់​ជីវិត​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​កាល​វេលា​ម៉ោង​០៣​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨​ដោយសារ​លោត​ពីលើ​អាគារ​ជាន់​ទី​២​ធ្លាក់​មក​ដី​ស្ថិតនៅត្រង់​ចំណុច​ក្នុង​សកលវិទ្យា​ល័យ​ការពារជាតិ អាគារ​B ជាន់​ទី​២ ក្រុមទី​១ ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​a army die 

​សព​មានឈ្មោះ រិ​ន រី ភេទ​ប្រុស អាយុ​ប្រហែល​៤៧​ឆ្នាំមាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ត្រពាំង​ជង ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិសាត់​មាន អត្តលេខ ០៣០៥២៨ ឋានៈ​វរសេនីយ៍ត្រី មកពី​កងពល​ថ្មើរជើង​លេខ​១៤ នៅ​ពោធិសាត់ ជា​សិក្ខាកាម​ជំនា​ន់ទី​២ ឆ្នាំ​ទី​១​រៀន វគ្គ​បរិ​ញ្ញាប​ត្រ័​ជាន់ខ្ពស់​អប់រំ​ចិត្តសាស្ត្រ ។​

​ប្រភពព័ត៌មាន​ពី​សិក្ខាកាម​យោធា​រួម​វគ្គ​បានអោយដឹងថា​នៅវេលា​ម៉ោង​៣​និង​៣០​នាទី មាន​សិក្ខាកាម​ម្នាក់​បាន​ក្រោក​ហាត់ប្រាណ​ពេលព្រឹក​ជូ​ប​ប្រទះឃើញ​ជនរងគ្រោះ ដេក​នៅលើ​ការ៉ូ គាត់​ស្មានតែ​មនុស្ស​ស្រវឹង ក៏​ដើ​ទៅយក​ទូរ​សព្ទ័​មក​ថត​រួច​ក៏​ចុច​ពឹ​ល​មើល​ក៏​ឃើញ​មាន​ឈាម ក៏​ទៅ​ដាស់​គ្នា​មក​មើល ទើប​ដឹងថា​ស្លាប់បាត់​ទៅហើយ​បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​ឡើង ។​

​ខាង​សមត្ថកិច្ច​និង​ពេទ្យ​ជំនាញ​មក​ធ្វើ​កោសល្យ​វិ​ច្ច័​យ បានបញ្ជាក់​ថា​សព​ពិតជា​ស្លាប់​ដោយ​ធ្វើអត្តឃាត​លោត​ពីលើ​អាគារ ពិតប្រាកដ​មែន​តែ​មិនទាន់​ដឹងថា​មកពី​មូលហេតុ​អ្វី​ឡើយ​?​។​
​បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅអោយ​ក្រុមគ្រួសារ​ដឹង​យក​សព​ទៅធ្វើ​បុណ្យ​នៅឯ​ស្រុកកំណើត​តាម​ប្រពៃណី​៕a army die1 a army die2