» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6802 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696973 នាក់

ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ខេត្តសៀមរាបគ្មានជម្រើសក្រៅពីស៊ីជ្រូកគីមីនាំចូលពីយួននិងសៀមដោយសារមេពេទ្យសត្វបើកដៃ!

​សៀមរាប​៖​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​គ្មានទេ​ឱកាស​ចិញ្ចឹម​ជ្រូក​សម្រាប់​លើក​កំពស់​ជិ​វ​ភាព​ព្រោះ​មិនអាច​ប្រកួតប្រជែង​និង​ទីផ្សារ​នាំចូល​ជ្រូក​យួន​និង​សៀម​មក​កាប់​បានឡើយ​។  ប្រជាពលរដ្ឋ​ជា​អាជីវករ​បាន​ឲ្យ​ដឹងថា​៖ ឈ្មួញ​ជាច្រើន​នាក់ នៅតែ​អាច​នាំ​ជ្រូក​ពី ស្រុក​យួន​មក​កាប់សាច់​លក់ ក្នុង​ទីផ្សារ​ខេត្ត សៀម​រា ប កាន់តែ​ច្រើនឡើងៗ

a_pic_sr

​ព្រោះ មានការ​ឃុបឃិត​បើកដៃ​ពី សំណាក់​លោក ព្រំ វិច​ដែលជា​ប្រធាន​បសុពេទ្យ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត រួចទៅហើយ​។  ឈ្មួញ​ខ្លះទៀត​សម្រុក ដឹកជញ្ជូន​ជ្រូក​រស់ ពី​ស្រុក​សៀម​មក​កាប់សាច់ លក់​ពេញទី​ផ្សារ ក៏ដូចជា​នាំចូល​មាន់ ទារ​រស់​ពី​ស្រុក​សៀម​មក​លក់ ចែកចាយ​ពេញ​ផ្សារ ក្នុង​ខេត្ត សៀម រាប ហើយ​មិន ឃើញ​លោក ព្រំ វិច ព្រមទាំង​មន្ត្រី ក្រោម​ឱវាទ​ចាត់វិធានការ​ត្រួតពិនិត្យ តាម​តួនាទី​របស់ខ្លួន​នោះទេ​។ 

a_pic_sr1

រឿងអាស្រូវ​ពុករលួយ​របស់លោក ព្រំ វិច និង​បក្ខពួក​ត្រូវបាន​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បើក​កកាយ​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម បាន​ដឹងឮ​និង​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​។ ប៉ុន្តែ​លោក វេ​ង សាខុន ដែលជា​រដ្ឋមន្ត្រីក្រសួង​កសិកម្ម និង​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ពាក់ព័ន្ធ​បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​ពិសេស​លោក​ទៀ​គឹម​សុទ្ធ​ដែលជា​នាយក​មន្ទីរ​កសិក​ម្ម​ខេត្តសៀមរាប​ដោយ​ទុក​ឲ្យ​លោក ព្រំ វិច ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ប្រើប្រាស់​តួនាទី​ដើម្បី​ប្រមូល​លុយ​ពី​ឈ្មួញ​តាមរបៀប​ពុករលួយ​។​

a_pic_sr4
​

ករណី​លោក ព្រំ វិច មេ​ពេទ្យសត្វ​ខេត្តសៀមរាប ប្រើ​តួនាទី​និង​អំណាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​នាពេល​កន្លងមក​បើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ទា គឹម​សុទ្ធ​អតីត​មេព្រៃ​ខេត្តសៀមរាប​ហើយ តូ​លុយ​ដូ​តួនាទី​មកជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ផងដែរ​ទើប​លោក ព្រំ វិច អាច​ជិះសេះ​លែងដៃ​បាន​។​

a_pic_sr3
​

តាម​ការ​បង្ហើប​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​លោក ព្រំ វិច ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ឬ​ហៅថា​មេ​ពេទ្យសត្វ​ខេត្តសៀមរាប នៅតែ​បន្ត​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក​រស់ ជ្រូក​ងាប់ ឬ​ជ្រូក​មាន​ជំងឺ មក​កាប់សាច់​លក់​ចែកចាយ​ពេញទី​ផ្សារ​ក្នុង​ខេត្តសៀមរាប ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ការិយាល័យមាតុភូមិរងចាំការបកស្រាយចំពោះពតិមានចោទប្រកាន់ខាងលើនេះជានិច្ច៕


​