» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8400 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698571 នាក់

រោគសញ្ញា​សម្គាល់​អ្នក​ដែលមាន​ជម្ងឺ​ស​សៃ​បេះដូង​

 

​សុខភាព​៖​ការស្វែងរក​រោគសញ្ញា​ដំបូង​នៃ​ជំងឺ​សរសៃឈាម​បេះដូង ឬ​ជំងឺ​បេះដូង ពិតជា​មាន​សារ​:​សំខាន់​ណាស់​ដើម្បី​បង្កា​ជាមុន ព្រោះ​ជំងឺ​នេះ​នឹង​អាច​ព្យាបាល​ឲ្យ​ជាសះស្បើយ​បាន​។​a heart desea 

បើតាម​វេជ្ជសាស្ត្រ​ឲ្យ​ដឹងថាៈ បេះដូង​ជា​ជម្ងឺ​នៅ​ខាងក្នុង​តែ​នៅ​ខាងក្រៅ​វា​មាន​រោគសញ្ញា​មិន​ប្រក្រតី​មួយចំនួន​ដែល​បង្ហាញ​នៅ​ខាងក្រៅ​៖

១.​ស្នាម​ជ្រួញ​នៅលើ​ត្រចៀក​៖​ការស្រាវជ្រាវ​ជាង ៤០​លើក បាន​បង្ហាញថា ស្នាម​ជ្រួញ​ដែល​កើតមានឡើង​នៅលើ​ត្រចៀក គឺមាន​ទំនាក់ទំនង​ជាមួយនឹង​ជំងឺ​សរសៃឈាម​បេះដូង ហើយ​ការសិក្សា​ថ្មីៗ​នេះ​ក្រុម​អ្នកស្រាវជ្រាវ​ក៏​រកឃើញ​លទ្ធផល​បែបនេះ​ដែរ​។ ដូច្នេះ​អ្នក​ត្រូវ​ប្រុ​ប្រយ័ត្ន​ចំពោះ​រោគសញ្ញា​មួយ​នេះ ព្រោះ​ជំងឺ​នេះ​អាចធ្វើ​ឲ្យ​លំហូរ​ឈាម​ទៅកាន់​បេះដូង ត្រូវ​កកស្ទះ ហើយ​អ្នក​អាច​ប្រឈម​នឹង​បញ្ហា​គាំងបេះដូង​ស្លាប់​គ្រប់ពេល​។​

២.​ក្រចក​ប្រែជា​ក្រាស់ ហើយ​កោង​រលោង​៖​បាតុភូត​បែបនេះ ត្រូវបាន​គេ​កត់សម្គាល់ថា បេះដូង កំពុង​តែមាន​សុខភាព​មិនល្អ ព្រោះ​ម្រាមដៃ​មិនបាន​ទទួល​ការ​ផ្គត់​ផ្គង​ឈាម​គ្រ​បប់​គ្រាន់ ដែល​ប​ណ្តោ​ល​ឲ្យ​វា​ប្រែ​រូបរាង​ខុសធម្មតា​។​​រោគសញ្ញា​មួយ​នេះ​អាច​កើតមានឡើង​នៅលើ​ដៃ​ទាំងសងខាង ហើយ​មិន​ប​ណ្តោ​ល​ឲ្យ​មានការ​ឈឺចាប់​នោះទេ​។ ប៉ុន្តែ​ប្រសិនបើ​សង្កេតឃើញ​រោគសញ្ញា​បែបនេះ កុំ​ទុក​យូរ​អ្នក​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​។​

៣.​ខ្លាញ់​អណ្តែត​ជុំវិញ​កែវភ្នែក​៖​ជាតិ​ខ្លាញ់​ពណ៌​ប្រផេះ​ដែល​លេចឡើង​ជុំវិញ​កែវភ្នែក គឺជា​សញ្ញា​មួយទៀត​នៃ​ជំងឺ​បេះដូង​។ ស្ថានភាព​នេះ​មិន​ប៉ះពាល់​ដល់​ចក្ខុវិស័យ​របស់​អ្នក​នោះទេ ហើយ​ប្រហែលជា ៤៥​ភាគរយ​កើតមាន​ចំពោះ​មនុស្ស​អាយុ​លើស ៤០​ឆ្នាំ និង ៧០​ភាគរយ ចំពោះ​មនុស្ស​មាន​អាយុ​លើស ៦០​ឆ្នាំ​។​
​អ្នកជំនាញ​បាន​អះអាងថា វត្តមាន​នៃ​អាស៊ីត​ខ្លាញ់​ទាំងនេះ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​កត្តា​ហានិភ័យ​មួយចំនួន​នៃ​ជំងឺ​សរសៃឈាម​បេះដូង​។​
​ក្នុងករណី​ដែល​អ្នក​សង្កេតឃើញ​រោគសញ្ញា​មួយចំនួន​ដូចដែល​បានបង្ហាញ​ពី​ខាងលើនេះ សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​រក​វិធី​ដោះស្រាយ​ជាបន្ទាន់​៕

​