» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6297 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696468 នាក់

ពិភពលោក​ភ្ញាក់ផ្អើល និង​ហួសចិត្ត​ក្រោយពី​អាជ្ញាកណ្តាល បណ្តេញ​កីឡា​ខ្សែប្រយុទ្ធ​ម្នាក់​ចេញពី​ការប្រកួត ដោយសារតែ​ទៅ​នោម​នៅ​ជ្រុង​ទីលាន​ពេល​កំពុង​ប្រកួត​


​ប្រទេស​ប៉េ​រូ ៖ កីឡាករ​បាល់ទាត់​អាជីព​នៅ​ប្រទេស​ប៉េ​រូ​ម្នាក់ បានធ្វើឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល និង​ហួសចិត្ត ក្រោយ​ទទួលបាន​កាត​ក្រហម​បណ្តេញ​ចេញពី​ការប្រកួត ដោយសារតែ​បត់ជើងតូច​នៅ​ជ្រុង​ទីលាន អំឡុងពេល​ប្រកួត​។​a ball reject 

​ប្រភពពី​សារព័ត៌មាន BBC កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២៤ បានឱ្យដឹងថា រឿងរ៉ាវ​ដ៏​ចម្លែក​នេះ កើតឡើង​នៅ​នាទី​៧១ ការប្រកួត​វគ្គ​ជម្រុះ Play-off ពានរង្វាន់ Copa Peru រវាង​ក្រុម Atletico Awajun ទល់នឹង​ក្រុម Cantorcillo FC​។ ការប្រកួត​ត្រូវបាន​ផ្អាក​បន្តិច ដោយសារ​អ្នកចាំទី Lucho Ruiz របស់​ក្រុម Cantorcillo FC របួស​ត្រូវ​ទទួល​ការព្យាបាល​ពី​គ្រូពេទ្យ ចំពេល​ក្រុម​គូប្រកួត​ទទួលបាន​ឱកាស​ទាត់​បាល់​ជ្រុង​។​

​រឿង​ដ៏​ហួសចិត្ត​ខាងលើ​ក៏បាន​កើតឡើង ដោយសារ​កីឡាករ​ខ្សែប្រយុទ្ធ Sebastian Munoz របស់​ក្រុម Atletico Awajun​ប្រហែល ដោយសារតែ​រង់ចាំ​ទាត់​បាល់​ជ្រុង​យូរពេក ក៏​សម្រេចចិត្ត​ដើរទៅ​បត់ជើងតូច​ក្បែរ​ជ្រុង​ទីលាន​ប្រកួត​។ ភ្លាមៗ​កីឡាករ​ម្នាក់​របស់​ក្រុម Cantorcillo FC ឃើញ​ដូច្នោះ ក៏​រត់​ទៅប្រាប់​អាជ្ញាកណ្តាល​ដែល​កំពុង​ពិនិត្យ​ស្ថានភាព​អ្នកចាំទី​រងរបួស​។ ក្រោយ​បានឃើញ​ផ្ទាល់​នឹង​ភ្នែក អាជ្ញាកណ្តាល​ក៏​រត់​សំដៅទៅ​ខ្សែប្រយុទ្ធ Munoz ហើយ​ជូន​កាត​ក្រហម​បណ្តេញ​ចេញពី​ការប្រកួត​តែម្តង​។​

​ប្រតិកម្ម​ជុំវិញ​វីដេអូ​ឃ្លី​ប​របស់​ខ្សែប្រយុទ្ធ Munoz នៅលើ​បណ្តាញ​សង្គម​បាន​ផ្ទុះឡើង ដោយ​មតិ​មួយ​លើកឡើងថា តើ​នេះ​គឺជា​ការទទួលបាន​កាត​ក្រហម​បណ្តេញ​ចេញពី​ការប្រកួត​ដ៏​អាម៉ាស់​បំផុត​ពី​ពានរង្វាន់ Copa Peru​ដែរ​ឬ​យ៉ាងណា​បើ​បទល្មើស​មិនមែន​ទាក់ទង​និង​ការប្រកួត​ផង​ចឹ​ង​?​ករណី​យ៍​នេះ​បណ្តាញ​ពត៍​មាន BBC បានឱ្យដឹងថា មន្ត្រី​បាល់ទាត់​ប៉េ​រូ និង​ក្លិប Atletico Awajun ដែល​កំពុង​លេង​នៅ​លី​គ​លំដាប់​ទី​៣​ប៉េ​រូ មិនទាន់​ធ្វើ​អត្ថាធិប្បាយ​លើ​សកម្មភាព​របស់​ខ្សែប្រយុទ្ធ Sebastian Munoz នៅឡើយ​ទេ ខណៈដែល​សកម្មភាព​ហួសចិត្ត​របស់​កីឡាករ​រូបនេះ កំពុង​ទទួលរង​ការរិះគន់​ពី​មហាជន​ដូច​ទឹកបាក់​ទំនប់​៕ ប្រភព ៖ BBCa ball reject1 

​