» មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ » មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសហគមន៍ ជួយអន្តរាគមន៍ ជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់ ក្នុងពេលកងទព័ជើងទឹកប្រុងជើងការ » អគ្គីភ័យឆេះបារមួយនៅកណ្តាលទីក្រុងបាងកកស្លាប់២៧នាក់ » ចាប់ខ្លួនបានហើយ ជនដៃដល់រំលោភសម្លាប់គ្រូពេទ្យជនជាតិចិន នៅបុរីពិភពថ្មីកួរស្រូវ២ » អតីតអភិបាលក្រុងអរិយ៍ក្សត្រអ្នកស្រី ធី សុវណ្ណ​ថា និង​ប្តី ជាប់ពន្ធនាគារ​​ម្នាក់ៗ​ ៣ឆ្នាំព្រោះតែនិយាយ! » កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1739 នាក់

ម្សិលមិញ 9221 នាក់

សរុប 19767805 នាក់

ប្រកួត​ទាត់​បាល់​នារី នឹង​ត្រឡប់មកវិញ នា​ខែក្រោយ បន្ទាប់ពី​ផ្អាក​ជិត ២​ឆ្នាំកន្លះ​


​ភ្នំពេញ​៖ ការប្រកួត​កីឡាបាល់ទាត់​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​នារី នឹង​ត្រឡប់មកវិញ​នា​ពាក់កណ្ដាល​ខែក្រោយ បន្ទាប់ពី​ខកខាន​ការប្រកួត​ជិត ២​ឆ្នាំកន្លះ បើ​គិត​ចាប់ពី​រដូវ​កាល​ឆ្នាំ​២០២១ ដែល​បានបញ្ចប់​កាលពី​ចុងខែ​មីនា ឆ្នាំ​២០២២​។​a ball girl1 

​សេចក្តីជូនដំណឹង​រប​ស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​បាន​ឲ្យ​ដឹងថា «​ការប្រកួត ខេ​ម​បូ​ឌា​ន​លី​គ​នារី ឆ្នាំ​២០២៤ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២៤ ដល់​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២៥ ដោយមាន​ក្លិប​បាល់ទាត់ សមាគម មន្ទីរ និង អង្គការ​សរុប​ចំនួន ១០​ក្រុម​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​ប្រកួត​លី​គនេះ​»​។​

​ពាក់ព័ន្ធ​នឹង​រូបមន្ដ​ប្រកួត​វិញ សហព័ន្ធ​នឹង​បែងចែក​ការប្រកួត​ជា ២​ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១ ត្រូវធ្វើ​ការប្រកួត​តាម​រូបមន្ត​លី​គ ២​ជុំ (​ម្ចាស់ផ្ទះ និង​ភ្ញៀវ​) និង​ដំណាក់កាល​ទី​២ បន្ទាប់ពី​បញ្ចប់​ការប្រកួត​លី​គ ២​ជុំ ក្រុម​ដែលមាន​ចំណាត់ថ្នាក់​ពី​លេខ​១ ដល់​លេខ​៤ នឹងត្រូវ​ប្រកួត​ចំនួន ៣​ប្រកួត​បន្ថែមទៀត ដើម្បី​ជ្រើស​យក ១​ក្រុម​ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ​គ្រង​ជើងឯក​តែម្តង​។​​ចំពោះ​បេក្ខភាព ១០​ក្រុម​ដែល​ត្រៀម​ប្រជែង​ជើងឯក​លី​គ​នារី ឆ្នាំ​២០២៤ ក្នុង​រយៈពេល​ជិត ៧​ខែ នាពេល​ឆាប់ៗ​ខាងមុខ គឺមាន​ក្រុម​ជើងឯក​ឆ្នាំ​ចាស់ ភ្នំពេញ​ក្រោ​ន​, ណាហ្គា​វើ​ល​ដ៏​, វិសាខា​, សៀមរាប​អេ​ហ្វ​ស៊ី​, បឹងកេត​, ព្រះខ័ន​រាជ​ស្វាយរៀង​, មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តកំពង់ឆ្នាំង​, សមាគម​ក្លិប​បាល់ទាត់​មី​ស្ទើរ​លេង​, ស​មាគ​កីឡាបាល់ទាត់​ខេត្តកំពង់ធំ និង​អង្គការ ស​លត៍ ខេត្តបាត់ដំបង​៕a ball girl a ball girl2