» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8540 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698711 នាក់

តេ​ជោ​៖​លោក​កឹម​សុខា​មិនទាន់​ផុត​ទោស​ដោះលែង​ទេ​គឺ​គ្រាន់តែ​ដូរ​កន្លែង​ឃុំ​ប៉ុណ្ណោះ​!តុលារការវាស់ដីឲ្យដើរ

 

​កំពង់ស្ពឺ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​អះអាងថា លោក កឹម សុខា មិនទាន់រួច​ទោស​ណាមួយ​ទាំងអស់ ពោល​គ្រាន់តែ​ប្ដូរ​កន្លែង​ឃុំខ្លួន​ប៉ុណ្ណោះ ដោយ​ក្នុង​ហេតុផល​មនុស្សធម៌​។​a court kem 

​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ក្នុងឱកាស​ជួប​សំណេះសំណាល ជាមួយ​កម្មករ​-​កម្មការិនី សរុប​ប្រមាណ​២៧,៤៤៤​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​២៤ នៅ​ភូមិ​ស្វាយទាប ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ ថា «​ខ្ញុំ​និយាយ​បន្ដិច​ដើម្បី​ឲ្យ​អ្នក​ទាំងឡាយ​ភ្លឺភ្នែក ថ្ងៃមុន​សម្ដេច​ក្រឡាហោម ស ខេង បាន​និយាយ​ម្ដង​ហើយ ប៉ុន្ដែ​ថ្ងៃនេះ​ខ្ញុំ​គាត់​តែ​បញ្ជាក់ អត់​ទាន់​រួច​ទោស​ទាំងអស់ គ្រាន់តែ​ដូរ​ទីតាំង​ឃុំឃាំង​តែ​ប៉ុណ្ណឹង​ទេ ក្រែងលោ​វា​ងាប់​ក្នុង​គុក វា​បង្កើត​រឿង​ដល់​រាជរដ្ឋាភិបាល ចឹ​ង​ក្នុង​គោលដៅ​មនុស្សធម៌ និង​រក្សា​សុវត្ថិភាព​ពិរុទ្ធជន​»​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បញ្ជាក់ថា នៅក្នុង​ប្រទេស​កម្ពុជា មិនទាន់​មានច្បាប់​ឃុំខ្លួន​នៅក្នុង​ផ្ទះ​នោះទេ ដូច្នេះ​តុលាការ គ្រាន់តែ​កំណត់​តំបន់​មួយ​ឲ្យ​អ្នក​ដែល​ត្រូវ ជាប់ឃុំ​នោះ​ស្នាក់នៅ ហើយ​តុលាការ​អាច​កំណត់​ឲ្យ​នៅក្នុង​ផ្ទះ​តែម្ដង​។ សូមបញ្ជាក់ថា លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​សម្រេច​ដោះលែង ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ក្រោម​ការត្រួតពិនិត្យ តាមផ្លូវ​តុលាការ នៅវេលា​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ដោយសារតែ​បញ្ហា​សុខភាព​របស់លោក បន្ទាប់ពី​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង (​ម​៣) រយៈពេល​ជាង​១​ឆ្នាំ​។

បន្ថែម​លើ​នេះនៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨​នេះដែរ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីថ្លែងការណ៍​មួយ  បញ្ជាក់ថា ករណី​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ពុំមែន​ជា​ករណី​ឃុំខ្លួន​នៅផ្ទះ​នោះទេ​«​ករណី​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ដែល​ត្រូវបាន​ដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ខាងលើនេះ ពុំមែន​ជា​ករណី​នៃ​ការឃុំខ្លួន​នៅក្នុង​ផ្ទះ​នោះទេ​។

ការសម្រេច​របស់​ចៅក្រម​ស៊ើបសួរ​ក្នុងការ​ហាមឃាត់​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា មិនឱ្យ​ចាកចេញ​ពី​ព្រំប្រទល់​ដែនដី​ណាមួយ​ជា​កំណត់ គឺជា​សិទ្ធិអំណាច​របស់​ចៅក្រម​ស៊ើបសួរ ដែល​ធ្វើឡើង​ស្របតាម​មាត្រា​២២៣ កថាខណ្ឌ​ទី​២ ចំណុច​ទី​១ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ដោយ​ផ្អែកលើ​ហេតុផល​ផ្នែក​សន្តិសុខ​សុវត្ថិភាព​របស់​ជន​ត្រូវ​ចោទ និង​ដើម្បី​ធានាថា ជន​ត្រូវ​ចោទ​នឹងមិន​រត់គេចខ្លួន​ពី​នីតិវិធីតុលាការ​»​។​

​ការដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​នេះ បាន​ភ្ជាប់​នូវ​លក្ខខណ្ឌ​ចាំបាច់​មួយចំនួន​សម្រាប់ មេបក្ស​អតីត​បក្សប្រឆាំង​នេះ ដែល​រួមមាន​ដូចជា មិន​អនុញ្ញាត​ឱ្យចេញ​ក្រៅពី​ព្រំប្រទល់​នៃ​ដែនដី​ដែល​ខណ្ឌ​ដោយ​ផ្លូវ​លេខ​៣១៣ ផ្លូវ​លេខ​៣១១ និង​ផ្លូវ​លេខ​៦០៨, ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​បុគ្គល​ដែល​ចាត់តាំង​ដោយ​ចៅក្រម​ស៊ើបសួរ​, មិនត្រូវ​ជួប​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​បុគ្គល​ឬ​ជនបរទេស​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង និង មិនត្រូវ​ជួបជុំ​ធ្វើ​សកម្មភាព​នយោបាយ​ជាដើម​។​

​សេចក្តីថ្លែងការណ៍ បញ្ជាក់ថា​៖ លោក កឹម សុខា ពេលនេះ​មាន​សេរីភាព​គ្រប់គ្រាន់​ក្នុងការ​ចេញពីផ្ទះ​របស់​ខ្លួន ក្នុង​ព្រំប្រទល់​ដែនដី​ដែល​កំណត់ដោយ​ដីការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ និង​អាច​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បុគ្គល​នានា​ដែល​មិន​ស្ថិតនៅក្នុង​ក្របខណ្ឌ​បញ្ជី​នៃ​ការហាមឃាត់​របស់​តុលាការ​បាន តែ​មិនអាច​ជួប​បុគ្គល​ដែល​អាចមាន​ការពាក់ព័ន្ធ​នឹង​សំណុំរឿង​ជាមួយ លោក កឹម សុខា ហើយ​ដែល​តុលាការ​កំពុងមាន​ចំណាត់ការ​នោះទេ​។​

​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានបញ្ជាក់​បន្ថែមទៀត​ថា ហេតុផល​ផ្នែក​សន្តិសុខ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់លោក​កឹម សុខា គឺជា​រឿង​សំខាន់​ដែល​ចាំបាច់​ត្រូវមាន​ការចូល​រួមសហកា​រ​ជាមុន​រវាង​សមត្ថកិច្ច​តុលាការ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នានា បូករួម​នឹង​ការចូលរួម​របស់​ភាគី​ជន​ត្រូវ​ចោទ​ផងដែរ ដើម្បី​ចៀសវាង​យថាភាព​អាក្រក់​ណាមួយ ផ្នែក​សុវត្ថិភាព​លើ​រូបលោក​ពី​តួអង្គ​ខាងក្រៅ​។​

​សូមបញ្ជាក់ថា លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ បន្ទាប់ពី​ធ្លាយ​ចេញ​នូវ​វីដេអូ​មួយ បង្ហាញថា លោក​ធ្វើតាម​ការបង្គាប់បញ្ជារ​បស់​បរទេស ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​យក​លំនាំ​តាម​ប្រទេស​ស៊ែ​បី និង​យូ​ហ្គោ​ស្លា​វី​។​
​រហូតដល់​ពេលនេះ សំណុំរឿង​របស់លោក មិនបាន​បញ្ចប់​នោះទេ ពោល​តុលាការ​នៅតែ​កំពុង​បន្ត​នីតិវិធី​របស់ខ្លួន​ចំពោះ​អំពើ​ក្បត់ជាតិ​របស់ លោក កឹម សុខា ដដែល​បើទោះជា​មាន​សំណើរ​ពី​បណ្តា​ប្រទេស​លោកខាងលិច​ឲ្យ​ទម្លាក់​កា​ចោទ​និង​ដោះលែង​លោក​ក៏ដោយ​៕a court kem2 a court kem1 

​