» អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន  

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1183 នាក់

ម្សិលមិញ 10159 នាក់

សរុប 20300103 នាក់

ឧបនាយករដ្ឋមន្ត្រី នេ​ត សាវឿន​ឲ្យ បន្ត​ប្រកាន់​«​គោលការណ៍​សម្អាត​ចក​ចេញពី​បឹង និង​រក្សា​ផ្ទៃ​បឹង​ឲ្យ​ស្អាត​ជាប្រចាំ​» លើ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន


​ភ្នំពេញ​៖ លោក​សន្ដិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​គណៈបញ្ជាការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​លើក​ទី​១០ បាន​ណែនាំ​ដល់​ក្រសួង ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ដ​យកចិត្តទុកដាក់​ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ ពាក់ព័ន្ធ​ជាមួយ​បទល្មើស​គ្រឿងញៀន ដោយ​ឈរលើ​គោលការណ៍ «៣​កុំ និង​១​រាយការណ៍​»​។​a net druga 

​តំណាង​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​នៅ ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​បន្ដ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នា​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២៥​នេះ លោក​ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន បាន​បញ្ជាក់ថា គោលការណ៍ «៣​កុំ និង​១​រាយការណ៍​» គឺ «​កុំ​ពាក់ព័ន្ធ កុំ​អន្ដរាគមន៍ កុំ​លើកលែង និង​ត្រូវ​រាយការណ៍​»​។​

​ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន បាន​ក្រើនរំលឹក​ទៀតថា នៅ​ក្រសួង ស្ថាប័ន អង្គភាព​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ត្រូវ​បន្ត​អនុវត្ត​បទបញ្ជា​រាជរដ្ឋាភិបាល​លេខ​០១​បប «​គោលការណ៍​សម្អាត​ចក​ចេញពី​បឹង និង​រក្សា​ផ្ទៃ​បឹង​ឲ្យ​ស្អាត​ជាប្រចាំ​» ដោយ​ត្រូវ​ត្រួតពិនិត្យ​ធ្វើតេស្ត​ជាប់​ជាប្រចាំ និង​មាន​វិធានការ​ម៉ឺងម៉ាត់ ដោយ​ត្រូវ​បញ្ចប់​មុខតំណែង និង​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​ដោយ​គ្មាន​ការលើកលែង​ចំពោះ​មន្ត្រី ដែល​ធ្វើតេស្ត​លទ្ធផល​វិជ្ជមាន​គ្រឿងញៀន​។​
​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​រូបនេះ ក៏បាន​ជំរុញ​រដ្ឋបាលខេត្ត​ដែល​ជាប់​ព្រំដែន និង​គណៈកម្មការ​បង្កា​រ ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន និង​តាម​ច្រកទ្វារព្រំដែន ត្រូវមាន​ភាព​បុ​រេ​សកម្ម និង​ពង្រឹង​ការត្រួតពិនិត្យ​ឲ្យ​បាន​ដិតដល់ ធ្វើយ៉ាងណា​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​ករណី​នាំចូល​គ្រឿងញៀន តាមផ្លូវ​គោក អាកាស ទឹក និង​បញ្ញើ​ប្រៃសណីយ៍​។​

​លោក​សន្ដិ​បណ្ឌិត នេ​ត សាវឿន ក៏បាន​កោតសរសើរ​ជូន​ចំពោះ លោក​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដែល​កន្លងមក​បាន​ដឹកនាំ​មុត​ស្រួច​លើ​ការងារ អនុវត្ត​ច្បាប់​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នេះ ហើយ​លោក​ស្នើ​បន្ថែម​ដល់​កងកម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រួមទាំង​គណៈបញ្ជាការ​ឯកភាព​រាជធានី​ខេត្ត ត្រូវ​បន្ត​ពង្រឹង​និង​ពង្រីក​សមត្ថភាព ខិតខំ​ស្រាវជ្រាវ ស៊ើបអង្កេត បើក​ការតស៊ូ​ករណី បង្ក្រាប​ឲ្យ​ដល់ ឫសគល់​និង​មេក្លោង ព្រមទាំង​ពន្លាត​ដល់​បទល្មើស​សម្អាត​ប្រាក់​។​

​វាយតម្លៃ​ខ្ពស់ ជូន​ចំពោះ​លោក កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ដែល​បាន​ចាត់វិធានការ​ម៉ឺងម៉ាត់ និង​តឹងរ៉ឹង​ជាទីបំផុត ពាក់ព័ន្ធ​ដល់​ចំណាត់ការ​លើ​សំណុំរឿង​គ្រឿងញៀន​នាពេល​កន្លងមក រួមទាំង​ការចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ជា​សាធារណៈ​អំពី​រាល់ ដំណើរការ​នៃ​ការជំនុំជម្រះ និង​ផ្តន្ទាទោស​បទល្មើស​គ្រឿងញៀន​។​​លើសពីនេះ ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន បាន​ជំរុញ​ប្ដ​លើកកម្ពស់​ការផ្សព្វផ្សាយ និង​អប់រំ អំពី​ផលប៉ះពាល់ និង​វិនាសកម្ម​នៃ​គ្រឿងញៀន ឲ្យ​ចំ​គោលដៅ​ដែល​ងាយ​រង​ហានិភ័យ និង​ឲ្យ​សមស្រប មាន​ប្រសិទ្ធភាព​តាម និន្នាការ​សង្គម​បច្ចុប្បន្ន​។ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ត្រូវ​រៀបចំ​ចងក្រង​ខ្លឹមសារ​ដែលមាន​សារៈសំខាន់ និង​ទាន់​ស្ថានការណ៍​សកល​ដើម្បី​ជា​មូលដ្ឋាន ផ្សព្វផ្សាយ​, ហើយ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ព័ត៌មាន ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក្រសួង​ធម្មការ និង​សាសនា ក្រសួងទេសចរណ៍ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ត្រូវ​ផ្តល់​កិច្ចសហការ​រួមគ្នា ដើម្បី​ផលិត និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលាយ​។​

​សូមបញ្ជាក់ថា​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​បន្ដ​របស់​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នា​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២៥​នេះ​លោក​សន្ដិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានដាក់​ចេញ​នូវ​អនុសាសន៍​៩​ចំណុច រួមមាន​៖​ទី​១៖ សូម​បន្ត​ស្មារតី​រួម និង​ចលនា​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដោយ​ត្រូវ​ចាត់ទុក​បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​រួម​ដែល​គ្រប់​ក្រសួង​ស្ថាប័ន អង្គភាព មន្ដ្រីក្រោមឱវាទ និង​សមាជិកគ្រួសារ ត្រូវ​ចូលរួម​ទាំងអស់គ្នា​។​ទី​២៖ គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់ ត្រូវ​ពង្រឹង​យន្តការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្នុង​ស្ថាប័ន​រៀងៗ​ខ្លួន តាមរយៈ​ការសហការ​ជំរុញ​ធ្វើតេស្ត​ជាប្រចាំ​ដល់​មន្ដ្រី​ខ្លួន​។

​ទី​៣៖ បន្ត​ជំរុញ​ការផ្សព្វផ្សាយ​អំពី​ផលប៉ះពាល់ និង​វិនាសកម្ម​គ្រឿងញៀន​ឲ្យ​ចំ​គោលដៅ ជាពិសេស​ក្រសួង​អប់រំ យុវជន និង​កីឡា​, ក្រសួង​ព័ត៌មាន​, ក្រសួង​វប្បធម៌​, ក្រសួង​ធម្មការ និង​សាសនា​, ក្រសួងទេសចរណ៍ និង​ក្រសួង​ប្រៃសណីយ៍ ត្រូវ​ផលិត និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលាយ​។​ទី​៤៖ ថ្នាក់ដឹកនាំ​ក្រសួង និង​អភិបាលខេត្ត​ស្រុក​ទាំងអស់ ត្រូវ​ជំរុញ​ឲ្យ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ទាញយក និង​ប្រើប្រាស់​នៅ​កម្មវិធី​ទូរស័ព្ទដៃ App NoDrug ដែលមាន​កម្មវិធី​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​រាយការណ៍​ករណី​គ្រឿងញៀន​។​ទី​៥៖ ជាមួយគ្នានេះ ត្រូវ​បន្ដ​យកចិត្តទុកដាក់​ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ ពាក់ព័ន្ធ​ជាមួយ​បទល្មើស​គ្រឿងញៀន ដោយ​ឈរលើ​គោលការណ៍ «៣​កុំ និង​១​រាយការណ៍​» គឺ «​កុំ​ពាក់ព័ន្ធ កុំ​អន្ដរាគមន៍ កុំ​លើកលែង និង​ត្រូវ​រាយការណ៍​»

​ទី​៦៖ ក្រុមការងារ​អន្តរក្រសួង​ត្រួតពិនិត្យ​សារធាតុ​ញៀន និង​សារ​ធាតុគីមី​ផ្សំ ត្រូវ​ពង្រឹង​តួនាទី​ភារកិច្ច​របស់ខ្លួន និង​ជំរុញ​ការអនុវត្ត​និយាម​នីតិវិធី​ប្រតិបត្តិ SOP ស្តីពី​ការគ្រប់គ្រង សារធាតុ​ញៀន និង​សារ​ធាតុគីមី​ផ្សំ និង​ស្នើ​ដល់​ប្រធាន​ស្ថាប័ន​។ អង្គភាព ដែលមាន​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ដល់​ការនាំ​ចូល សារធាតុ​ទាំងនោះ ត្រូវអនុវត្ត​ខ្ជាប់ខ្ជួន​តាម​និយាម​នីតិវិធី​ប្រតិបត្តិ SOP និង​ផ្តល់​កិច្ចសហការ គ្រប់​ជ្រុងជ្រោយ​ជាមួយ​ក្រុមការងារ​អន្តរក្រសួង​ត្រួតពិនិត្យ​សារធាតុ​ញៀន និង​សារ​ធាតុគីមី​ផ្សំ​។​​គណៈបញ្ជាការ​ឯកភាព​រាជធានី​ខេត្ត ក៏ត្រូវ​ពង្រឹង​យន្តការ​ត្រួតពិនិត្យ ឆែកឆេរ ទីតាំង​សង្ស័យ ទាំងឡាយណា ដូចជា​ឃ្លាំង អគារ ទីតាំង ឆ្ងាយ ដាច់ស្រយាល ស្ងប់ស្ងាត់ ដែលមាន សកម្មភាព​សង្ស័យ ថា​អាច​មានការ​លបលួច​កែ​ច្នៃ​ផលិត និង​ចាត់វិធានការ​ទាន់ពេល​និង​មាន ប្រសិទ្ធភាព​។​

​ទី​៧៖ ក្រសួងសុខាភិបាល​, ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​គណៈកម្មការ​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន ត្រូវ​បង្កើន​ប្រសិទ្ធភាព និង​គុណភាព​សេវា​ព្យាបាល និង​ស្តារនីតិសម្បទា ព្រមទាំង​បង្កើន​យន្តការ​ត្រួតពិនិត្យ​និង​គ្រប់គ្រង មជ្ឈមណ្ឌល ព្យាបាល និង​ស្តារនីតិសម្បទា​ទាំង​រដ្ឋ និង​ឯកជន​។​ទី​៨៖ ក្រសួង ស្ថាប័ន អង្គភាព​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ត្រូវ​បន្ត​អនុវត្ត បទបញ្ជា​រាជរដ្ឋាភិបាល​លេខ ០១​បប «​គោលការណ៍​សម្អាត​ចក​ចេញពី​បឹង និង​រក្សា​ផ្ទៃ​បឹង​ឲ្យ ស្អាត​ជាប្រចាំ​» ដោយ​ត្រូវ​ត្រួតពិនិត្យ​ធ្វើតេស្ត​ជាប់​ជាប្រចាំ និង​មាន​វិធានការ​ម៉ឺងម៉ាត់ ដោយ​ត្រូវ​បញ្ចប់​មុខតំណែង និង​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​ដោយ​គ្មាន​ការលើកលែង ចំពោះ​មន្ត្រី ដែល​ធ្វើតេស្ត​លទ្ធផល​វិជ្ជមាន​គ្រឿងញៀន​។

​ទី​៩៖ ជាការ​ពិតណាស់ ការដោះស្រាយ​បញ្ហា​គ្រឿងញៀន មិនអាច​ជោគជ័យ​បាន ១០០​ភាគរយ​ឡើយ ប្រសិនបើ​ពុំមាន​កិច្ចសហការ​ល្អ ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត​លើ​សកលលោក ជាពិសេស​ប្រទេសជិតខាង​។ ក្នុងន័យនេះ ឧបនាយករដ្ឋមន្ត្រី នេ​ត សាវឿន ស្នើ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​គណៈកម្មការ​ទទួល​បន្ទុក​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ត្រូវ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​បន្ថែម ដោយ​គិតគូរ​លើ​យន្តការ​ផ្លាស់ប្តូរ​ព័ត៌មាន កិច្ចសហការ​ផ្លាស់ប្តូរ ប្រតិភូ និង​ជំនួយសម្ភារៈ​បច្ចេកទេស និង​ការបណ្តុះបណ្តាល​៕a net druga1 a net druga2