» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9559 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699730 នាក់

សម​ត្ត​កិច្ច​នគរបាល​ខេត្ត​សីហនុ​សង្គ្រោះ​ចិនតៃវ៉ាន់​ម្នាក់​ដែល​ជិះ​យន្តហោះ​មករក​ការងារ​ធ្វើ​នៅ​ក្រុងព្រះសីហនុ ត្រូវ​ថៅកែ​ជា​ចិនដីគោក និង​បុគ្គលិក​ខ្មែរ​២​នាក់​ចាប់​បង្ខាំ​.​ង​ទុក​ជំរិត​ទារលុយ​


​ខេត្ត​ព្រះសីហនុ ៖ ជនជាតិ​ចិនតៃវ៉ាន់​ម្នាក់​ខំ​ជិះ​យន្តហោះ​មករក​ការងារ​ធ្វើ​នៅ​ក្រុងព្រះសីហនុ​តែ​បែ​ជា​ត្រូវ​ថៅកែ​ជនជាតិ​ចិនដីគោក​បញ្ជា​ឲ្យ​បុគ្គលិក​ខ្មែរ​២​នាក់​ចាប់​បង្ខាំ​.​ង​ទុក​ក្នុង​កាស៊ីណូ ដើម្បី​ជំរិត​ទារប្រាក់​ប្រមាណ​១០​ម៉ឺន​ដុល្លារ​អាមេរិក ។​a china sihanu 

​សេចក្តីរាយការណ៍​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា​៖​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង​១២​និង​00​នាទី មាន​ជនជាតិខ្មែរ​ម្នាក់​បាន​ប្តឹង​ថា មិត្ត​ភិ​ក្ត​របស់គាត់​ឈ្មោះ KO HUNGCHI ភេទ​ប្រុស ជនជាតិ​ចិនតៃវ៉ាន់ ត្រូវគេ​ចាប់​បង្ខាំ​.​ង​បង្ខំ​ឲ្យ​ធ្វើ​ការងារ ដោយ​ប្រើ​ខ្នោះដៃ​ចាក់​ជាប់​គ្រែ​មិន​ឲ្យ​ចេញ​ក្រៅ​នៅ​កាស៊ីណូ «​ស៊ី​ង​ធាន​ឌី​» ជាន់​ទី​៧ បន្ទប់​លេខ​៧១៥ ស្ថិត​ក្នុងភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែលមាន​អាជ្ញាប័ណ្ណ​កាស៊ីណូ​លេខ​០៩៤ គ​.​ល​.​ក មាន​សុពលភាព​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២៦ ហើយ​ម្ចាស់​គ្រប់គ្រង​មានឈ្មោះ ឬ​ទ្ធី រស្មី ភេទ​ប្រុស​។ កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក ធុច បញ្ច​សន្តិភាព ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចុះទៅ​ដល់ទី​តាំង​ខាងលើ​តែម្តង​។ ពេល​ក្រុមការងារ​បាន​បើកទ្វារ​បន្ទប់​លេខ​៧១៥ ជាន់​ទី​៧ ឃើញ​មាន​២​បន្ទប់ គឺ​បន្ទប់​ខាងក្រៅ​មាន​បុរស​ជនជាតិខ្មែរ​២​នាក់​កំពុងតែ​ដេក​យាម​ជនរងគ្រោះ​ក្នុង​បណ្តឹង​ឈ្មោះ KO HUNGCHI ដែល​ស្នាក់នៅ​បន្ទប់​ខាងក្នុង​។ បន្ទាប់មក​សមត្ថកិច្ច​ក៏​ធ្វើ​ការត្រួត​ពិនិត្យឃើញ​នៅលើ​គ្រែ​ជនជាតិខ្មែរ មាន​សម្ភារៈ​ដូចជា ៖ ខ្នោះដៃ​, ខ្សែ​រឹ​.​ត​, អា​វុ​.​ធ​ខ្លី​១​ដើម​, បង់​១​គ្រាប់​ចំនួន​៨​។​

​ក្រោយមក​ក្រុមការងារ​បន្ត​ស្រាវជ្រាវ ហើយក៏​រកឃើញ​ជនដៃដល់​ឈ្មោះ​ហៅ​ក្រៅ «BAO GE» នៅ​ជណ្តើរយន្ត​ជាន់​ទី​៧ ទើប​សម្រេច​នាំខ្លួន​មនុស្ស​ចំនួន​៤​នាក់​តែម្តង រួច​នាំមក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​យកទៅ​សាកសួរ​។ ក្នុងនោះ​រួមមាន ៖ ១- ឈ្មោះ KO HUNGCHI ភេទ​ប្រុស ជនជាតិ​ចិន (​តៃវ៉ាន់​) (​ជនរងគ្រោះ​)​។ ២- ឈ្មោះ ស៊ុន ចន្ថា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​កាស៊ីណូ (​អ្នក​បង្ខាំ​.​ង​មនុស្ស​)​។ ៣- ឈ្មោះ ឆន ធា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក (​អ្នក​បង្ខាំ​.​ង​មនុស្ស​) និង​៤- ឈ្មោះ LU KE ហៅ​ក្រៅ​ឈ្មោះ BAO GE ភេទ​ប្រុស ជនជាតិ​ចិនដីគោក (​អ្នកបញ្ជា​ឲ្យ​បុគ្គលិក​ខ្មែរ​២​នាក់​បង្ខាំ​.​ង​មនុស្ស​)​។​

តាម​ការបំភ្លឺ​របស់​ជ​ន​រងគ្រោះ​ក្នុង​បណ្តឹង​ឈ្មោះ KO HUNGCHI បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២ ខ្លួន​បាន​ជិះ​យន្តហោះ​ចេញពី​កោះ​តៃវ៉ាន់​មកកាន់​ប្រទេស​កម្ពុជា តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ រួច​បន្តដំណើរ​មក​ខេត្ត​ព្រះសីហនុ ហើយក៏​ចូលធ្វើ​ការងារ​ជា​បុគ្គលិក​កុំព្យូទ័រ​ជាច្រើន​ក្រុមហ៊ុន​។ លុះ​នៅ​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២៣ ប្រហែល​វេលា​ម៉ោង​០៨​និង​៣០​នាទី ខ្លួន​បាន​ណាត់ជួប​ឈ្មោះ A JUN នៅ​បន្ទប់​ការិយាល័យ​ជាន់​ទី​៣ នៅកាស៊ី​ណូ «​ស៊ី​ង​ធាន​ឌី​»​។ ខណៈពេល​ទៅដល់ គេ​ប្រាប់ថា នាំខ្លួន​ទៅ​មើល​ការងារ​នៅ​ជា​ន់ទី​៧ បន្ទប់​៧១៥ ប៉ុន្តែ​នៅពេល​ដល់​ភ្លាម ពួកគេ​ប្រហែល​១០​នាក់​បាន​បិទទ្វារ​បន្ទប់ រួច​បង្ខំ​ឲ្យ​ខ្លួន​ធ្វើលិខិត​ជំពាក់​ប្រាក់​ចំនួន ១២០,០០០​ដុល្លារ​អាមេរិក និង​បង្ខាំ​.​ង​ខ្លួន​ក្នុង​បន្ទប់ ដោយមាន​ជនជាតិខ្មែរ​២​នាក់​ចាំ​យាម​។​

​លុះ​នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២៣ ក៏មាន​ថៅកែ​ចិន​ម្នាក់ និង​គ្នា​ប្រហែល​១០​នាក់ បាន​​ប្រើ​ដៃជើង​វា​.​យ​លើ​រូប​ខ្លួន ហើយ​ថៅកែ​ចិន​នោះ ប្រើប្រាស់​កាំ​ភ្លើ​.​ង​ភ្ជង់​ក្បាល​ខ្លួន​គំ​រា​.​ម​ទារប្រាក់​។ នៅ​ថ្ងៃទី​១១ និង​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២៣ អ្នកយាម​ជនជាតិខ្មែរ​២​នាក់​បានដាក់​ខ្នោះដៃ​ខ្លួន​ជាប់​នឹង​គ្រែ ក្រោយមក​នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២៣ ពេលយប់​ខ្លួន​ក៏​ទាក់ទង​ទៅ​មិត្តភក្តិ​ខ្មែរ ដើម្បី​ជួយ​ប្តឹង​។ រហូតដល់​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២៣ ក៏មាន​សមត្ថកិច្ច​មក​ដល់​ជួយសង្គ្រោះ​ខ្លួន រួច​នាំមក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​តែម្តង​។ ចំពោះ​លិខិតឆ្លងដែន​របស់ខ្លួន​វិញ គឺ​ត្រូវ​ដកហូត​តាំងពី​ពេល​ខ្លួន​មកដល់​ធ្វើការ​ដំបូង​ម្ល៉េះ ដោយ​ក្រុមហ៊ុន​យក​លេស​មូល​ហេតុថា យកទៅ​ពន្យា​ពេល​វី​ស្សា និង​ធ្វើ​កាត​ការងារ​។​

​ឈ្មោះ ស៊ុន ចន្ថា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ និង​ឈ្មោះ ឆន ធា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ (​ជា​អ្នក​បង្ខាំ​.​ង​មនុស្ស​)​វិញ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២៣ ពួកគេ​គឺជា​អ្នក​បង្ខាំ​.​ង និង​បានដាក់​ខ្នោះដៃ​ជនរងគ្រោះ​ក្នុង​បណ្តឹង​ជាប់​នឹង​គ្រែ​ពិតមែន​។ ពួកគេ​ធ្វើតាម​បញ្ជា​របស់​ឈ្មោះ LU KE ហៅ​ក្រៅ​ឈ្មោះ BAO GE ភេទ​ប្រុស ជនជាតិ​ចិន​។​​ចំណែក​ឈ្មោះ LU KE ហៅ​ក្រៅ​ថា «BAO GE» ភេទ​ប្រុស ជនជាតិ​ចិន (​អ្នកបញ្ជា​ឲ្យ​បង្ខាំ​.​ង​មនុស្ស​) បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២៣ ថៅកែ​ចិន​ម្នាក់ (​កំពុង​គេចខ្លួន ភេទ​ប្រុស​) បាន​ហៅ​ខ្លួន​ទៅ​បន្ទប់​ការិយាល័យ​ជាន់​ទី​៣ និង​ប្រាប់ថា «​ឈ្មោះ KO HUNGCHI ជំពាក់​ប្រាក់​ក្រុមហ៊ុន​» តែ​មិនបាន​ប្រាប់​ចំនួន​ប៉ុន្មាន​នោះទេ គ្រាន់តែ​ដឹងថា ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​ឲ្យ​ខ្លួន​នាំ​គាត់​ទៅជា​ន់ទី​៧ បន្ទប់​លេខ​៧១៥ ធ្វើលិខិត​ជំពាក់​ប្រាក់​។ ខ្លួន​បាន​បង្ខាំង​ឈ្មោះ KO HUNGCHI នៅ​ជា​ន់ទី​៧ បន្ទប់​លេខ​៧១៥ និង​ឲ្យ​ប្រើប្រាស់​ទូរស័ព្ទ​ដើម្បី​ទាក់ទង​រកប្រាក់​សង​ក្រុមហ៊ុន​វិញ ដោយ​ខ្លួន​បាន​បញ្ជា​ឲ្យ​ឈ្មោះ ស៊ុន ចន្ថា និង​ឈ្មោះ ឆន ធា នៅ​មើល ដោយ​ផ្តល់ប្រាក់​១​ថ្ងៃ​៥០​ដុល្លារ​។​

​ប្រភព​ដដែល​បន្តថា លុះ​នៅ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២៣ ខ្លួន​បាន​ទិញ​ខ្នោះដៃ​១​គូ​យកទៅ​ឲ្យ​ឈ្មោះ ស៊ុន ចន្ថា ដើម្បី​ដាក់​ខ្នោះដៃ​ឈ្មោះ KO HUNGCHI ជាប់​ទៅនឹង​គ្រែ ព្រោះ​ខ្លាច​លួច​រត់ និង​លោ​.​ត​ចុះ​។ នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២៣ ប្រហែល​វេលា​ម៉ោង​២៣​និង​៤៥​នាទី​យប់ ពេល​ខ្លួន​កំពុងតែ​ជិះ​ជណ្តើរយន្ត​ដល់​ជាន់​ទី​៧ ស្រាប់តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នាំមក​ស្នងការដ្ឋាន​នគ​របាល​ខេត្ត​ព្រះសីហនុ​តែម្តង​។​
​សម​ត្ត​កិច្ច​បាន​សន្និដ្ឋានថា គឺជា​ករណី​បង្ខាំ​.​ង​មនុស្ស​ធ្វើ​ទា​រុ​.​ណ​កម្ម និង​ជំរិត​ទារប្រាក់​។ បន្ទាប់មក​សមត្ថកិច្ច​ក៏បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ចំណែក​ជនរងគ្រោះ​ដែល​គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន សមត្ថកិច្ច​បានស្នើ​សុំ​បញ្ជូនទៅ​ផែន​អន្តោប្រវេសន៍​៕a china sihanu1 

​