» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10126 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700297 នាក់

ចោរ​ចូល​គាស់​ផ្ទះ​ជា​បន្តបន្ទាប់​នៅក្នុង​បុរី​ជីបម៉ុង​បង្ក​ការមិន​សម្បាយ​ចិត្ត​ពី​ម្ចាស់​លំនៅឋាន​ព្រោះ​មាន​សន្តិសុខ​ហើយ​ប្តឹង​ហើយ​គ្មាន​លទ្ធផល​

​ភ្នំពេញ ៖ ម្ចាស់​លំនៅឋាន​ម្នាក់ រស់នៅក្នុង​បុរី ជីប ម៉ុង មួយកន្លែង​ស្ថិតនៅក្នុង​រាជធានី​ភ្មំ​ពេញ នៅ​ដើមឆ្នាំ​២០០២៣​នេះ បាន​សំណូមពរ​ឲ្យ​ម្ចាស់​បុរី និង​សន្តិសុខ​យាម​បុរី ពង្រឹង​ការយកចិត្តទុកដាក់​ចំពោះ​សុវត្ថិភាព​របស់​ពួកគាត់​បន្ទាប់ពី​មាន​ករណី​ចោរ​ចូល​គាស់​ទ្វារផ្ទះ​ជា​បន្តបន្ទាប់ ។​a chip mong2 

​នគរ​បាល​ប៉ុស្តិ៍​ចក្រ​អង្រែ​លើ ចុះ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២២ បាន​ឲ្យ​ដឹងថា ផ្ទះ​លេខ​១៥ ផ្លូវ​អិ​ល​០២ បុរី ជីប ម៉ុង ស្ថិតក្នុង​សង្កាត់​ចក្រ​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ត្រូវបាន​ក្រុមចោរ​លបចូល​គាស់​ទ្វារផ្ទះ និង​លួច​អស់ទ្រព្យ​សម្បត្តិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​​ស្ត្រី​ជា​ម្ចាស់ផ្ទះ​បាន​រៀបរាប់​ល​ប្រាប់​នគរបាល​សង្កាត់​ចក្រ​អង្រែ​លើ អំពី​វត្ថុ​មានតម្លៃ មានដូចជា​មាស ពេជ្រ ខ្សែក ក្រវិល ចិញ្ចៀន លុយ​ខ្មែរ និង​លុយ​បរទេស ដែល​សរុប​ជា​ទឹកប្រាក់​រាប់ម៉ឺន​ដុល្លារ ត្រូវបាន​ក្រុមចោរ​គាស់​យក​អស់ ខណៈ​លោកស្រី​មិន​នៅផ្ទះ​។​

​តាមរយៈ​ឃ្លី​ប​វីដេអូ ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព បានបង្ហាញ​បុរស​ពីរ​នាក់ នា​វេលា​យប់នោះ ស្លៀកពាក់​ខោអាវ​ខ្មៅ ពាក់មួក ពាក់​ម៉ាស​បិទមុខ និង​ស្ពាយ​សាក់​កាដូ បាន​ឡើង​តាម​របង​ផ្នែក​ខាងក្រោយ​ផ្ទះ រួច​យកដៃ​បាំង​កាមេរ៉ា មុន​ពួកគេ​ចូលទៅ​ក្នុងផ្ទះ​។ ចំណែក​កាមេរ៉ា​សុវត្ថិភាព​ផ្សេងទៀត ក៏បាន​ថត​ជាប់​រថយន្ត​របស់​ក្រុមចោរ​បើកបរ​ធ្វើ​សកម្មភាព​នៅក្នុង​បុរី នា​យប់នោះ​ផងដែរ​។​​លោកស្រី​បាន​សម្តែង​ការភ័យខ្លាច​ប្រាប់​អ្នកសារព័ត៌មាន​ចំពោះ​ក្រុមចោរ​ស្ពាយ​សា​កាដូ ដែល​អាចធ្វើ​សកម្មភាព​ចូល​លួច​នៅក្នុង​លំនៅឋាន​របស់លោក​ស្រី ខណៈ​ម្ចាស់​បុរី​មាន​ក្រុម​សន្តិសុខ​យាម​ប្រចាំការ​ទាំងយប់​ទាំង​ថ្ងៃ​។​

​លោកស្រី​បាន​មានប្រសាសន៍ថា «​ចោរ​នេះ​អាចជា​ចោរ​មាន​បទពិសោធ​ណាស់ ហ៊ាន​លួច​ដោយ​មិន​ខ្លាច​សោះ​។ ចោរ​នេះ​ធ្វើ​សកម្មភាព​ជាង​មួយ​ម៉ោង ដោយ​មិន​ខ្លាច​សន្តិសុខ​។ ចោរ​នេះ​មិនមែនជា​ចោរ​ត្រឹម​លួច​ទេ អាច​ប្លន់​ថែម​ទៀតផង ប្រសិនបើ​ជួប​ម្ចាស់ផ្ទះ ព្រោះ​អាចមាន​កាំភ្លើង​នៅក្នុង​សា​កាដូ​»​។​​កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៣ អ្នករស់នៅ​ក្នុង​បុរី​នេះ​ម្នាក់ទៀត បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ករណី​ចោរ​ចូល​គាស់​ទ្វារផ្ទះ​ក្នុង​បុរី ជីប ម៉ុង គឺ​មិនមែន​ទើបតែ​កើតឡើង​លើក​ទី​១​នោះទេ ទោះ​មាន​សន្តិសុខ​យាម​ការពារ​ក៏ដោយ ដូច្នេះ​ពួកគាត់​ចង់​ឲ្យ​បុរី ជីប ម៉ុង ចិត្ត​ទុកដាក់​ចំពោះ​សុវត្ថិភាព​របស់​ពួកគាត់​ផង​។​​ពួកគាត់​បាន​អះអាងថា អ្នករស់នៅ​ក្នុង​បុរី​នេះ បាន​បង់ថ្លៃ​សេវា​សន្តិសុខ​ជា​រៀងរាល់ឆ្នាំ ដែល​ក្នុង​មួយឆ្នាំ​សរុប​ជា​ទឹកប្រាក់​ជិត​៥០០​ដុល្លារ ប៉ុន្តែ​នៅពេល​មាន​បញ្ហា​ចោរ​ចូល​ផ្ទះ បែរជា​ក្រុម​សន្តិសុខ​មិនសូវ​យកចិត្តទុកដាក់​ចំពោះ​ពួកគាត់​ទៅវិញ​។​

​ពួកគាត់​បាន​និយាយ​រំឭកថា ក្រោយពី​កើតហេតុ​ចោរ​ចូល​ផ្ទះ ជនរងគ្រោះ​បាន​ប្តឹង​ក្រុម​សន្តិសុខ និង​នគរបាល​នៅក្នុង​មូលដ្ឋាន ឲ្យ​ជួយ​ខ្នះខ្នែង​រកមុខ​សញ្ញា​ចោរ ប៉ុន្តែ​ផ្ទុយទៅវិញ ពេល​សុំ​ឆែក​កាមេរ៉ា​សុវត្ថិភាព​របស់​ម្ចាស់​បុរី ក្រុម​សន្តិសុខ​ប្រាប់​ដោយ​ខ្លី​ថា កាមេរ៉ា​ខូច​។​​ចំណែក​ម្ចាស់ផ្ទះ​លេខ​៥៥ ផ្លូវ​អិ​ល​០២ ក៏ត្រូវ​លួច​គាស់​ផ្ទះ​ដែរ ហើយ​រហូត​ក​ដល់ពេល​នេះ​មិនទាន់​ទទួលបាន​លទ្ធផល​ពី​ការស៊ើបអង្កេត​សោះ​។​​បុរស​ម្នាក់​នៅ​ផ្នែក​គ្រប់គ្រង​បុរី ជីប ម៉ុង ពេល​ទាក់ទង​បាន​តាម​ទូរស័ព្ទ នា​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៣​នេះ បានប្រកែក​ថា ច្រឡំ​លេខ ចំណែក​បុរស​ម្នាក់ទៀត​នៅ​ផ្នែក​សន្តិសុខ​វិញ ក្រោយពី​បានទទួល​សំណួរ​រួចហើយ បដិសេធ​មិន​បកស្រាយ​ដោយ​សន្យាថា ជា​ភារកិច្ច​របស់​អ្នកផ្សេង​។​​រីឯ​មន្ត្រីនគរបាល​ប៉ុស្តិ៍​សង្កាត់​ចក្រ​អង្រែ​លើ ដែល​ទទួល​ពាក្យបណ្តឹង និង​ធ្វើ​កំណត់ហេតុ​អំពី​ចោរ​គាស់​ទ្វារផ្ទះ​ក្នុង​បុរី ជីប ម៉ុង មិនអាច​ទាក់ទង​សុំ​ការបកស្រាយ​បានឡើយ​៕a chip mong a chip mong1 a chip mong3 a chip mong4 
​