
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1223 នាក់
ម្សិលមិញ 8911 នាក់
សរុប 18580070 នាក់
ភ្នំពេញ៖នៅរសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៦ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសអ្នកជំនួញ ហាយសូ ពេជ្រ ស្រីមុំ ក្នុងសំណុំរឿងថ្មីមួយទៀត បន្ទាប់ពីជននេះធ្លាប់ត្រូវបានតុលាការប្រកាសសាលក្រមផ្តន្ទាទោសក្នុងសំណុំរឿងជាច្រើនកន្លងមកហើយ។
សាលក្រមនេះត្រូវបានប្រកាសដោយ លោក សាយ ណូរិទ្ធ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ដោយសម្រេចផ្តន្ទាទោសលើជនជាប់ចោទ ពេជ្រ ស្រីមុំ ភេទស្រី អាយុ ២៥ ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ២ ឆ្នាំ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ដែលមានចែង និងផ្តន្ទាទោសតាម មាត្រា ៣៧៧ និង ៣៧៨ នៃក្រមព្រហ្មទណ្ឌ។
ក្រៅពីជាប់គុកសាលក្រមក៏បានបង្គាប់ឲ្យជនជាប់ចោទ សងប្រាក់ទៅឲ្យដើមបណ្តឹងរដ្ឋប្បវេណី ចំនួន ៧១០,០០០ ដុល្លារអាមេរិក និងសំណងជំងឺចិត្ត ចំនួន ៤០ លានរៀល ផងដែរ។ ទន្ទឹមនោះ តុលាការបានទុកសិទ្ធិឲ្យជនជាប់ចោទអាចប្តឹងឧទ្ធរណ៍ តាមនីតិវិធីច្បាប់ជាធរមាន។
គួររំលឹកថា ជនជាប់ចោទ ពេជ្រ ស្រីមុំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២២ នៅមុខអគារ Rise Commercial Building លេខ ៥ ផ្លូវលេខ ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយត្រូវបាននាំទៅឃុំខ្លួននៅពន្ធនាគារ PJ រហូតមកដល់បច្ចុប្បន្ន។